ការគប់មិត្ដ ភាគទី១: រឿងក្អែក អណ្ដើក និង កណ្ដុរ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Thursday, March 15, 2018

ការគប់មិត្ដ ភាគទី១: រឿងក្អែក អណ្ដើក និង កណ្ដុរ



ស្រីហិតោបទេស
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ការគប់មិត្ដ
កាល​នោះ​ មហា​បណ្ឌិត​វិសណុ​សម័ន​ ក្រាប​បង្គំ​ទូល​ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​ ដែល​ប្រថាប់​នៅ​ក្នុង​ទី​ចំពោះ​មុខ​ដោយ​ សេច​ក្ដី​សុខ​សំរាន្ដ​លើ​ផ្ទៃ​នៃ​ប្រាសាទ​ ដោយ​ស្លោក​ដូច្នេះ​ថា​៖
១ - អ្នក​ប្រាជ្ញ​តែង​ប្រើ​កាល​វេលា​អោយ​ប្រព្រឹត្ដ​ទៅ​ដោយ​ការ​កំសាន្ដ​កាព្យ​សាស្រ្ដ​ មនុស្ស​ល្ងង់​តែង​ប្រើ​កាល​វេលា​ អោយ​ប្រព្រឹត្ដ​ទៅ​ដោយ​ការ​ប្រព្រិត្ដិ​សេច​ក្ដី​វិនាស​ដោយ​ការ​ដេក​ និង ដោយ​ការ​ឈ្លោះ​ទាស់​ទែង​។​ ព្រោះ​ហេតុ​នោះ​ទូល​ព្រះ​បង្គំ​ នឹង ពោល​កថា​ដ៏​វិចិត្រ​ មាន​រឿង​ក្អែក​ និង ​អណ្ដើក​ជា​ដើម​ចម​ ទុក​ជា​ព្រះ​សណ្ដាប់​ដើម្បី​​កំសាន្ដ​ព្រះ​ហ​រិទ័យ​នៃ​ទ្រង់​ទាំង​ឡាយ​។ ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​ត្រាស់​តប​ថា​ បពិត​លោក​អាយិៈ​! សូម​លោក​មេត្តា​រាយ​ រឿង​នោះ​ៗ អោយ​ទាន​ស្ដាប់​។ បណ្ឌិត​វិសណុ​សម័​ន​ពោល​ពាក្យ​ដាស់​តឿន​ថា​ «បើ​ដូច្នោះ ​សូម​ទ្រង់​តាំង​ព្រះ​ទ័យ​ស្ដាប់​​ចុះ​ ការ​គប់​មិត្រ​នេះ​នឹង​ផ្ដើម​ពោល​អីលូវ​នេះ​ដូច​មាន​ស្លោក​ទុក​ជា​ខាង​ដើម​ថា​៖
២ - អ្នក​ប្រាជ្ញ​មាន​ចិត្ដ​ល្អ ​សូម្បី​ខ្សត់​ទ្រព្យ​ហើយ​អិត​កម្លាំង​ ក៏​អាច​ជួយ​កែ​ខៃ​អោយ​សំរេច​ប្រយោ​ជន៍​បាន​ដោយ​រួស​រាន់​ ដូច​រឿង​ក្អែក​ អណ្ដើក និង​កណ្ដុរ​។ ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​សួរ​ថា «រឿង​នោះ​តើដូច​ម្ដេច​បណ្ឌិត​វិស​ណុ​សម័ន​ក្រាប​ទូល​ថា៖
រឿងក្អែក អណ្ដើក និង កណ្ដុរ
នៅ​​លើ​ត្រើយ​ស្ទឹង​គោ​ទាវ​រី​ មាន​ជ្រៃ​មួយ​ដើម​ធំ​ត្រសុំ​មែក​សាខា​ មែក​ត្រឈឹង​ត្រឈៃ​។ ពួក​ហ្វូង​បក្សី​ផ្សេង​ៗ លុះ​ដល់​វេលា​ទន់​ទាប​ព្រះ​សុរិ​យា​ល្ងាច​ថ្ងៃ​ហើយ​ តែង​បបួល​គ្នា​ហើរ​មក​ពី​ទិសា​នុទិស​ ច្រៀវ​ច្រៃ​ចូល​មក​ជ្រក​អាស្រ័យ​ អៃ​ដ៏​ដើម​ជ្រៃ​នោះ​។ សម័យ​មួយ​វេលា​ព្រឹក​ព្រាង​ស្វាង​ឡើង​ ជិត​អស់​ខែ​នៃ​រាត្រី​កាល​ហើយ​ ព្រះ​ចន្ទ​ជា​ទី​គោរព​ជា​នាយក​នៃ​កង​កោ​មុទ​ជាតិ​ លិច​បាត់​វង់​រស្មី​កំពូល​ភ្នំ​អស្ដ​ង្គត​ មាន​ក្អែក​មួយ​ឈ្មោះ​ លឃុ​បតនកៈ​ ភ្ញាក់​ឡើង​ពី​ពន់​ព្រ​លឹម​ ក្រឡេក​មើល​ទៅ​ឃើញ​ព្រាន​ម្នាក់​​មក​ដល់​ ប្រៀប​ដូច​ឃើញ​ព្រះ​យម​រាជ​ទី​២​ លុះ​ឃើញ​ហើយ​ក៏​រំពឹង​គិត​ថា​ ថ្ងៃ​នេះ​ឃើញ​អុបទ្រ​ព្យ​​ចង្រៃ​កើត​ឡើង​តាំង​ពី​ព្រលឹម​តែ​ម្ដង​ អាត្មា​អញ​មិន​គប្បី​ដឹង​បាន​ថា អុប​ទ្រព្យ​ចង្រៃ​នេះ​នឹង​ កើត​ប្រាកដ​ឡើង​បែប​ណា​! រំពឹង​គិត​ហើយ​ រន្ធត់​តក់​ស្លុត​ក្នុង​ចិត្ដ​អិត​អុប​មា​ ក៏​ហើរ​ឆ្លា​ទៅ​តាម​មើល​ស្នាម​ព្រាន​នោះ​ ច​រ​ទៅ​ ព្រោះ​ថា​៖​
៣ - មនុស្ស​ល្ងង់​តែង​ជួប​ប្រទះ​ប៉ះ​ទង្គិច​ ហេតុ​ដែល​​នាំ​អោយ​កើត​សេច​ក្ដី​សោក​មួយ​ពាន់​ដ​ង រឺ ហេតុ​ដែល​នាំ​អោយ​ កើត​ភ័យ​មួយ​រយ​ដង​​ក្នុង​មួយ​ថ្ងៃ​ៗ តែ​អ្នក​ប្រាជ្ញ​ជួប​ប៉ះ​ទង្គិច​ហេតុ​ដូច្នេះ​អិត​អង្គឺ​មាន​ឡើយ​។ នរ​ជន​នៅ​ក្នុង​លោក​នេះ គួរ​ធ្វើ​មន​សិការ​ដូច្នេះ​រាល់​ថ្ងៃ​កុំ​ខាន​។
៤ - ការ​ភ្ញាក់​ក្រោក​ឡើង​ពី​ព្រលឹម​ នរជន​គប្បី​ដាស់​សតិ​រលឹក​រាល់​ថ្ងៃ​ថា​ «មហា​ភ័យ​ទាំង​ឡាយ​ជិត​មក​ដល់​ហើយ​ បណ្ដា​មហា​ភ័យ​ទាំង​ឡាយ​នោះ​ ការ​ឈឺ​ចាប់​ សេច​ក្ដី​ស្លាប់​ និង​សេច​ក្ដី​ទុក្ខ​សោក​ភ័យ​ រឺ​អន្ដរាយ​អ្វី​មួយ​​មុខ​ជា​ធ្លាក់​មក​ដល់​អាត្មា​អញ​ក្នុង​ថ្ងៃ​នេះ​»​
កាល​នោះ ព្រាន​បក្សី​នោះ​ខ្មី​ឃ្មាត​ ព្រោះ​គ្រាប់​ស្រូវ​ ហើយ​ត្រដាង​លប់​ លុះ​ចាត់​ចែង​សព្វ​គ្រប់​ហើយ​ ក៏​ពួន​អាត្មា​ក្នុង​ទី​មួយ​។ ក្នុង​កាល​នោះ​អែង​ ស្ដេច​ព្រាប​ចិត្រ​គ្រីព​ ហើរ​ចរ​មក​ពី​ចំងាយ​ ព្រម​ជា​មួយ​អន្លើ​ដោយ​ព្រាប​ជា​បរិ​វារ​​រេរា​ លើ​អាកាស​វេ​ហាស៍​ ឃើញ​គ្រាប់​ស្រូវ​រាត់​រាយ​ខ្ចាត់​ខ្ចាយ​ដូច្នោះ​ ក៏​ពោល​រំលឹក​ព្រាប​ជា​បរិ​វារ​ដែល​ល្មោភ​ចង់​ចុះ​ទៅ​​ស៊ី​គ្រាប់​ស្រូវ​នោះ​ថា​៖ «ហេតុអ្វី ក៏​មាន​គ្រាប់​ស្រូវ​នៅ​ក្នុង​ដង​ព្រៃ​ជ្រៅ ​នីរ​ជន​លន្លង់​​លន្លោច​ឆ្ងាយ​ពី​ទី​ថាន​មនុស្ស​ដូច្នេះ​ហ្ន៎​ ដំណើរ​នេះ​គួរ​ពិចារ​ណា​មើល​សិន​ យើង​ឃើញ​របស់​នេះ​នឹង​ទុក​ជា​លាភ​ចំរើន​ក៏​អិត​អង្គឺ​មាន​ ព្រោះ​ការ​ល្មោភ​ស៊ី​ គ្រាប់​ស្រូវ​នេះ នឹង ត្រលប់​អោយ​វិនាស​អន្ដរាយ​ ក្ដៅ​ក្រហាយ​ស្ដាយ​ក្រោយ​ដល់​យើង​គ្រប់​គ្នា​ក៏​សឹង​ថា​បាន​។
៥ - ​ព្រោះ​លោភ​ចង់​បាន​កង​មាស​ អ្នក​ដំណើរ​ម្នាក់​ធ្លាក់​ផុង​ជាប់​ក្នុង​បឹង​​ភក់​ជ្រៅ​ឡើង​មិន​រួច​ ត្រូវ​ខ្លា​ចាស់​សង្រ្គប់​ចាប់​ ហែក​ស៊ី​ស្លាប់​ទៅ​។ បរិ​វារ​សួរ​ឡើង​ថា រឿង​នោះ​តើ​ដូច​ម្ដេច​?​។ ស្ដេច​ព្រាប​ចិត្រ​គ្រីប​និយាយ​រឿង​ប្រាប់​ថា​៖



No comments:

Post a Comment

Post Top Ad