ក្នុងថ្នាក់រៀនមួយ ខណៈដែលការប្រលងឆមាសកំពុងដំណើរការទៅសិស្សទាំងឡាយនាំគ្នាធ្វើយ៉ាងស្ងៀមស្ងាត់
។ តែពេលនោះលោកគ្រូក៏សង្កេតឃើញសិស្សម្នាក់ លួចមើលគេជិតខាងជាញយៗ ទើបនិយាយដាស់តឿន៖
លោកគ្រូៈ នែប្អូន ! ប្អូនឯងលួចមើលគេច្រើនដងហើយ ប្រយ័ត្នគ្រូដកពន្ទុណា៎
!
សិស្សៈ បាទលោកគ្រូ ! ខ្ញុំសុំទោស ! ការពិតខ្ញុំក៏មិនចង់ មើលគេច្រើនដងដែរ
តែការដែលខ្ញុំត្រូវលួចមើលគេ
ច្រើនដងនោះក៏ព្រោះគេនោះសរសេរអក្សរខ្វៀកពេក ទើបខ្ញុំមើលមិនច្បាស់ណា៎
លោកគ្រូ... ។
លោកគ្រូៈ អុញ!!!???
No comments:
Post a Comment