គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៨
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានចៅម្នាក់ចិញ្ចឹមខ្លាឃ្មុំ តាំងពីតូចដល់ធំ ប្រើការអោយខាំពាំនាំអ្វីៗ
បានគ្រប់យ៉ាង មានកាលថ្ងៃ១ ចៅនោះនាំខ្លាឃ្មុំទៅព្រៃ លុះទៅដល់ដើមឈើធំមានម្លប់ត្រសុំសាខា
ត្រូវខ្សល់ផាត់រំភើយល្ហើយស្រួល ចៅនោះក៏ក្រាលសំពត់ដេករំហើយខ្យល់ បានផ្ដាំខ្លាឃ្មុំអោយនៅឃុំរក្សាខ្លួន
ហើយថាអោយមើលសត្វពាឡម្រឹគយង់ឃ្នងនានា ក្រែងវាចូលមកនិន្ទាយាយីខ្លួនអោយដេញកំចាត់ពួកសត្វនោះៗចេញ
ផ្ដាំហើយចៅនោះ ក៏ដេកលក់ទៅហោង។
អែខ្លាឃ្មុំនៅឃុំរក្សាការអន្ដរាយនាយ ពុំបានក្រោកទៅណា
ចាំគន់មើលអន្ដរាយពុំឃើញមានអ្វីមានតែរុយមួយវាហើរ មកទំនៅមុខនៅចុងច្រមុះនាយរឿយៗ
ខ្លាឃ្មុំជាសត្វស្លូតត្រង់នឹងម្ចាស់ តែគ្មានបញ្ញា នឹង ពិចារណាអោយដឹងថា
អន្ដរាយតូចធំយ៉ាងម៉េចៗ ឃើញតែរុយក៏ទះផាត់ចេញអំពីមុខម្ចាស់ អែរុយសោតជាសត្វហាមពុំបាន
ជាសត្វរហ័សហើររហ័សទំរឿយៗ ខ្លាឃ្មុំបោកផាត់មិនឈ្នះក៏ទោសោ ខឹងនឹងរុយនោះ
លុះរុយវាទំនៅច្រមុះម្ចាស់ ក៏ចាប់បានដុំថ្មមួយដុំ ចោលទៅលើច្រមុះម្ចាស់
ដើម្បីសំលាប់រុយៗ ជាសត្វរហ័សហើរគេចចេញផុតទៅ អែចៅនាយនោះលុះត្រូវដុំថ្ម
ច្រមុះបែកចេញ ឈាម ភ្ញាក់ភ្លាមស្ទុះក្រោកឡើងយកដៃខ្ទប់មុខបានក្ដីទុក្ខវេទនា
ឈឺចាប់ពន់ពេក ក៏ខឹងនឹងខ្លាឃ្មុំចាប់ដំបងវាយ២, ៣ដំបងហើយនាំខ្លាឃ្មុំវិលទៅផ្ទះ
រកថ្នាំលាបដំបៅបានក្ដីក្ដៅចិត្ដកើតទុក្ខហោង។
រឿងនេះបានគតិដល់បុគ្គលអ្នកធ្វេសសតិបញ្ញាទៅទុក្ខចិត្ដសត្វតិរច្ឆាន
មានតែសន្ដានស្លូតត្រង់ នឹងបានមានប្រាជ្ញាស្គាល់ទោសទុក្ខ ដូចមនុស្សយើងនេះក៏អិតអង្គឺមាន
គួរគិតពិចារណាទៅទៀតចុះ។ ចប់តំរាទុកចិត្ដសត្វតិរច្ឆានជាគតិទី៤៥
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment