គតិលោក ភាគ៣: រឿង៖ ចចក នឹងរាជសី - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៣: រឿង៖ ចចក នឹងរាជសី


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងចចក នឹងរាជសី
ពាក្យបទព្រហ្មគិត
      

តម្រាកម្រើកចិត្ដ
អាងឥទ្ធិរិទ្ធិ៍ ឥតវិញ្ញាណ
ថាគ្រានោះមែនមាន
សត្វចចកមួយអប្រិយ។
នៅក្នុងគោហាស្ងាត់
អាស្រ័យសត្វជាចំណី
ដោយសារសត្វរាជសីហ៍
ជាមិត្ដភក្ដិស្ម័គ្រស្មាគម។
ថ្ងៃមួយ ចចក
ឡើងសិង្ខរចូលល្អាងភ្នំ
យល់ថ្ម ដាមួយធំ
ភ្លឺដូចឋានកញ្ចក់ឆ្លុះ។
ចចកយល់ឆាយា
នៃអាត្មានៅក្នុងនោះ
ដឹងជាស្រមោលច្នោះ
កើតកួចចិត្ដគិតទ្រុស្ដមិត្ដ។
គិតថាទៅមុសា
ប្រាប់សីហាប្រកបរិទ្ធិ
ថាមានបច្ចាមិត្ដ
ចង់លងរិទ្ធិជំនាញជ័យ។
មិត្ដអញកាន់មានៈ
អាងតបៈកំហែងហល់
តែថាបញ្ញាទាល់
យល់ស្រមោលគង់បោលដាក់។
 មែនបើមិត្ដប្រហារ
ត្រូវថ្មដានោះជៀងជាក់
គល់កមិត្ដ គង់បាក់
សូន្យជីវិតពិតពុំខាន។
បើរាជសិហ៍ស្លាប់
សាច់ជាភព្វអញឯងបាន
អាស្រ័យទទួលទាន
ឃើញជាមានរសអោជា។
ចចកគិតដូច្នោះហើយ
ពុំលងឡើយទើបយាត្រា
ទៅប្រាប់រាជសីហា
ដល់ហើយថាហៃមហាមិត្ដ។
ឥលូវមានរាជសីហ៍
មួយនៅទីល្អាងវិចិត្រ
 អួតថាខ្លួនប្រសិទ្ធ
ចង់លងរិទ្ធនឹងមិត្ដឯង។
រាជសីហ៍ស្ដាប់ចចក
និយាយឡកដោយកលលេង
ស្មានពិតដូចពាក្យថ្លែង
កើតជឿចិត្ដឥតសង្ស័យ។
ទើបតបថាអើចៅ
មកយើងទៅជំនាយជ័យ
ខ្លាចអ្វីអាសត្វព្រៃ
នៅឯណាណ៎ាចចក។
ចចកនាំរាជសីហ៍
ឡើងគិរីកាត់ឈូងឆក
ដរាបទៅដល់ច្រក
ល្អាងសិលាថ្មដាឆ្លុះ។
ចចកខ្លែងធ្វើខ្លាចមក
ក្រោយរាជសិហ៍ស្មោះ
ខ្សឹបថាហ្ន៎អីនោះ
មិត្ដមើលចុះនោះវាហើយ។
វាគ្មានព្រឹមមិត្ដទេ
ឈរចំឯនៅកន្ដើយ
បើមិត្ដធ្វើម្ដេចហើយ
វាក៏ធ្វើតបវិញស្ដែង។
រាជសីហ៍ជឿស្ទុះចូល
យល់ស្រមោលអាត្មាឯង
ស្មានសត្វដទៃផ្សេង
ទើបសំដែងរិទ្ធិសីហា។
ស្ទុះក្រាបចាក់ក្រាញក្រោយ
កន្ទុយកោយកន្ទះរា
សំញេញញាក់ភក្រ្ដា
ធ្វើកិរិយាចូលជាញជ័យ។
រូបភាពស្រមោល នោះ
ខ្លួនធ្វើដូច្នោះវាច្នោះនៃ
រាជសីហ៍ទោសោក្រៃ
ស្ទុះទះទល់ជល់ថ្មដា។
លុះត្រូវសិលាឡាក់
កក៏បាក់ដល់ពិការ
រាជ សិហ៍សូនសង្ខារ
នៅនាកាលនោះឯងនៃ។
អនិច្ចាសត្វសិហោ
ភ្លើងទោសោដុតអោយក្ស័យ
មោហោបញ្ញាខ័យ
ជំនាញជ័យនឹងរូបឯង ។
លុះនៅវិនាសប្រាណ
នេះព្រោះគ្មានបញ្ញាឈ្វេង
យកតែមានៈឯង
មកសំដែងតាំងជាមុខ។
មានៈខូចខ្លួន
ចុះក្នុងក្បួនលោកតាំងទុក
មានៈនាំបុករុក
នាំមនោអោយម្នេញអើយ។
ចប់តំរាឆោតឆាងអាងមានៈ តែត្រឹមនេះហោង។
តំរាឆោតព្រោះឃ្លានមាន


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad