គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងកូនពាល
គឺកូនជាអវជាតបុត្រ អកតញ្ញូពុំដឹងគុណមាតាបិតា
អាចសំលាប់មាតាបិតា ដូចនិទានព្រះមោគ្គល្លានត្ថេរកាលនៅក្នុងអតីតជាតិនៅឡើយ
លោកកើតជាមាណពម្នាក់ លុះអំណាចមេភរិយា
វាញុះអោយមាណពនោះនាំមាតាបិតាទៅសំលាប់ចោលបង់ក្នុងព្រៃ មាណពនោះត្រូវ ទោសអនន្តរិយកម្ម
ធ្លាក់ទៅសោយទុក្ខវេទនា ក្នុងមហាអវចីនរកអស់កំណត់ លុះដល់ភទ្ទកប្បនេះ
គ្រាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់យើង បានត្រាស់ឡើង
មាណពនេះបានមកកើតជាព្រះមោគ្គល្លានត្ថេរ ជាអគ្គសាវកខាងឆ្វេង។ រឿងបិតុឃាត
ដូចនិទានព្រះបាទអជាតសត្រូវទៅ សេពគប់ នឹង ទេវទត្ត កើតមោហចិត្តគិតចង់បានរាជសម្បត្តិព្រះវររាជបិតា
ចាប់ព្រះបាទពិម្ពិសាររាជ ជាព្រះវររាជបិតាប្រហារជីវិតដល់នូវ មរណភាពទៅ។
រឿងនិទានអស់នេះ មានសេចក្តីពិស្តារក្នុងព្រះគម្ពីរមង្គលត្ថទីបនី ឯនោះហេតុនោះទើបហៅថា
មនុស្សពាលនោះគួរខ្លាច កៃ្រពេកណាស់ ព្រោះនៅជិតជាប់ នឹងអាត្មាពុំដឹងជានឹងកើតមកក្នុងថ្ងៃណា
នឹងគេចរត់អោយផុតចេញពីវាទៅ បាន។
មួយទៀត
ឯនុស្សពាលនេះ ចេះអុបាយកល បញ្ឆោតបញ្ឆុកច្រើនយ៉ាងណាស់
តែពុំមានបញ្ញាត្រិះរិះគិតអោយដឹងកល អាការវាហើយ ក៏នឹង
បង់ខ្លួនបង់ទ្រព្យទៅដោយអំពើពាលនោះពុំខាន ដូចនិទានឃុនរ៉ាតអោយមនុស្សពាលវាធ្វើបាន
ឯនិទាននោះដោយលឺថា៖
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment