បុរសម្នាក់ទើបនឹងមកពីស្រែចូលដល់ទីក្រុង ពេលមកដល់ចំណតរថយន្ត
គាត់ចង់ហៅស៊ីក្លូអោយ
ដឹកទៅផ្ទះបងប្អូនគាត់ តែមិនដឹងប្រាប់គេថាយ៉ាងម្តេច ។ ងាកចុះងាកឡើងគាត់ក៏បានឃើញអ៊ំស្រីម្នាក់
កំពុងបោយដៃហៅស៊ីក្លូ ហើយពេលស៊ីក្លូ ហើយពេលស៊ីក្លូមកជិតអ៊ុំ
ស្រី
និយាយថាៈ"72 មុនីរ៉េត"ហើយក៏ឡើងជិះស៊ីក្លូនោះទៅ
។
មួយស្របក់ក្រោយមកទៀត ក៏ឃើញមានយុវជនម្នាក់ បោយដៃហៅស៊ីក្លូ និង
និយាយថា"25
ហែមចៀវ"ហើយក៏ឡើងជិះស៊ីក្លូនោះទៅ។
អ្នកទី ៣ គឺជាស្ត្រីបាននិយាយថា"42 ម៉ៅសេទុង"រួចឡើងជិះទៅ
។
ឃើញដូច្នេះគាត់ក៏មានសេចក្តីក្លាហានឡើង និងបោយដៃស៊ីក្លូរួចប្រាប់ថា"35 ឳអាក្នុយ
!"។
ពេលនោះស្រាប់តែអ្នកស៊ីក្លូធ្វើភ្នែកស្លឺ !!!??
No comments:
Post a Comment