មាននិទានមួយថា : មានបុរស ២ នាក់ ម្នាក់តាមខ្ញុំរត់ ម្នាក់តាមគោរត់
ទៅប្រទះគ្នាលើស្ពាន ។ បុរសម្នាក់និយាយថា “ ត្រូវឯងចៀសអញ ៗ តាមខ្ញុំរត់បាត់ ” ។ បុរសម្នាក់ថា
“ ត្រូវឯងចៀសអញ ៗ តាមគោរត់បាត់ ” ។ បុរសទាំង ២ នាក់ពុំចៀសគ្នាឡើយ នាំគ្នាទៅប្ដឹងចៅក្រម
ៗ មិនអាចជំនុំជម្រះសេចក្ដីនោះបាន ក៏បណ្ដេញចៅទាំង ២ នាក់ថា “ ឯងជាម្ចាស់ខ្ញុំរត់ ត្រូវទៅតាមខ្ញុំទៅ
ឯម្ចាស់គោរត់ ត្រូវទៅតាមគោទៅ ” ចៅទាំង ២ នាក់ពុំសុខចិត្តឡើយ ទើបចៅក្រមនាំឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រ
ដោយនូវដំណើរនោះ ។ ព្រះមហាក្សត្រមានព្រះបន្ទូលសួរថា “ ហេតុអ្វីក៏ព្រះស្ដែង ទាំង ២ នាក់កើតក្ដីនឹងគ្នា
? ” ។
ចៅម្នាក់ក្រាបបង្គំទូលថា “ សូមទ្រង់ព្រះមេត្តាប្រោស ! ខ្ញុំព្រះបាទអម្ចាស់តាមខ្ញុំរត់
” ។ ចៅម្នាក់ទៀត ក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់តាមគោរត់ ” ។ ទ្រង់សួរទៀតថា
“ កាលគោព្រះស្ដែងរត់ តើវាសួលើស្ពាន ឬវាហែលទឹក ? ” ។ បុរសនោះក្រាបបង្គំទូលថា “ គោខ្ញុំព្រះបាទអម្ចាស់
ហែលទឹក ” ។ “ ចុះខ្ញុំព្រះស្ដែងនេះ តើវាដើរលើស្ពានឬហែលទឹក ? ” ។ បុរសនោះក្រាបបង្គំទូលថា
“ ខ្ញុំព្រះបាទអម្ចាស់វាសួរលើស្ពានដើរទៅ ” ។ ទើបទ្រង់ត្រាស់បង្គាប់ឲ្យចៅតាមគោនោះសងខ្ញុំគេ ត្បិតខ្ញុំរត់នោះវាដើរសួរលើស្ពានទៅ
ឯគោរត់នោះវាសួលើស្ពានពុំបានឡើយ ។ ចៅទាំង ២ នាក់ចូលចិត្តហើយក្រាបបង្គំលា នាំគ្នាទៅកាន់ទីលំនៅទីទៃ
ៗ ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំហោង ។
Post Top Ad
Monday, March 26, 2018
រឿង៖ បុរស២នាក់ តាមខ្ញុំរត់
Subscribe to:
Post Comments (Atom)
No comments:
Post a Comment