ស្រីហិតោបទេស
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ការគប់មិត្ដ
ភាគទី១
កថាទី៤ រឿងកណ្ដុរហិរណ្យកៈ
នៅក្នុងនគរចម្បកៈ មានពួកបរិពា្វជកអាស្រ័យនៅច្រើន។
បណ្ដាបរិពា្វជកទាំងឡាយនោះ មានបរិពា្វជកម្នាក់ឈ្មោះចូដាកណ៌ៈ
តាំងទីថានអាស្រ័យនៅក្នុងទីមួយ។
គាត់បានតែងដាក់ភោជនាហារសេសសល់អំពីកិរិយាបរិភោគក្នុងបាតមួយ
ហើយយកទៅព្យួរទុកអៃដ៏ដៃកែវជាប្រក្រតី រួចសំងំដេកលក់ទៅ។ ខ្ញុំ
(ហិរណ្យកៈ) លោតទៅលួចយកអាហារ ភោជននោះមកបរិគោគជានិច្ចរាល់ៗថ្ងៃ។
ពេលមួយនោះ! បរិពា្វជកម្នាក់ទៀតឈ្មោះវិណាកណ៌ៈ ជាមិត្រសំលាញ់
ធ្លាប់រាប់អានគ្នា ចូលមករកជួបបរិពា្វជកចុដាកណ៌ៈនោះ។ បរិពា្វជកទាំងពីរនិយាយជជែកគ្នាលេងកំសាន្ដសប្បាយ
ដោយរឿងផ្សេងៗ កំពុងតែនិយាយបរិពា្វជកចូដាកណ៌ៈ
យកបន្ទះរិស្សីកំបាក់គោះដីប៉ូកៗ ធ្វើយ៉ាងនេះញឹកញយណាស់
ដើម្បីបំភ័យបន្លាចខ្ញុំអោយបោលរត់ទៅ។
អែបរិពា្វជកវិណាកណ៌ៈកាលឃើញអាការកិរិយាសំលាញ់ខ្លួននៅមិនស្ងៀមក៏សួរទៅថា៖
«សំលាញ់! សំលាញ់មានរឿងអ្វី? បានជាមិនគាំពាស្ដាប់ពាក្យខ្ញុំនិយាយសោះ!
ដូចជាមានរឿង កង្វល់ខ្វល់អ្វីដទៃប្លែកនាំមិនអោយសុខស្រួល!»។ បរិពា្វជកចូដាកណ៌ៈឆ្លើយតបថា នែសំលាញ់!
ខ្ញុំមិនមែនព្រងើយកន្តើយទេ ប៉ុន្ដែសំលាញ់មិនមើល
អាសត្វកណ្ដុរចង្រៃនេះវាចេះតែមករំខានខ្ញុំ
វាលបលោតមកលួចយកភោជនាហារ ដែលនៅក្នុងបាតនេះ យកទៅស៊ីរាល់វេលា។
បរិពា្វជកវិណាកណ៌ៈដើរទៅលបមើលដៃកែវ
នោះហើយងឿងឆ្ងល់ខ្វល់ក្នុងចិត្ដក៏សូរថា៖ «ម៉េចក៏អាសត្វកណ្ដុរនេះ
វាលោតទៅតោងបាតនៅឆ្ងាយបាន បើខ្លួនវាតូច កំលាំងតិចដូច្នេះហ្ន៎?
ព្រោះថា៖
១០៩
ប្រពន្ធក្រមុំស្រាប់តែធ្វើមារយាទាញសក់ប្ដីចាស់ជរាជប់ថើបហើយចាប់អោបញក់ញីអិតប្រណី
ខុសទំនងនុ៎ះ មុខជាមានហេតុអ្វីឆ្គងមិនខាន។
បរិពា្វជកចូដាកណ៌ៈសួររឿងនោះថា៖ «តើរឿងនោះដូចម្ដេច?»។ បរិពា្វជកវិណាកណ៌ៈពណ៌នារឿងនោះដូច្នេះថា៖
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment