ក្រោយ បាយល្ងាច សុខ
និងឪពុកអង្គុយមើលទូរទស្សន៍ ចំណែក នារី ជួយលាងចានម្តាយនៅក្នុងផ្ទះបាយ។ មួយសន្ទុះក្រោយមកស្រាប់តែលឺសំលេងបែកចាន
“ប្រាវ!”
ពីក្នុងផ្ទះបាយ។
“ច្បាស់ជាម៉ាក់ជាអ្នកធ្វើឱ្យបែកចាន!” សុខប្រាប់ឪពុក។
“ម៉េចបានកូនឯងដឹងថាម៉ាក់ឯងជាអ្នកធ្វើឱ្យបែកចាន?” ឪពុកសួរសុខ។
“បើសិន នារី ជាអ្នកធ្វើបែក… ច្បាស់ជាលឺម៉ាក់ស្រែកជេរបែកផ្ទះមិនខាន!
មិនអញ្ចឹងប៉ា…!”។
No comments:
Post a Comment