រឿង៖ ខុសរហូត - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ ខុសរហូត


ស្រីពេជ្រ ​ញ៉ាំ​ទឹក​រួច​ទុក​កែវ​ចោល​នៅ​កណ្ដាល​ផ្ទះ ហើយ​ទៅ​អង្គុយ​មើល​ទូរទស្សន៍​ធ្វើ​ព្រងើយ ។ ម៉ាក់​ស្រីពេជ្រ ដើរ​មិន​ប្រយ័ត្ន​ក៏​ទាត់​ចំ​កែវ​ឡើង​បែក​ខ្ទេចខ្ទី​… “​យីស​នាង​នេះ​! ផឹក​ទឹក​រួច​មិន​ចេះ​យក​កែវ​ទុក​ដាក់​ឱ្យ​ត្រឹមត្រូវ អញ​ទ្រាំ​មិន​បាន​ឥឡូវ​ហើយ​… យក​អំបោស​មក​កើប​ចេញ​ឱ្យ​ឆាប់​!​” ម៉ាក់ ​ស្រីពេជ្រ​ស្រែក​បន្ទោស ។ មួយ​សប្ដាហ៍​ក្រោយ ម៉ាក់​ស្រីពេជ្រ​ញ៉ាំ​ទឹក​ហើយ ភ្លេច​ខ្លួន​ក៏​ទុក​កែវ​ចោល​នៅ​កណ្ដាល​ផ្ទះ​វិញ​ម្ដង  លើក​នេះ​ស្រីពេជ្រ​ដើរ​មិន​ប្រយ័ត្ន​ក៏​ទាត់​ចំ​កែវ​ឡើង​បែក​ខ្ទេចខ្ទី​… ឃើញ​ភ្លាម​ម៉ាក់​ស្រីពេជ្រ​ស្រែក : “​យីស​នាង​នេះ ភ្នែក​ប៉ុន​ភ្នែក​ដើរ​មិន​ចេះ​មើល​ទេ​ហ្អេ៎​!​! អញ​ទ្រាំ​មិន​បាន​ឥឡូវ​ហើយ​… យក​អំបោស​មក កើប​ចេញ​ឱ្យ​ឆាប់​!​”

No comments:

Post a Comment

Post Top Ad