មាន ក្រុមហ៊ុនចិនថ្មី
ទើបតែបើកនៅក្នុងប្រទេសកម្ពុជា ហើយគេបានសរសេរចុះផ្សាយនៅលើទំព័រកាសែតថា
“ក្រុមហ៊ុន
យើងខ្ញុំទើបតែបង្កើតថ្មី ត្រូវការជ្រើសរើសបុគ្គលិកជាជនពិការសម្រាប់ការងារជាតំណែងខ្ពស់ មានប្រាក់ខែខ្ពស់
៥០០ ដុល្លារ ក្នុងមួយខែ និងប្រាក់លើកទឹកចិត្តទៅតាមសេចក្ដីក្លាហានព្យាយាម”
។
គ្រាន់តែឮដំណឹងនេះ មានជនដែលពិការដៃ ពិការជើង
ភ្នែក….ជាច្រើន
យកប្រវត្តិរូបមកដាក់ព្រោងព្រាត ។ នៅពេលចប់ស្រាប់តែឃើញជាប់ជនពិការម្នាក់ ម្នាក់ៗបានទៅមើលមុខអ្នកជាប់ដើម្បីចង់ដឹងថា អ្នកពិការនោះគឺគេពិការយ៉ាងម៉េចបានជាជាប់ ក៏ស្រាប់តែឃើញអ្នកជាប់នោះជាមនុស្សធម្មតាដូចគេឯងគ្មានពិការអ្វី សោះ
ធ្វើឲ្យគេរាល់គ្នាខឹង និងឆ្ងល់ជាខ្លាំង ។
ក្រុម ជនពិការ ៖ មើលលោកប្រធានក្រុមហ៊ុន តើក្រុមហ៊ុនរបស់លោកជ្រើសរើសដូចម្ដេច បានជាជាប់មនុស្សធម្មតាគ្មានពិការអ្វីសោះ
?
ប្រធាន ក្រុមហ៊ុន៖ អូ ! ក្រុមហ៊ុន
របស់ខ្ញុំជ្រើសរើសបុគ្គលិកនេះ ពុំមែនជ្រើសរើសអ្នកដែលពិការរាងកាយទេ គឺខ្ញុំត្រូវជ្រើសរើសបុគ្គលិកណាដែលមានឈ្មោះថា
“ពិការ”
សម្រាប់ធ្វើការងារឲ្យត្រូវតាមហុងស៊ុយរបស់ខ្ញុំ !
ក្រុមជនពិការ ៖ ….. !
No comments:
Post a Comment