១-មនុស្សល្អ ព្រោះចេះទូន្មានខ្លួន - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

១-មនុស្សល្អ ព្រោះចេះទូន្មានខ្លួន


មេរៀនជីវិត
ស្រង់ពីសៀវភៅ មេរៀនជីវិត
រៀបរៀងដោយ៖ អគ្គបណ្ឌិត ប៊ុត សាវង្ស
១-មនុស្សល្អ ព្រោះចេះទូន្មានខ្លួន
មនុស្សខ្លះ សិក្សាចំណេះដឹងទូទៅបានច្រើនក៏ពិតមែនតែមិនបាន
ហ្វឹកហាត់អប់រំទូន្មានខ្លួន ទើបប្រមាទក្នុងការធើ្វការនិយាយ និង
ការសម្ដែងចេញផ្សេងៗទៀត។ ការធើ្វ ការនិយាយ និងការសម្ដែង
ចេញផ្សេងៗទៀតរបស់មនុស្ស គឺជាការប្រាប់ឱ្យដឹងដល់ការអប់រំ
ទូន្មានខ្លួន មិនមែនប្រាប់ពីការសិក្សានូវចំណេះដឹងផ្សេងៗនោះទេ។
មនុស្សយើង បើមិនហ្វឹកហាត់អប់រំទូន្មានខ្លួនឯងហើយ ទោះជា
អ្នកណាក៏ដោយ ក៏មិនអាចមកបង្វឹកឱ្យទៅជាមនុស្សល្អបានដែរ
ប្រៀបដូចជាអ្នកពូកែបើករថយន្ត ថាបើរថយន្តខូចទៅហើយនោះ
នឹងបើកបរយ៉ាងដូចម្ដេចទៅ។



ស្រង់ចេញពី៖ សៀវភៅ មេរៀនជីវិត           ១នាទី មានប្រយោជន៏

No comments:

Post a Comment

Post Top Ad