មេព្រៃ ជនជាតិមិកស៊ិកម្នាក់ ចូលហាងទិញកាំភ្លើងទៅបាញ់ទន្សាយប៉ះចំកាំភ្លើងខូច នៅពេលទៅដល់កន្លែងបាញ់ទន្សាយតើបដឹង
។ គាត់ខំជួសជុលយ៉ាងណាក៏ប្រើការមិនកើត ក៏ត្រឡប់មកផ្ទះវិញទាំងមួម៉ៅ
។ មកដល់ពាក់កណ្ដាលផ្លូវ ឃើញតូបមួយដាក់ផ្លាកថា
ម្ហូបទន្សាយ ។
ដោយគាត់មានចំណូលសាច់ទន្សាយស្រាប់ ក៏ចូលតូបនោះ
ហើយបញ្ជាថា៖
o ស៊ុបសាច់ទន្សាយពិសេសមួយឆ្នាំង
!
បន្តិចក្រោយមក ស៊ុបក៏មកដល់ ។ មេព្រៃភ្លក់ហើយ
ស្រែកហៅចុងភៅមកសួរភ្លាម ។
o ស៊ុបនេះ
ដូចជាមិនមែនសាច់ទន្សាយទេ ឆ្លើយត្រង់មកមើល តើឯងលាយសាច់អីខ្លះ ?
ចុងភៅភ័យ ក៏ឆ្លើយតាមត្រង់៖
o លាយសាច់ក្របីខ្លះទាន
!
មេព្រៃសួរគំហកខ្លាំងថា៖
o ឯងលាយរបៀបម៉េច
?
ចុងភៅឆ្លើយ៖
o លាយ
៥០% ដូចគ្នា
មេព្រៃក្ដៅស្លឹកត្រចៀកង៉ឹង ស្រែកចំទាលដាក់ចុងភៅ៖
o ឯងពន្យល់ឱ្យច្បាស់បន្តិចបានទេ
?
ចុងភៅតប៖
o បាទទាន
គឺខ្ញុំលាយក្នុងសមាមាត្រ ក្របី ១ ចំហៀង និង ទន្សាយមួយចំហៀង
ស្មើភាគរយគ្នាល្អណាស់ទាន ចំឯកទេសរបស់ខ្ញុំ ។
មេព្រៃហួសចិត្តអស់វាចានឹងថា៖
* អញថ្ងៃនេះក្របីសុទ្ធតែម្ដង
!!! ៕
No comments:
Post a Comment