មនុស្ស យើងរាល់រូបសុទ្ធតែមានគុណវិបត្តិឬចំណុច
ខ្វះខាតរៀងៗខ្លួន តែបែរជាចូលចិត្តអួតពីគុណសម្បត្តិដែលខ្លួនមានទៅវិញដូចនាយខ្លី និងនាយវែងនៅពេលនេះអញ្ចឹង ។
នាយខ្លី : អ្ហេ ! នាយវែង ឯងគិតថាមនុស្សតឿមានប្រៀបជាងលើមនុស្សខ្ពស់ឬទេ ?
នាយវែង : អត់ទេ មនុស្សតឿមានតែចាញ់ប្រៀបមនុស្សខ្ពស់ប៉ុណ្ណោះ
ដូចជាពេលឈរមើលអ្វី រមែងត្រូវមនុស្ស ខ្ពស់បាំងជិតឈឹង
រកតែមើលស្អីក៏មិនឃើញនឹងគេ ។ អញ្ចឹងទៅឯងមកអួតថាមនុស្សតឿមានប្រៀបលើមនុស្សខ្ពស់ដូចម្ដេចទៅ ?
នាយខ្លី : តែគ្នាថាមនុស្សតឿត្រូវបានគេគោរពកោតខ្លាចណា៎
សូម្បីតែឯងក៏គោរពកោតខ្លាចយើងដែរ ។
នាយវែង : មិនអាចទៅរួចទេ !!
នាយខ្លី : មិនអាចយ៉ាងម៉េច
បើពេលនិយាយជាមួយយើងម្ដងៗ យើងសង្កេតឃើញឯង ឱនមុខគំនាប់យើងតែរហូតហ្នឹង……… ។
No comments:
Post a Comment