រឿង៖ អំនួតម្រាមដៃ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 7, 2018

រឿង៖ អំនួតម្រាមដៃ


ថ្ងៃ ​មួយ​ម្រាម​ដៃ​ទាំង​ប្រាំ​ស្រាប់​តែ​អួត​ដាក់​គ្នា​យ៉ាង​តឹង​សសៃ​ក​។ ​មេដៃ ៖ “​ក្នុង​ចំណោម​ពួក​ម្រាម​មាន​តែ​អញ​ទេ​គេ​ឲ្យ​តំលៃ​ជាង​គេ​ព្រោះ​គេ​តែង​លើក ​មេដៃ​ឡើង​លើ​នៅ​ពេល​គេ​ចង់​​និយាយ​ថា​លេខ ១ ឬ​អស្ចារ្យ​”​។​ ចង្អុល​ដៃ ៖ “​បើ​អញ​វិញ​ពោ​ពេញ​ទៅ​ដោយ​អំណាច​អញ​ចង់​ចង្អុល​ឲ្យ​ស្លាប់​គឺ​ស្លាប់​ឲ្យ​ រស់​គឺ​រស់​”​។ ​ដៃ​កណ្ដាល ៖ “​តែ​ពួក​ឯង​សុទ្ធ​តែ​ជា​អង្គរក្ស​អញ​នៅ​អម​អញ​ជា​និច្ច​ហើយ​អញ​បាន​ចូល​ កន្លែង​ពិសេស​ៗ​ច្រើន​ដែល​ពួក​ឯង​មិន​បាន​​”​។ ​ដៃ​នាង ៖ “​អញ​ទេ​!​អ្នក​ថ្លៃ​ថ្លា​នោះ​ពួក​ឯង​គ្មាន​សំណាង​ពាក់​ពេជ្រ​ដូច​អញ​ទេ​!​” ​។ ​កូន​ដៃ​ស្រែក​គំហក​ឲ្យ​ម្រាម​ទាំង​បួនថា ៖ “​បិទ​មាត់​ទៅ​ពួក​អា​កំសាក​បាន​តែ​អួត​ពេល​អាសន្ន​មក​ដល់​រុញ​អញ​ទៅ​មុខ​ រហូត​” ៕

No comments:

Post a Comment

Post Top Ad