រឿង៖ កុំឲ្យបែកអារម្មណ៍ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 7, 2018

រឿង៖ កុំឲ្យបែកអារម្មណ៍


មាន ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​ទៅ​ប្រលង​បើក​ឡាន។ ​នៅ​ក្នុ​ង​ពេល​កំពុ​ង​ប្រ​លងនោះ នាង​បើក​បាន​ពាក់​កណ្ដាល​ផ្លូវ ស្រាប់​តែ​មេ​ប្រយោគ​ដែល​អង្គុយ​ជិត​នោះ ក៏​និយាយ​ទៅ​កាន់​នាង​ដោយ​ទឹក​មុខ​ញញឹម​ថា ៖ “អូន​ស្អាត​ណាស់! បង​ស្រលាញ់​អូន! អូន​អាច​ធ្វើ​ជា​សង្សារ​បង​បានទេ?”
លឺ​ដូច្នេះ​នារី​នោះ​ខឹង​ឡើង​មុខ​ក្រហម ភ្លេច​អស់​ថា​ខ្លួន​កំពុង​បើក​ឡាន ហើយ​ក៏​ស្រែក​ខ្លាំងៗ​ដាក់​មេប្រយោគ​វិញថា ឯង​និយាយ​ពាក្យ​ឡប់ៗ​ស្អី​ហ្នឹង! ស្មាន​ថា​យើង​ជា​មនុស្ស​ចិត្ត​ងាយ​ណាស់​អី!”។ មេប្រយោគ​នោះ​ឆ្លើយ​វិញ​ទាំង​ម៉ឺងម៉ាត់ថា ៖ “អ្នក​នាង​កុំ​ខឹង​អី! នេះ ​ក៏​ជា​វិញ្ញាសារ​មួយដែរ​ពេល​បើក​បរ ទោះ​ជា​នរណា​និយាយ​ដាក់​នាង​យ៉ាង​ម៉េច​ក៏​ដោយ ក៏​នាងមិន​ត្រូវ​បែក​ស្មារតី​ឡើយ ហើយ​ក៏​មិន​អាច​​មើល​អ្វី​ក្រៅពីផ្លូវ​ដែរ។ លើក​នេះ​មិនអាច​ឆ្លង​កាត់​វិញ្ញាសារ​នេះ​បាន លើក​ក្រោយ​ចាំ​មក​ប្រលង​ម្ដង​ទៀត។”

No comments:

Post a Comment

Post Top Ad