រឿង៖ កុំទាន់អរ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ កុំទាន់អរ


មានសត្រូវ ​បី​នាក់​ ម្នាក់​ជនជាតិ​ខ្មែរ​ ម្នាក់​ជន​ជាតិ​ចិន​ និង​ម្នាក់​ទៀត​ជន​ជាតិ​បារាំង​បាន​ណាត់​គ្នា​ទៅ​ប្រកួត​ក្បាច់​គុណ​នៅ​ ក្នុង​ព្រៃ​ជ្រៅ​។​ពួក​គេ​ទាំង​បី​បាន​ចូល​ដល់​ទឹក​ដី​ពួក​ព្នង​ស៊ី​សាច់​ មនុស្ស​ដោយ​ចៃ​ដន្យ​ហើយ​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ពិន័យ​។​មេ​កន្ទ្រាញ​បាន​ បញ្ជា​ឲ្យ​ជន​ទាំង​បី​ចំតឹត​គូថ​ពិន័យ​ក្នុង​ម្នាក់​២០០​ដំបង​ តែ​អនុញ្ញាតិ​ឲ្យ​យក​អ្វី​មួយ​មក​ទ្រាប់​គូថ​បាន​។​ជន​ជាតិ​ចិន  “​ខ្ញុំ​សុំ​យក​កាបូប​ខ្ញុំ​ទ្រាប់​គូថ​!”​ ក្របូប ​បុរស​ជន​ជាតិ​ចិន​ក្រាស់​មែន​តែ​អាច​ទប់​ទល់​ត្រឹម​តែ​១៥០​ដំ​បង​ក៏​រហែក​ ខ្ទេច​ខ្ទី​ធ្វើ​ឲ្យ​បុរស​ជន​ជាតិ​ចិន​រង​៥០​ដំបង​យ៉ាង​វេទនា​។​វេន​​ជន​ ជាតិ​បារាំង​ ៖ “​ខ្ញុំ​សុំ​យក​បន្ទះ​ឈើ​ក្រាស់​មួយ​មក​ទ្រាប់​គូង​”​។ ​បន្ទះ​ឈើ​ទប់​ទល់​២០០​ដំបង​បាន​យ៉ាង​ងាយ​ស្រួល​។​ជន​ជាតិ​បារាំង​ញញឹម​ញាក់ ​ចិញ្ចើម​អួត​ដាក់​ជន​ជាតិ​ចិន​និង​ជន​ជាតិ​ខ្មែរ​។​វេន​ជន​ជាតិ​ខ្មែរ  “​ខ្ញុំ​សុំ​យក​ជន​ជាតិ​បារាំង​មក​ទ្រាប់​ពី​លើ…..”​៕

No comments:

Post a Comment

Post Top Ad