៣, កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

៣, កូនមាសឪពុក


កូនត្រូវដឹងថា ៖ ធម៌រមែងរក្សាឱ្យយើងមានសេចក្ដីសុខ តែធម៌
នឹងមករក្សាយើងមិនបានឡើយ បើយើងមិនចូលទៅរកធម៌ទេ
នោះ ប្រៀបដូចជាអាហារ នឹងមកឱ្យយើងឆ្អែតមិនបានដោយពិត
បើយើងមិនទៅបរិភោគនូវអាហារនោះៗទេ យ៉ាងណាមិញ ធម៌
ក៏យ៉ាងនោះដែរ បើយើងមិនយកមកបដិបត្តិទេ ធម៌ក៏ជួយអ្វីយើង
មិនបានឡើយ ដូច្នេះ ក្នុងការដែលយើងនឹងមាននូវសេចក្ដីសុខ
សេចក្ដីចម្រើនទៅបាននោះ ក៏ព្រោះតែយើង​បានបដិបត្តិនូវធម៌
ហ្នឹងឯង។
ធម៌ជារបស់ចាំបាច់ក្រៃលែងជាងអាហារ ក្រៃលែងជាងខ្យល់
អាកាស និងក្រៃលែងជាងអ្វីៗទាំងអស់ ព្រោះធម៌ធើ្វឱ្យជីវិត
យើងមានគុណតម្លៃ។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad