រឿង៖ ខ្ញុំអត់កុហកទេ! - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ ខ្ញុំអត់កុហកទេ!


មាន ​បុរស​ម្នាក់​ដើរ​ដល់​លើភ្នំ ​ស្រេក​ទឹក​ខ្លាំងណាស់​ទ្រាំ​មិន​បាន​ក៏​ទៅ​សុំ​ទឹក​ញ៉ាំ​ពី​ផ្ទះ​ អ្នកស្រុក ។ អ្នកស្រុក​លើភ្នំ​ប្រាប់​ថា​ផ្ទះ​គាត់ សូម្បី​តែ​ទឹក​កន្លះដំណក់​ក៏​គ្មាន​ដែរ  ដូច្នេះ​បុរស​មាន​តែ​ចុះ​ពី​លើភ្នំ​វិញ ចុះ​រហូត​ដល់​ចង្កេះភ្នំ​ក៏​លឺ​អ្នកស្រុក​លើភ្នំ​ស្រែក​ហៅ​គាត់ គាត់​អរណាស់​ព្រោះ​ឃើញ​អ្នកស្រុក​លើភ្នំ​នោះ​កាន់​ដបទឹក​មួយ គាត់​ក៏​ឡើង​ភ្នំ​វិញ​យ៉ាង​ពិបាក ។ គាត់​គិត​ក្នុង​ចិត្ត​ថា : លើកនេះ មាន​ទឹក​ញ៉ាំ​ហើយ​ខ្ញុំ​មិន​បាច់​ចុះ​ទៅ​ក្រោម​ទេ ។ ពេល​ដល់​លើភ្នំ​វិញ អ្នកណា​ទៅ​ដឹង​អ្នកស្រុក​នោះ​លើក​ដប​ក្រឡាប់​ចុះ ហើយ​និយាយ​ថា : ពេល ​អ្នក​ចាកចេញ​ទៅ ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ខ្ញុំ​គិត​ថា​អ្នក​ពិតជា​ថា​ខ្ញុំ​កុហក​អ្នក​ហើយ មិន​ជឿ​អ្នក​មើល​ចុះ ពិតជា​គ្មាន​ទឹក​មែន ។ ខ្ញុំ​មិន​កុហក​អ្នក​ទេ​!  បុរស​!​!​!​!​!​!​!​!​!​!​!​!

No comments:

Post a Comment

Post Top Ad