មានមនុស្សច្រើនអ្នកណាស់ ដែលធើ្វការមានប្រាក់ខែហើយតែងតែ
ទន្ទឹងរង់ចាំថ្ងៃដាច់ខែ ដើម្បីនឹងបានបើកប្រាក់។
នៅក្នុងសេចក្ដីនេះ
គេមិនបានគិតដល់ជីវិត ដែលត្រូវបាត់បង់ទៅអស់ ៣០ថ្ងៃនោះឡើយ។
ជីវិតកាន់តែខិតជិតទៅរកសេចក្ដីស្លាប់
ឬសេចក្ដីស្លាប់កាន់តែខិត
ចូលមកជិត។ បានប្រាក់មកមែន តែជីវិតត្រូវរបេះខាត ។ ជីវិតថ្លៃ
ពេលពន់មហាសេដ្ឋី មហាមូលធន ក៏គ្មានអ្វីធានាជីវិតខ្លួនបានដែរ
ដល់ពេលស្លាប់គឺស្លាប់ហើយ ប្រសិនបើធានាដោយទ្រព្យអ្នកមាន
ទ្រព្យមិនព្រមស្លាប់ឡើយ ដូច្នេះ ជីវិត
៣០ថ្ងៃមិនមែនមានតម្លៃស្មើ
នឹងប្រាក់ខែនោះទេ
អ្នកមានបញ្ញាគប្បីសន្សំនូវប្រយោជន៍ទុកដាក់
ក្នុងចិត្តសន្តាន ទើបបានមិនខាតនូវជីវិតដ៏មានតម្លៃនេះ ។
១នាទី មានប្រយោជន៏
ស្រង់ចេញពី៖ សៀវភៅ មេរៀនជីវិត
No comments:
Post a Comment