រឿង៖ គិតលុយខុស - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ គិតលុយខុស


ក្បែរ​របង​សាលារៀន សុខ​និង​សៅ​កំពុង​តែ​ជជែក​គ្នា :
សុខ : ឯង​ដឹង​ទេ ម្សិលមិញ អញ​!​ហេង​អស្ចារ្យ ព្រោះ​តែ​អ្នក​ដាក់​ទូរស័ព្ទ​គិត​លុយ​ខុស​… 
សៅ : ម៉េច​បាន​ជា​គេ​គិត​លុយ​ខុស​?
សុខ : ថ្ងៃមុន ​ពេល​អញ​ចេញ​ពី​សាលា ប៉ា​អញ​អត់​មក​ទទួល អញ​បាន​តេ​ទូរស័ព្ទ​សាធារណៈ​ទៅ​ផ្ទះ​ឱ្យ​ម៉ាក់​អញ​មក​ទទួល  តេ​អស់​ប្រាំនាទី​គេ​គិត​លុយ​មួយនាទី​៣០០រៀល ដល់​ម្សិលមិញ អញ​តេ​ទៅ​លេង​ពូ​អញ​នៅ​កំពង់ចាម​អស់​ប្រាំនាទី​គេ​គិត​លុយ​មួយនាទី​៣០០រៀល​ ដែរ ឯង​គិត​មើល​ពី​សាលា​យើង​រៀន​ទៅ​កំពង់ចាម​វា​ឆ្ងាយ​ជាង​ពី​សាលា​ទៅ​ផ្ទះ​អញ ដូច្នេះ​គេ​ត្រូវ​គិត​លុយ​ថ្លៃ​ជាង​ទើប​ត្រូវ​!​…
សៅ : អើមែន​! គិត​ខុស​មែន​!​…

No comments:

Post a Comment

Post Top Ad