រឿង៖ គ្រោះថ្នាក់អគ្គីភ័យ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Monday, April 30, 2018

រឿង៖ គ្រោះថ្នាក់អគ្គីភ័យ


ពាក់ ​កណ្ដាល​អធ្រាត​ពេល​ពូ​មេត​ក្រោក​ទៅ​បត់​ជើង​តូច​គាត់​ឃើញ​ភ្លើង​កំ​ពុង​តែ​ ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​ផ្ទះ​គាត់​។​គាត់​ទាញ​ទូរ​ស័ព្ទ​ចុច​ទៅ​ភ្នាក់ ​ងារ​ពន្លត់​អគ្គីភ័យ​ភ្លាម​។
ភ្នាក់​ងារ​អគ្គីភ័យ “​អា​ឡូ​!​ជំរាប​សួរ​?​”
ពូ​មេត “​ជួយ​ផង​!​ផ្ទះ​ខ្ញុំ​កំពុង​ត្រូវ​ភ្លើង​ឆេះ​!​”
ភ្នាក់​ងារ​អគ្គីភ័យ “​តើ​ឆេះ​នៅ​ទី​ណា​ពូ​?”
ពូ​មេត “​ឆេះ​នៅ​ផ្ទះ​បាយ​….​”
ភ្នាក់​ងារ​អគ្គីភ័យ “​​ខ្ញុំ​ចង់​ដឹង​ថា​តើ​ពូ​នៅ​ម្ដុំ​ណា​ដែរ​???​”
ពូ​មេត “​ខ្ញុំ​ឈរ​នៅ​ត្រង់​មាត់​បង្អួច​បន្ទប់​ទទួល​ភ្ញៀវ​ណា​ក្មួយ​។​
ភ្នាក់​ងារ​អគ្គីភ័យ “​មិន​មែន​អញ្ចឹង​ទេ​!​គឺ​ខ្ញុំ​ចង់​ដឹង​ថា​តើ​ផ្ទះ​ពូ​នៅ​ទី​កន្លែង​ណា​ដែរ​????​”
ពូ​មេត “​ok ok ផ្ទះ​ខ្ញុំ​នៅ​លើ​ឡៅ​គេ​បង្អស់​!​”
ភ្នាក់​ងារ​អគ្គីភ័យ “​OH MY GOD!​ស្ទះ​ខ្ញុំ​ស្លាប់​ឥឡូវ​ហើយ​!​”

No comments:

Post a Comment

Post Top Ad