រឿង៖ ខ្មោចបីឈរជំនុំគ្នា - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ ខ្មោចបីឈរជំនុំគ្នា


នៅ ​យប់​មួយ​ម៉ោង​ប្រមាណ​ជា​១២យប់​មាន​ខ្មោច​បី​នាក់​បាន​ជួប​ពិភាក្សា​គ្នា​។​ ខ្មោច​ដែល​ឈរ​នៅ​ខាង​​ឆ្វេង​បាន​សួរ​ទៅ​ខ្មោច​ដែល​នៅ​ខាង​ស្ដាំ​ថា  “​នែ អា​ខ្មោច​ដែល​ឈរ​នៅ​ខាង​ស្ដាំ​តើ​ឯង​ស្លាប់​ដោយ​សារ​អ្វី​?​” ខ្មោច​ដែល​ឈរ​នៅ​ខាង​ស្ដាំ​ឆ្លើយ ​យើង​វេទនា​ណាស់​គឺ​យើង​ស្លាប់​ដោយ​សារ​ចោរ​ប្លន់​ គឺ​គេ​បាញ់​គ្នា​ចំនួន​បី​គ្រាប់​ ត្រង់​ក្បាល​ ត្រង់​ដើម​ទ្រូង​ និង​លឹង្ហ​ ដូច្នេះ​ហើយ​ទើប​ឥឡូវ​យើង​ពុំ​អាច​ទៅ​រក​ស្រី​ញី​ឯ​ណា​បាន​“​។​ ឆ្លើយ​ចប់​ខ្មោច​ឈរ​នៅ​ខាង​ស្ដាំ​បាន​សួរ​ទៅ​កាន់​ខ្មោច​ដែល​ឈរ​នៅ​ខាង​ឆ្វេង​វិញ​ម្ដង​  “​រួច​ចុះ​ឯង​ស្លាប់​ដោយ​សារ​អ្វី​ដែរ​?” ខ្មោច​ដែល​ឈរ​នៅ​ខាង​ឆ្វេង​ឆ្លើយ​  “​យើង​ក៏​មិន​ខុស​ពី​ឯង​ដែរ​ គឺ​យើង​ស្លាប់​ដោយ​​សារ​ឡាន​បុក​“​។​ បន្ទាប់​ពី​ខ្មោច​ទាំង​ពីរ​ឆ្លើយ​ប្រាប់​គ្នា​រួច​ហើយ​គេ​ក៏​សួរ​ទៅ​ខ្មោច​ដែល​ឈរ​នៅ​កណ្ដាល​វិញ​  “​ចុះ​ឯង​ស្លាប់​ដោយ​សារ​អ្វី​ដែរ​? ​” ពេល​ឮ​ដូច​នេះ​អ្នក​ដែល​ឈរ​​នៅ​កណ្ដាល​ក៏​ស្រែក​យំ​ហ៊ូរ ​ឃើញ​ដូច​នោះ​ខ្មោច​ដែល​ឈរ​នៅ​សង​ខាង​នឹក​គិត​ថា​ប្រហែល​​ជា​វា​កំសត់​ជាង​ ខ្លួន​ទៀត​មើល​ទៅ​ហើយ​ក៏​ប្រាប់​ទៀត​ថា  “​ឯង​កុំ​យំ​អី​ ប្រាប់​គ្នា​មក​ចាំ​គ្នា​ជួយ​រំលែក​ទុក្ខ​ឯង​ពេល​ឮ​ហើយ​អ្នក​ឈរ​នៅ​កណ្ដាល​ឆ្លើយ​ទាំង​ញ័រ​ថា  “​ខ្ញុំ​អត់​មាន​ស្លាប់​ដោយ​សារ​អ្វី​ទេ​!​ ហើយ​ខ្ញុំ​ពុំ​ទាន់​ស្លាប់​ដែរ​ពេល​នេះ​គឺ​ខ្ញុំ​​មក​បត់​ជើង​ធំ​តែ​ប៉ុណ្ណោះ​“​

No comments:

Post a Comment

Post Top Ad