រឿង៖ កូនកុំខ្ចីមាត់!‌ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ កូនកុំខ្ចីមាត់!‌


បុរស ​ម៉ៅ​ស្វិត​ម្នាក់​មាន​កូន​ប្រុស​តូច​ពីរ​នាក់។ គាត់​សំណេះ​សំណាល​ជាមួយ​កូនៗ​ថា៖ កាល​ពី​បុរាណ​មាន​មេទ័ព​ម្នាក់​ចេញ​ទៅ​ធ្វើ​សង្គ្រាម នៅ​រដូវ​ប្រាំង​ហួតហែង ដើរ​ឆ្លង​កាត់​ភ្នំ​ជួប​ប្រទះ​នឹង​ទី​វាល​រីង​ស្ងួត ស្មៅ​ខ្លោច​ឆេះ​គ្មាន​ទឹក គ្មាន​ជ្រោះ កូន​ទាហាន​ស្រេក​ទឹក​ជិត​ស្លាប់។មេទ័ព​នោះ​ប្រើ​គំនិត​ចង្អុល​គុម្ពោត​ព្រៃ​ បៃតង​នៅ​ខាង​មុខ ហើយ​និយាយ​ថា៖ “នោះ ន៎ ! ដើម​អំពិល!​ដើរ​ទៅ​មុខ​ឲ្យ​លឿន ប្រញាប់​បេះ​ផ្លែ​អំពិល​ហូប​លេង​អត់​ស្រេក​ទឹក! “។ កូន​ទាហានទាំងឡាយ​ស្ដាប់​ឮ​ថា ផ្លែ​អំពិល​សុទ្ធ​តែ​ឃ្លាន​ម្ជូរ​ហៀរ​ទឹកមាត់ អន់់​ស្រេក​ទឹក​មួយ​រយៈ។ បច្ចុប្បន្ន​គ្រួសារ​យើង​ក្រ​លំបាក បាន​ធ្វើ​ត្រាប់​តាម​ប្រវត្តិ​បុរាណ​ រាល់​ពេល​ហូប​បាយ ឪពុក​យក​ត្រី​ផ្អក​ព្យួរ​នៅ​លើ​ជញ្ជាំង​ហើយ​ប្រាប់​កូនៗ​ថា ហូប​បាយ​មួយ​ម៉ាត់​សម្លឹង​វា​ម្ដង ហើយ​​លេប​​វា​ទៅ គឺ​ចាត់​ទុក​ដូច​ជា​យើង​បាន​ហូប​វា​អ៊ីចឹង។ កូន​ទាំងពីរស្ដាប់តាម ដល់​ពេល​អង្គុយ​ហូបបាយ អា​បង​អាយុ ៧ឆ្នាំ វា​ឃ្លាន​ត្រី​ផ្អក​ណាស់ ប៉ុន្តែ​មិន​បាន​ហូប ម្ល៉ោះ​ហើយ​សម្លឹង​មើល​២ ៣ដង ទើប​លេប​មួយ​ម៉ាត់។អាប្អូន​វា​ឃើញ​ដូច្នេះ ក៏​កេះ​ឪពុក​ប្រាប់​ថា៖
អាប្អូន  មើល ន៎!បង​ធំ​គាត់​ហូប​តែ​មួយ​ម៉ាត់ ប៉ុន្តែ​គាត់​សម្លឹង​មើល​ដល់​ទៅ​២ ៣ដង ឯណោះ។
ឪពុក  កូន​កុំ​ខ្ចីមាត់!ទុក​ឲ្យ​វា​ប្រៃ​ងាប់​ទៅ។

No comments:

Post a Comment

Post Top Ad