រឿង៖ ចង់ឡើងឋានសួគ៌ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Monday, April 30, 2018

រឿង៖ ចង់ឡើងឋានសួគ៌


មាន ​បុរស​បី​នាក់​បាន​​ស្លាប់ ​ដោយ​សារ​គ្រោះ​ថ្នាក់​ចៃដន្យ​មួយ​។​អ្នក​ទីមួយ​ជា​អ្នក​រើស​សំ​រាម​ អ្នក​ទី​ពីរ​ជា​​កម្មករ អ្នក​ទី​បី​ជា​មេធាវី​។​ក្រោយ​ពេល​ស្លាប់​អ្នក​ទាំង​បី​មាន​បំណង​ចង់​ឡើង​ ឋាន​សួគ៌​ ដូច​នេះ​យមរាជ​តម្រូវ​ឲ្យ​អ្នក​ទាំង​នោះ​ឆ្លើយ​សំនួរ​ម្ដង​ម្នាក់​។​ប្រសិន​ បើ​អ្នក​ទាំង​បី​ឆ្លើយ​ត្រូវ​សំនួរ​ ពួក​គេ​អាច​ឡើយ​ឋាន​សួគ៌​បាន​ តែ​យមរាជ​តម្រូវ​ឲ្យ​មើល​ខ្សែ​ភាព​យន្ត​ជា​មុន​ លុះ​ដល់​ពេល​មើល​ខ្សែ​ភាពយន្ត​ចប់​ យម​រាជ​ចាប់​ផ្ដើម​សួរ​ទៅ​កាន់​បុរស​ទី​មួយ​មុន​គេ​នូវ​សំនួរ​ដែល​មាន​ខ្លឹម ​សារ​ថា  “​តើ​កប៉ាល់​ដែល​បាន​បុក​ផ្ទាំង​ទឹក​កក​នៅ​កណ្ដាល​សមុទ្រ ​អា​ត្លង់​ទិច​មាន​ឈ្មោះ​អ្វី​?”​ បុរស​ទី​មួយ​ដែល​ជា​អ្នក​រើស​សំរាម​បាន​ឆ្លើយ​យ៉ាង​លឿន​ថា ៖ “​កប៉ាល់​ Titanic “។​ “​ត្រឹម​ត្រូវ​​!​”​ យមរាជ​បាន​សរសើរ​​ហើយ​ក៏​អនុញ្ញាតិ​ឲ្យ​បុរស​នេះ​ឡើង​ឋាន​សួគ៌ ។​បន្ទាប់​មក​ដល់​វេន​អ្នក​ទី​ពីរ​ដែល​ជា​កម្មករ​  “​តើ​ក្នុង​ឧប្បត្តិហេតុ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​អស់​ប៉ុន្មាន​នាក់​ ?”​ យម​រាជ​សួរ​ទៅ​កាន់​បុរស​ទី​ពីរ​ បុរស​ទីពីរ​ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា  “​ជាង​១៥០០​នាក់​”​ “​ត្រឹម​ត្រូវ​!”​ យមរាជ ​ស្រែក​សរសើរ​ទៀត​ ហើយ​ក៏​ឲ្យ​បុរស​នោះ​ឡើង​ឋាន​សួគ៌​ម្នាក់​ទៀត​។​មក​ដល់​វេន​អ្នក​ទី​បី​​ យមរាជ​ចាប់​ផ្ដើម​គិត​ថា​ សំនួរ​របស់​អញ​ហាក់​ដូច​ជា​ងាយ​ៗ​ពេក​មួយ​សន្ទុះ​ក្រោយ​មក​ យមរាជ​ក៏​នឹក​ឃើញ​នូវ​សំនួរ​សំរាប់​បុរស​ទីបី​ដែល​ជា​មេធា​វី​ ហើយ​បាន​ចោទ​សួរ​ថា  “​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ​?”​ មេធាវី !!!!!!!!

No comments:

Post a Comment

Post Top Ad