រឿង៖ កោរចេញទៅ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ កោរចេញទៅ


លោក ​សង្ឃ​មួយអង្គ​បាន​ដើរ​បិណ្ឌបាត​នៅ​តាម​ផ្លូវ​លំ​មួយ។ នៅ​តាម​ផ្លូវ​នោះ​មាន​ដើម​អម្ពិល​មួយ​ដើម ហើយ​ក្មេង​ស្រី​ម្នាក់​កំពុង​តែ​បេះ​ត្រួយ​​អម្ពិល នៅ​លើ​ដើម​អម្ពិល​នោះ។ គាប់ជួន​ជា​លោក​គាត់​និមន្ត​មកដល់​ហើយ​គាត់​បាន​ងើយ​ឡើង​ទៅ​លើ​ដើម​អម្ពិល ហើយ​ក៏​បាន​ហៅ​ក្មេង​ស្រី​នោះ​ឲ្យ​ចុះ​មក​ក្រោម។
ក្មេង​ស្រី​សួ ៖ តេជគុណ​មាន​ការ​អ្វីឬ?
លោកសង្ឃ ៖ នេះ​យក​លុយ​២ម៉ឺន​រៀល​ទៅ​ចាយ​ទៅ
ក្មេងស្រី​​បាន​លុយ​​អ​រ​រខិបរខុប រត់​ទៅ​ប្រាប់​ម្ដាយ​ថា​លោក​សង្ឃ​ឲ្យ​លុយ​ពេល​ខ្លួន​កំពុង​ឡើង​បេះ​ត្រួយ​អម្ពិល។
ម្ដាយ ​ក្មេង​ស្រី​គិត​ក្នុង​ចិត្ត​ថា “យី​កូន​អញ​បាន​ប៉ុណ្ណឹង ចុះ​ទម្រាំ​អញ​បាន​ប៉ុណ្ណា​ទៅ” ។ ស្អែក​ឡើង​ម្ដាយ​ក្មេង​ស្រី​នោះ​​ក៏​បាន​ទៅ​ឡើង​បេះ​ត្រួយ​អម្ពិល​ម្ដង ។ គាប់ជួន​ពេល​នោះ​លោក​សង្ឃ​បាន​មក​បិណ្ឌបាត​តាម​ផ្លូវ​ដដែល​ហើយ​បាន​ងើយ​ឡើង​ លើ​មើល​ម្ដាយ​ក្មេង​ស្រី​​នោះ​បេះ​ត្រួយ​អម្ពិល ហើយ​ក៏​បាន​ហៅ​​នាង​ឲ្យ​ចុះ​មកក្រោម។
ម្ដាយក្មេង​ស្រី​សួ ៖ តេជគុណ​មាន​ការ​អ្វីឬ?
លោកសង្ឃ ៖ នេះ​យក​លុយ​ ២រយ​រៀល​ ទៅ​ទិញ​ ឡាម​​កោរចេញទៅ!
ម្ដាយក្មេង​ស្រី ៖ អុញ….!!!

No comments:

Post a Comment

Post Top Ad