នៅ ក្នុងបន្ទប់នៃគេហដ្ឋានស្កឹមស្កៃមួយនាង
ចៅហ្វាយក្រមុំ អាយុ ១៩ឆ្នាំងូតទឹកហើយដើរតំរង់កន្សែង។
នាងរុំចងពុងហើយភ្លាម ស្រាប់តែនាយលេខារូបសង្ហាបើកទ្វារ
ឃ្វាំង! “ភ្ញៀវមកដល់ហើយ… អ្នកនាង!”។ នាងភ្ញាក់ព្រើតហើយបន្ទោស
“បូរ៉ា! ថ្ងៃក្រោយ ត្រូវគោះទ្វារជាមុន
ហើយរង់ចាំការអនុញ្ញាតពីខ្ញុំសិន មុននឹងចូលក្នុងបន្ទប់របស់ខ្ញុំ! នេះសំណាងខ្ញុំហើយដែលរុំកន្សែងទាន់!
កុំអី…”។ “មិនបាច់បារម្មណ៍ទេអ្នកនាង!
ខ្ញុំតែងមើលតាមប្រហោងរន្ធសោហើយ… មុននឹងខ្ញុំបើកទ្វារ!”។
Advertisement
No comments:
Post a Comment