រឿង៖ ជើងជ្រូកមិនលួច លួចកន្ទុយជ្រូក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Thursday, May 31, 2018

រឿង៖ ជើងជ្រូកមិនលួច លួចកន្ទុយជ្រូក


សុក និង សៅជាមិត្តភក្ដិនិងគ្នា។ យប់មួយ ក្រោយពីមាន អ្នកភូមិការកូន សុក និង សៅបានបបួលគ្នាទៅលួច ក្រែងបានសាច់ជ្រូក មាន់ ទាខ្លះ។ គេទាំងពីរ ក៍រៀប ផែនការ ដោយឲ្យសុកចូលទៅក្នុងផ្ទះអ្នកភូមិ ដែលការកូននោះ និង សៅនៅខាង ក្រៅចាំទទួលយក។ នៅយប់នោះ កូនកម្លោះដែលទើបតែរៀបការថ្មីថ្មោង ឈឺបត់ជើងតូច តែមិនហ៊ាន ចេញមកខាងក្រៅ។ ពេលឭដូច្នោះ ប្រពន្ធក៍ប្រាប់ទៅប្ដី អោយវែកប្រលោះជញ្ជាំងផ្ទះ ដើម្បីបត់ជើងតូច។ គ្រាន់តែឭសម្លេងជញ្ជាំងផ្ទះភ្លាម សៅនៅខាងក្រៅត្រៀមចាប់យករបស់។ ដោយពេលយប់ងងិតមើលមិនច្បាស់ សៅនៅខាងក្រៅចាប់ទាញប្រដាប់ភេទ កូនកម្លោះ ហើយស្រែកថាៈ សៅៈ អាសុកនេះ ភ្លៅជ្រូក មិនលួច ទៅលួចកន្ទុយជ្រូកទៅវិញ!

No comments:

Post a Comment

Post Top Ad