-សីលប្រសើរជាងរូបសម្បត្តិ
ព្រោះនាំមកនូវសេចក្ដីជ្រះថ្លាដល់
ជនទាំងពួង និងព្រោះជរា ព្យាធិជាដើមគ្របសង្កត់មិនបាន ។
ជនទាំងពួង និងព្រោះជរា ព្យាធិជាដើមគ្របសង្កត់មិនបាន ។
-សីលប្រសើរជាងវិមានប្រាសាទ
ព្រោះនាំមកនូវការត្រជាក់ចិត្ត
ពោលគឺសីលជាវិមានប្រាសាទរបស់ចិត្ត ។
ពោលគឺសីលជាវិមានប្រាសាទរបស់ចិត្ត ។
-សីលប្រសើរជាងក្រុមញាតិ
ព្រោះឱ្យសម្រេចនូវសម្បត្តិខ្ពស់ៗ
ដែលពពួកញាតិមិនអាចឱ្យសម្រេចទៅបាន ។
ដែលពពួកញាតិមិនអាចឱ្យសម្រេចទៅបាន ។
-សីលប្រសើរជាងកងទ័ព
មន្តអាគម និងថ្នាំវិសេសណាៗទាំង
អស់ ក្នុងការរក្សាខ្លួនឱ្យឋិតនៅក្នុងភាពជាមនុស្សពិតៗ មិនឱ្យ
ភាពជាមនុស្សក្នុងចិត្តវិនាសឡើយ ។
អស់ ក្នុងការរក្សាខ្លួនឱ្យឋិតនៅក្នុងភាពជាមនុស្សពិតៗ មិនឱ្យ
ភាពជាមនុស្សក្នុងចិត្តវិនាសឡើយ ។
-សីលធើ្វឱ្យអ្នកមានសីលបានជាទីពឹងនៃខ្លួនឯង។
-សីលរមែងរក្សាអ្នកមានសីល ក្រៃលែងជាងមាតារក្សាបុត្រ
និងក្រៃលែងជាងទេវតារក្សាមនុស្សលោក ។
-សីលរមែងរក្សាអ្នកមានសីល ក្រៃលែងជាងមាតារក្សាបុត្រ
និងក្រៃលែងជាងទេវតារក្សាមនុស្សលោក ។
១នាទី មានប្រយោជន៏
ស្រង់ចេញពី៖ សៀវភៅ មេរៀនជីវិត
No comments:
Post a Comment