៦៥- កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

៦៥- កូនមាសឪពុក


ចូរកូនពិចារណានូវកំណាព្យនេះ៖
រូបសល្អរាងគួរស្រឡាញ់ តែចាញ់ល្អចិត្តគំនិតជា
មិនយូរប៉ុន្មានរូបជរា ឯចិត្តល្អជាមិនចាស់ឡើយ។
កូនមាសឪពុកចូរកុំភ្លេច ធម៌ថ្លៃជាងពេជ្រនាំដល់ត្រើយ
មានរូបមានរោគឥតស្រាកស្បើយ កូនអើយព្រះធម៌មិនចេះឈឺ។
បើកូនរៀនធម៌អប់រំចិត្ត ប្រព្រឹត្តសុចរិតចិត្តកូនភ្លឺ
ជីវិតត្រូវស្លាប់រូបត្រូវឈឺ ប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេ។
ចិត្តភ្លឺៗខ្លាំងជាងសុរិយា ភ្លឺដោយបញ្ញាចិត្តទំនេរ
កើតចាស់ឈឺស្លាប់ព្រោះក្ដីស្នេហ៍ ឯចិត្តទំនេរផុតទុក្ខហោង។
៚ចិត្តល្អមិនជរា ព្រះធម្មាមិនចេះឈឺ
ខាត់ចិត្តឱ្យបានភ្លឺ មានពន្លឺផុតក្ដីស្លាប់។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad