រឿង៖ ចិត្តវិទ្យា - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Thursday, May 31, 2018

រឿង៖ ចិត្តវិទ្យា


តុលា មាន​រូប​រាង​សង្ហា ប៉ុន្តែ​ចំពោះ​ស្នេហា​គាត់​ពុំ​សូវ​ក្លាហាន​ទេ​។ ​ថ្ងៃ​មួយ​នៅ​កន្លែង​ញ៉ាំ​ពោត​ព្រែក​លាប​គាត់​ឃើញ​នារី​ស្រស់​ស្អាត​ម្នាក់​ កំពុង​អង្គុយ​អាន​សៀវ​ភៅ​នៅ​លើ​អង្រឹង​។ ​តុលា​ខំ​ប្រមូល​សេចក្ដី​ក្លាហាន​ដើរ​ទៅ​ក្បែរ​នាង​ហើយ​វាចារ​យ៉ាង​សុភាព  “​ខ្ញុំ​ឈ្មោះ​តុលា​!​ខ្ញុំ​សូម​ស្គាល់​ផង​បាន​ទេ​?​”​។​ ស្រី​ស្អាត​ដាក់​សៀវ​ភៅ​ចុះ​ហើយ​ស្រែក​ជំទាល​ដាក់​តុលា​ឮ​ៗ ៖ “​ស្អី​! ចង់​ដេក​ជា​មួយ​ខ្ញុំ ខ្ញុំ​មិន​មែន​ស្រី​លក់​ខ្លួន​ទេ​!​”​។ ​ តុលា​ខ្មាស់​គេ​ណាស់​ក៏​ត្រលប់​មក​អង្គុយ​កន្លែង​ខ្លួន​វិញ​។​ ១០​នាទី​ក្រោយ​មក​នាង​ស្អាត​ ដើរ​មក​ជិត​តុលា​ហើយ​វាចារ​យ៉ង​សុភាពថា  “​ខ្ញុំ​សូម​ទោស​!​អម្បាញ់ ​មិញ​ខ្ញុំ​អាន​សៀវ​ភៅ​ចិត្ត​វិទ្យា​ហើយ​ខ្ញុំ​សាក​ល្បង​ចង់​ដឹង​ថា​ពេល​ មនុស្ស​ម្នាក់​ខ្មាស់​គេ​ខ្លាំង​តើ​ទឹក​មុខ​គេ​ដូច​ម្ដេច​.​.​.​”​។​ នាង​និយាយ​ចប់​ភ្លាម​តុលា​ស្រែក​ជំទាល​ឮ​ៗ ៖ “​ស្អី​! មុខ​អញ្ចឹង​ចង់​បាន​មួយ​យប់​៥០​ដុល្លា​!​” ៕

No comments:

Post a Comment

Post Top Ad