អំពើប្លន់មិនបានសម្រេចមួយបានកើតឡើង ។
មហាសំណើចសួមជួនខ្លឹមសារទាំងមូលដូចតទៅ ៖
ចោរ ៖ ” ហ្អេ! ម៉ូតូឌុប
តោះទៅត្រង់ហើយបត់ឆ្វេង ” ។ ជិតដល់កន្លែងស្ងាត់តាម៉ូតូឌុបសួរ ៖ ”
បត់ទៅណាទៀត ?
” ។ ចោរដកកាំភ្លើងភ្ជង់ចង្កេះតា ៖ ”
ឈប់ម៉ូតូភ្លាម អាកញ្ចាស់! ” តាមិនឈប់បែរជាមួលហ្គែថែម
រំពេចនោះម៉ូតូក៏លឿនដូចព្យុះ ។ ចោរស្រែកគំរាម ៖ ”
ឈប់ភ្លាមអាកញ្ចាស់! ប្រយ័ត្នអញបាញ់! ” ។ តាគំរាមវិញ ៖ ”
បាញ់ទៅដួលងាប់ទាំងអស់គ្នា អញមិនស្ដាយទេ! អញអាយុ ៦៩
ឆ្នាំហើយ! ” ។
តាមិនព្រមបន្ថយល្បឿន ចោរភ័យ ៖ ” ឈប់ទៅតា! ខ្ញុំឈប់ប្លន់ហើយ...
” ។
តាតប ៖
” អញមិនជឿឯងទេ បើអញឈប់ ឯងច្បាស់ជាបាញ់អញហើយ! ” ។
ចោរបោះកាំភ្លើងចោលហើយយំ ៖ ” ដាក់ខ្ញុំចុះទៅតា... ខ្ញុំបោះកាំភ្លើងចោលហើយតា!
” ។
” អស់កាំភ្លើងក៏ឯងអាចវាយអញស្លាប់ដែរ!
” តាមិនព្រមឈប់ហើយបើកម៉ូតូដូចព្យុះរហូតដល់កន្លែងប៉ូលីស ។
No comments:
Post a Comment