រឿង៖ ដន្លងពីរនាក់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, June 16, 2018

រឿង៖ ដន្លងពីរនាក់


កាលពីដើម ​មាន​បុរស​ចំណាស់​ពីរ​នាក់​ជា​ដន្លង​នឹង​គ្នា​ ​ម្នាក់​ឈ្មោះ​ប្រុ​ញ​ ​ម្នាក់​ឈ្មោះ​ប្រូច​ ​។ អ្នក​ទាំង​ពីរ​ ​នៅ​ស្រុក​ផ្សេង​គ្នា​។​ ​មាន​ម្តងនោះ​ប្រុ​ញ​ទៅ​លេង​ផ្ទះ​ប្រូច​ជា​ដន្លង​ ​ដេក​នៅផ្ទះ​ដន្លង​ជាង​១០​ថ្ងៃ​ ​តែ​ពេលបាយ​ ​លើក​ណា​ក៏​មាន​តែ​បន្លែ​ ​មិន​ដែល​ស្គាល់​ជាតិ​សាច់​សូ​ម្បី​តែ​មួយ​ម៉ាត់​ ​។ ប្រុ​ញ​នឹក​ក្នុង​ចិត្ត​ថា​ ​ដន្លង​របស់​ខ្លួន​ជា​មនុស្ស​កំណាញ់​ហួស​ពី​ការ​ស្មាន​ ​បើ​ដឹង​អ៊ីចឹង​ពី​មុន​មក​មិន​ភ្ជាប់​សាច់ឈាម​ជា​ដន្លង​នឹង​គ្នា​ទេ​ ​។ ប្រូច​ក៏​ ​មិន​ពេញចិត្ត​ប្រុ​ញ​ដូច​គ្នា​ ​ព្រោះ​មក​ដេកស៊ី​យូរ​ ​ថ្ងៃ​មិន​ព្រម​ត្រឡប់​ទៅ​វិញ​ ​។
ថ្ងៃមួយ ​ដន្លង​ទាំង​ពីរ​ឡើង​អង្គុយ​លេង​លើ​ទួល​ខ្ពស់​មួយ​ ​។ ឆ្លៀតពេល​នោះ​ប្រូច​ចង់​លែបខាយ​ប្រុ​ញ​ ​ក៏​ចង្អុល​បង្គោល​ឈើ​នៅ​ទួល​មួយទៀត​ទល់មុខ​គ្នា​ ​៖
-
មើល​ន៍​, របស់​បញ្ឈរ​នៅ​ទួល​ខាង​ណោះ​ ​ជា​មនុស្ស​ ​ឬ​បង្គោល​ឈើ​ហ្ន៎​? បើ​មនុស្ស​វា​ចេះ​កម្រើក​ ​មិនមែន​នៅ​ស្តូក​មួយ​ ​កន្លែង​យូរ​អ៊ីចឹង​ទេ​ ​។
ប្រុ​ញ​ដឹង​ថា​ដន្លង​ដៀមដាម​ដាក់ខ្លួន​ ​ដែល​នៅ​លេង​យូរ​ពេក​ ​ក៏​វាយបក​វិញ​ ​៖
-
ខ្ញុំ​ក៏​មិន​ច្បាស់​ថា​មនុស្ស​ ​ឬ​បង្គោល​ឈើ​ដែរ​, តែ ​តាម​ខ្ញុំ​យល់​ ​ប្រហែលជា​បង្គោល​ឈើ​ហើយ​ ​ព្រោះ​បើ​ ​ជា​មនុស្ស​វា​ត្រូវ​មាន​សាច់​ ​មាន​ឈាម​ខ្លះ​ ​មិនមែន​ស្វិត​គួរ​ឱ្យ​ស្អប់​អ៊ីចឹង​ទេ​ ​។

No comments:

Post a Comment

Post Top Ad