ស្រីហិតោបទេស សន្ដិភាព ភាគទី៤
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៧ រឿងព្រាហ្មណ៍វាយបំបែកក្រឡ
នៅទេវីកោដ្ដនគរ, មានព្រាហ្មណ៍ម្នាក់ឈ្មោះទេវសមិៈ
បានសតូវមួយក្រឡពេញក្នុងថ្ងៃសង្ក្រាន្ដ
ហើយរីករាយសប្បាយចិត្ដដូចបានមហាសម្បត្ដិ។
ព្រាហ្មណ៍កាន់យកសតូវមួយក្រឡនោះហើយដើរទៅទទួលមានកំដៅព្រះអាទិត្យក្ដៅខ្លាំងពេក
គាត់ក៏ចូលទៅដេកសំរាកកាយក្នុងល្វែងមួយនៃរោងដាក់ឆ្នាំងដែលពេញដោយឆ្នាំង
ដៃកាន់ដំបងមួយផង ដើម្បីរក្សាសតូវនោះ គាត់គិតថាៈ «កាលណាអាត្មាអញលក់សតូវមួយក្រឡនេះទៅនឹងបានប្រាក់ ១០រៀល
កាលនោះអាត្មាអញនឹងយកប្រាក់ ១០រៀលនោះទៅទិញវត្ថុចានឆ្នាំងជាដើម
យកទៅលក់តទៅទៀតកពូនប្រាក់អោយកាន់តែចំរើនថែមឡើងៗ
ហើយទៅទិញវត្ថុដទៃទៀត មានម្លូ និង សំពត់ជាដើមយកទៅលក់ទៀត
សន្សំប្រាក់ដរាបទាល់តែបានមួយសែនរៀល ហើយចាំទៅដណ្ដឹងប្រពន្ធអោយបាន៤នាក់តែម្ដង
ប្រពន្ធណានៅក្មេងមានរូបឆោមលោមពណ៌ល្អជាងគេ អាត្មាអញ នឹង
ស្រលាញ់ផ្ដេកផ្ដិតកាយចំពោះនាងនោះច្រើនជាងគេ ដរាបណា បើប្រពន្ធទាំង
៤នាក់នោះ វាច្រណែនបែនទាគ្នា ដរាបនោះអាត្មាអញកើតទោសា
ហើយយកដំបងវាប្រពន្ធទាំងនោះ
អាលៃតែស្លុងគំនិតគិតអណ្ដែតអណ្ដូងបណ្ដោយទៅតាមចិត្ដវិតក្កនោះ
ក៏លើកដំបងវាយក្រឡសតូវនោះម៉កបែកខ្ចាយ
មិនតែប៉ុណ្ណោះជ្រុលដំបងទៅត្រូវឆ្នាំងនៃស្មូនឆ្នាំងបែកប្រាវអស់ក្រែលទៅទៀត។
កាលនោះអែងស្មូនឆ្នាំងលឺសូឆ្នាំងបែកប្រេវប្រាវដូច្នោះ
ក៏រត់ទៅមើលឃើញឆ្នាំងបែកខ្ចាត់ខ្ចាយ កើតមួម៉ោជេរប្រទេច
វាយបណ្ដេញតាបសចេញពីរោងឆ្នាំងនោះទៅ, ព្រោះហេតុនោះបានជាខ្ញុំ
(ត្មាតទុរទសី) ពោលថាៈ «ជនណាមួយត្រេអរ»ដូច្នេះជាដើម (លេខ១៦)។ កាលនោះក្ងោកចិត្រពណ៌និយាយប្រឹក្សាគ្នា
ជាមួយ នឹង ត្មាតជាប្រធានរដ្ឋមន្រ្ដីក្នុងទីស្ងាត់ថាៈ ម្នាលសំលាញ់!
លោកគិតណែនាំខ្ញុំដូចម្ដេច ខ្ញុំនឹងធ្វើតាមពាក្យដូច្នោះ។
ត្មាតទុរទសីពោលថាៈ
១៧ - ជនអ្នកណែនាំព្រះនរបតីដែលដើរខុសផ្លូវ
ដូចដំរីចុះប្រេងដ៏ទ្រនង់ នឹង ត្រូវទទួលពាក្យគេបន្ទោស។ ទេវៈ!
សូមមេត្ដាប្រោសស្ដាប់
បន្ទាយដែលយើងទំលាយនេះទំលាយបានដោយអំណាចកំលាំងខ្ញុំបាទ
រឺមួយទំលាយបានដោយអុបាយប្រតិស្ឋកើតឡើងដោយប្រាជ្ញាលោកម្ចាស់? ក្ងោកចិត្រពណ៌ឆ្លើយតបថា «ដោយអុបាយលោកប្រធានរដ្ឋមន្រ្ដីទេតើ
មិនមែនខ្ញុំទេ»។ ត្មាតទុរទសីពោលថាៈ «បើប្រតិបត្ដិទៅតាមពាក្យណែនាំខ្ញុំបាទគួរនឹងលើកព្យុហរេហ៍ពល
សកលយោធាយាត្រាត្រលប់ទៅប្រទេសយើងវិញ
ព្រោះថារដូវនេះជិតរដូវភ្លៀងមកដល់ហើយ បើនឹងរៀបចំធ្វើសង្គ្រាមតទៅទៀត
ទាំងពីរខាងមានកំលាំងរេហ៍ពលប៉ុនគ្នា
អែការដកថយកំលាំងរេហ៍ពលដោះទៅកាន់ប្រទេសវិញក្នុងចំបាំងក៏លំបាក
ហើយយើងនៅក្នុងប្រទេសសត្រូវផង, ដើម្បីជាប្រយោជន៍អោយកើតសេចក្ដីសុខធំទូលាយ
និង កេរ្ដិ៍ឈ្មោះនោះគួរតែយើងធ្វើសន្ដិភាពហើយសឹមដកទ័ពថយចេញទៅ,
យើងកុំនឹកសប្បាយថា
បន្ទាយសត្រូវយើងក៏បានវាយបាក់បែកខ្ទេចខ្ទីអស់ហើយ
កេរ្ដិ៍ឈ្មោះយើងក៏បានហើយ នុ៎ះ នេះជាទស្សនៈរបស់ខ្ញុំបាទ ព្រោះថា៖
១៨ - នរជនណា យកធម៌ដាក់ពីមុខ
មិនរវល់គិតថាម្ចាស់ស្រលាញ់រឺមិនស្រលាញ់ហើយអាចហ៊ានពុះពារពោលពាក្យមិនជាទីគាប់ចិត្ដចំពោះម្ចាស់ផង
នរជននោះទុកជាមិត្រព្រះរាជាពិត។
១៩ - នរណាហ្ន៎មិនឈ្មោះថាល្ងង់ បើយកខ្លួន មិត្ដសំលាញ់រេហ៍ពល រាជ្យរបស់ខ្លួន និង កេរ្ដិ៍ឈ្មោះខ្លួនទៅបោះចោលនៅក្នុងជញ្ជីងបះបើកគឺសេចក្ដីសង្ស័យមិនច្បាស់ក្នុងចិត្ដ ក្នុងសង្រ្គាម? ។ (2)។
២០ - ក្នុងយុទ្ធសង្រ្គាម, ជួនកាលក៏មានខូចខាតទាំងពីរខាងដូចសុន្ទៈ នឹង អុបសុន្ទៈ មានកំលាំងស្មើគ្នាតយុទ្ធគ្នាទៅវិញទៅមក ស្លាប់ទាំងពីរនាក់មិនមែនរឺអ្វី?។ ក្ងោកចិត្រពណ៌សួរថាៈ រឿងនោះតើដូចម្ដេច?។ ត្មាតជាប្រធានរដ្ឋមន្រ្ដីនិយាយរឿង នោះប្រាប់ថាៈ
១៩ - នរណាហ្ន៎មិនឈ្មោះថាល្ងង់ បើយកខ្លួន មិត្ដសំលាញ់រេហ៍ពល រាជ្យរបស់ខ្លួន និង កេរ្ដិ៍ឈ្មោះខ្លួនទៅបោះចោលនៅក្នុងជញ្ជីងបះបើកគឺសេចក្ដីសង្ស័យមិនច្បាស់ក្នុងចិត្ដ ក្នុងសង្រ្គាម? ។ (2)។
២០ - ក្នុងយុទ្ធសង្រ្គាម, ជួនកាលក៏មានខូចខាតទាំងពីរខាងដូចសុន្ទៈ នឹង អុបសុន្ទៈ មានកំលាំងស្មើគ្នាតយុទ្ធគ្នាទៅវិញទៅមក ស្លាប់ទាំងពីរនាក់មិនមែនរឺអ្វី?។ ក្ងោកចិត្រពណ៌សួរថាៈ រឿងនោះតើដូចម្ដេច?។ ត្មាតជាប្រធានរដ្ឋមន្រ្ដីនិយាយរឿង នោះប្រាប់ថាៈ
………………………………………………….
(2) ហិតោបទេស
សេចក្ដីប្រែជាភាសាបារាំងនៃលោកឡង់សឺរូ និង
សេចក្ដីប្រែជាភាសាសៀមនៃលោកនាគប្រទីបមានគាថាលើសដូច្នេះ
ព្រះព្រហស្បតិពោលដូច្នេះ
បុគ្គលគប្បីប្រាថ្នាសន្ដិភាពចំពោះសត្រូវដែលមានកំលាំងស្មើគ្នា
ការយកជ័យជំនះក្នុងសង្រ្គាមតែងមិនទៀងទាត់ទេ
មិនគួរធ្វើខ្លួនអោយនៅក្នុងសន្ទិះសង្ស័យដូច្នេះឡើយ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment