គតិលោក ភាគ១: ប្រស្នារឿងពាលដែលគួរអោយខ្លាច - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, March 20, 2018

គតិលោក ភាគ១: ប្រស្នារឿងពាលដែលគួរអោយខ្លាច


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
ប្រស្នារឿងពាលដែលគួរអោយខ្លាច
ស. ករុណា ខ្ញុំយល់ហើយទាន មួយទៀតការគួរអោយខ្លាចក្នុងលោកនេះតើអោយខ្លាចអ្នកណាទាន?
     គ. ឱ ការដែលខ្លាចនោះ ក្នុងចិត្តគំនិតឯងតើខ្លាចអ្វីសព្វថ្ងៃនេះ?
     ស. ខ្ញុំព្រះករុណាសព្វថ្ងៃនេះគិតខ្លាចស្តេច១ ខ្លាចអ្នកមានទ្រព្យសម្បត្តិ១ យ៉ាង នេះត្រូវរឺមិនត្រូវ?
     គ. ឯងគិតខ្លាចស្តេច  ខ្លាចអ្នកមានទ្រព្យសម្បត្តិនោះមិនត្រូវទេ ខ្លាចអីស្តេចនោះ បើយើងទៅប្រព្រឹត្តការឯណាអោយខុស នឹង ព្រះរាជ បញ្ញាតិ្តក្រិត្យព្រះអាជ្ញា គឺយើងទៅធ្វើការខុស មានធ្វើចោរកម្មជាដើមនោះទើបមហាក្សត្រ លោកដាក់ទោសទណ្ឌកម្មយើងបាន បើយើង រក្សាខ្លួនយើងអោយត្រឹមត្រូវតាមច្បាប់ហើយ យើងប្រព្រឹត្តកាយ ប្រព្រឹត្តចិត្តសុចរិត តាមព្រះរាជប្រកាសហើយ ស្តេចនោះលោក នឹង ដាក់ទោសទណ្ឌកម្មយើងឯណាបាន ឯអ្នកមានទ្រព្យសម្បត្តិនោះសោត បើយើងកុំទៅខ្ចីទ្រព្យគេយើងកុំទៅពឹងទ្រព្យគេ គេនឹងមកធ្វើទោស យើងឯណាបានហេតុ នោះទើបថា យើងមិនត្រូវខ្លាច។
     ស. ចុះលោកគ្រូអោយខ្លាចមនុស្សយ៉ាងណាវិញ?
     គ. ត្រូវអោយខ្លាចមនុស្សពាលជំពូក១ ទើបត្រូវព្រោះមនុស្សពាលក្រនឹងគេចរត់អំពីវាទៅបាន ពាលនោះពុំប្រាកដថា នៅត្រង់នេះត្រង់ នោះបាន ជួនណាកូនប្រពន្ធឯង បងប្អូនឯង ត្រឡប់ជាពាលវិញក៏មាន ពាលនេះរក្សាក្រពេកណាស់កុំថាដល់ពាលខាងក្រៅនោះឡើយតែពាល ខាងក្នុងនៅជាមួយនឹងខ្លួនក៏ពុំដឹងថាជាពាលមកដល់ថ្ងៃណា ខែណាពេលណា ដូចប្រពន្ធដែលរួមសុខទុក្ខផងគ្នា ជួនណាក៏ប្រែចិត្តគិតស្អប់ប្តី ទៅស្រលាញ់ប្រុសដទៃប្រើសហាយវាអោយប្រហារប្តី ដល់នូវសេចក្តីស្លាប់ទៅវិញក៏មាន ឯរឿងនិទានប្រពន្ធសំលាប់ប្តី រឿងបុរាណមាន និយាយមកថា៖



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស



No comments:

Post a Comment

Post Top Ad