គតិលោក ភាគ១: ទោសកើតអំពីជក់អាភៀននិងកញ្ឆា - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, March 20, 2018

គតិលោក ភាគ១: ទោសកើតអំពីជក់អាភៀននិងកញ្ឆា


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
ទោសកើតអំពីជក់អាភៀននិងកញ្ឆា

ស. ករុណា ខ្ញុំករុណាចូលចិត្តហើយ អើយ៉ាងជក់អាភៀនជក់កពា្ឆនោះ តើមានទោសយ៉ាងណាខ្លះទាន?
     
គ. អោ រឿងជក់អាភៀនជក់កញ្ឆានោះ មានទោសប្រហែលៗ នឹងសុរានោះដែរ ឯងគិតមើលចុះ សុរាអាភៀននោះសឹងមានផាស៊ីគេទិញ ដាច់មុខក្នុងស្រុកមួយៗ ធ្វើលក់បានតែម្នាក់ៗ ម្ល៉ោះហើយ គេចង់តំឡើងថ្លៃយ៉ាងណា ក៏តាមតែចិត្តគេទាំងអស់ តំលៃនោះលើសប្រមាណ ឃើញចុះទុនយ៉ាងច្រើនៗ បើខ្លួនទៅប្រកបគិតធ្វើឡើងបានតែនាយផាស៊ីគេដឹងហើយ គេក៏ចាប់លក់ព្នៃតាមច្បាប់ព្រះរាជបញ្ញាត្តិ ត្រូវ បង់ប្រាក់ ធ្លាក់ដល់ទោសជាប់គុកជាប់ក្តីក្នុងលោកនេះ។ ១ទៀត អ្នកជក់អាភៀននោះ សព្វថ្ងៃនេះឯងយល់ស្រាប់ហើយ អ្នកណាមានរូបល្អខ្លះ អ្នកល្អណាគេគាប់ចិត្ត សេចក្តីចំរើនមានយ៉ាងណាខ្លះ គួរឯងគិតមើលចុះ ឯរឿងកញ្ឆាទៀត ក៏ប្រហែលៗនឹងអាភៀនដែរ សឹងជារបស់ នាំអោយកាយវិកលវិការ នាំអោយឆ្កួតចិត្តប្រព្រឹត្ត ទៅក្នុងកិរិយាទាបថយទាំងអស់។

  

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស



No comments:

Post a Comment

Post Top Ad