គតិលោក ភាគ៣: រឿង៖ ធនញ្ជ័យបណ្ឌិតនឹងអ្នកប្រាជ្ញកោះលង្កា - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៣: រឿង៖ ធនញ្ជ័យបណ្ឌិតនឹងអ្នកប្រាជ្ញកោះលង្កា


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងធនញ្ជ័យបណ្ឌិតនឹងអ្នកប្រាជ្ញកោះលង្កា


     មានអ្នកប្រាជ្ញមួយទៀតបញ្ញាយ៉ាងល្អិត និមិត្ដតែឃើញអាការខាងក្រៅចេញមក ក៏អាចដឹង អាថិបញ្ហាមនុស្ស​គ​នោះ​បាន ដូច​និទាន​ចៅ​ ធន​ញ្ជ័យ​បណ្ឌិត​កាល​អ្នក​ប្រាជ្ញ​កោះ​លង្កា​ទ្វីប គេចូលមកក្នុងព្រះនគរចោទរកអ្នកប្រាជ្ញនោះសេចក្ដីថា កាលណោះ​ព្រះ​ចៅ​ក្រុង​កោះ​លង្កា​ មាន​ព្រះ​រាជ​សារ​ដល់​មក​ព្រះ​ចៅ​ក្រុងស្រីអយុធ្យាថា អោយរើសរកអ្នកប្រាជ្ញ អាចមានបញ្ញាដឹងលោកិយលោកា​ប្រែ​​បាលី​ភាសា​ឬ​ឆ្លើយ​​អាថិ​ បញ្ហា​ក្នុង​ក្រៅ​បាន នឹង​ត​តាំង​នឹង​អ្នកប្រាជ្ញកោះលង្កា។ ឯព្រះចៅក្រុងអយុធ្យា ក៏ដាក់ភ្នាក់ងារនោះអោយធ​នញ្ជ័យ​ទទួល​ចោទ​ឆ្លើយ​ត​នឹង​​អ្នក​ ប្រាជ្ញ​ក្រុង​លង្កា ទើប​ចៅ​ធនញ្ជ័យទទួលភ្នាក់ងារចេញមកចាត់ចែងអោយចៅភ្នាក់ងារ កាត់ក្ដារតូចធំ យក​សំពត់​រុំ​បន្លំ​ជា​គម្គីរ​បាន​ច្រើន​​ហើយ​ ដាក់​ក្នុង​ទូ ចារឹក​ចំណង​ជើង​ប្រាប់​ឈ្មោះ​ព្រះ​គម្ពីរ​នោះ ប្លែកៗទីទៃៗ។

     ឯអ្នកប្រាជ្ញកោះលង្កាមកដល់បានចូលទៅមើលក្នុងមន្ទីរហោត្រៃហ្លួង បានឃើញគម្ពីរចៅធនញ្ជ័យច្រើនដូច្នោះក៏នឹក ខ្លាច​នឹក​រអា​ចិត្ដ​ថា​ ស្រុក​គេ​នេះ​មាន​គម្ពីរ​ច្រើន​ណាស់ ឯងនឹងលេងខាងជើងគម្ពីរនោះយល់ជាមិនឈ្នះអ្នកប្រាជ្ញស្រុកអាយនេះទេ បើ​ដូច្នេះ​ត្រូវ​លេង​ខាង​បញ្ហា​ ក្រៅ​ៗ​វិញ​ចុះ គិត​ហើយ​ក៏​ចេញ​មក​ពី​ហោត្រៃនោះ ហើយអោយទូលព្រះចៅក្រុងស្រីអយុធ្យាថា អោយស្ដេចចាត់​អ្នក​ប្រាជ្ញ​មក​ចោទ​ឆ្លើយ​ គ្នា​ជា​បញ្ហា​វោ​ហារ​ក្រៅ​នៅ​រោង​ក្រៅ​ក្នុង​វេលានេះ។​ ឯ​ព្រះ​ចៅ​ក្រុង​អ​យុធ្យា​ក៏​អោយ​ចៅ​ធនញ្ជ័យ​ចេញ​ទៅ​ត​ទល់​នឹង​គេ ឯ​រោង​ក្រៅ​។ ចៅ​ធនញ្ជ័យ​ក៏​ទទួល​អាជ្ញា​ចេញ ទៅ​ទី​រោង​ប្រជុំ​ជន​នឹង​​ចោទ​​ឆ្លើយ​​បញ្ហា​នោះ​។ ឯ​ព្រះ​ចៅ​ស្រី​អយុធ្យា កាល​ធនញ្ជ័យ​ចេញ​ទៅ​ត​ទល់​នា​រោង​ក្រៅ​នោះ ស្ដេច​ចង់​ជ្រាប​អាថិ​សេច​ក្ដី​​បញ្ហា​​ឆាប់​ទើប​ ត្រាស់​ប្រើ​អា​មាត្យ​ម្នាក់​អោយ​ទៅ​ស្ដាប់​បញ្ហា​​។ ឯ​អា​មាត្យ​នោះ​ទៅ​រង់​ចាំ​ស្ដាប់​មើល​ជា​អ្នក​ប្រាជ្ញ​ខាង​ណា ថា​ដូច​ម្ដេច​ខ្លះ ចោទ​ឆ្លើយ​គ្នា​តើ​ យ៉ាង​ណា​ខ្លះ​។ ឯ​អ្នក​ប្រាជ្ញ​ទាំង​ពីរ​ខាង ដល់​ពេល​ក៏ ឡើង​ប្រជុំ​ចោទ​ឆ្លើយ​គ្នា​តាម​សញ្ញា អ្នក​ប្រាជ្ញ​លង្កា​ជា​អ្នក​ចោទ កាល​​ចោទ​​នោះ​ប្រើ​បញ្ហា​​គ គឺ​លើក​ដៃ​ទាំង​ពីរ​វង់​អោប​ជុំ​វិញ ហើយ​បង្ហាញ​ទៅ​ចៅ​ធនញ្ជ័យ​អោយ​ទាយ​។

     ឯចៅធនញ្ជ័យឃើញហើយក៏លើកកំភួនដៃ១បង្ហាញទៅវិញ, ឯអ្នកប្រាជ្ញលង្កាក៏ចូលចិត្ដថា ធនញ្ជ័យទាយត្រូវហើយ ទើប​លើក​ម្រាម​ដៃ​១​ ឡើង​បង្ហាញ​ទៅ​ទៀត ចៅ​ធនញ្ជ័យក៏លើកម្រាម ដៃទាំង៥ឡើងហើយ លោះថយម្រាមកូនដៃ១ ចេញ អ្នកប្រាជ្ញលង្កា​ក៏​ចូល​ចិត្ដ​បាន​ក្នុង​បញ្ហា​ នោះ ទើប​អោយ​វាយ​គង​ឃ្មោះ​គោះ​ភេរី​ហ៊ោ អោយសព្ទសាធុការដល់ធ នញ្ជ័យមានសេចក្ដីកោតខ្លាចបញ្ញាធនញ្ជ័យ មិន​អាច​ដើម្បី​នឹង​ចោទ​ អាថិ​បញ្ហា​ត​ទៅ​ទៀត​ឡើយ​។

     ឯអាមាត្យម្នាក់ ដែលស្ដេចប្រើអោយទៅចាំស្ដាប់មើលអាថិបញ្ហានោះ លុះឃើញអ្នកប្រាជ្ញទាំងពីរចោទឆ្លើយគ្នាតែ នឹង​ដៃ​ត​ទៅ​វិញ​ទៅ​មក​ ដូច្នោះ មិន​ចូល​ចិត្ដ​សេច​ក្ដី​ថា​ជា​អ្វី ចង់ដឹងសេចក្ដីណាស់នឹងអាលរត់ទៅក្រាបទូលព្រះចៅផែនដីអោយជ្រាបមុនយក​ក្ដី​គាប់​មុន​គេ លុះ​ឃើញ​ ចៅ​ធ​នញ្ជ័យ​ដើរ​ចេញ​មក​ក៏​សាក​សួរ​ថា នែធនញ្ជ័យ រឿងបញ្ហាដែលអ្នកប្រាជ្ញលង្កាលើកដៃអោបវង់ជុំវិញនោះ តើអធិប្បាយ​សេច​ក្ដី​ដូច​ម្ដេច​?​ ឯ​ខាង​អ្នក​ឯង​លើក​កំ​ភួន​ដៃ​ត​ទៅ​នោះ តើមានសេចក្ដីដូចមេ្ដច? មួយទៀតខាងគេលើកម្រាមដៃ១បង្ហាញមក ខាងអ្នកឯង​លើក​ម្រាម​ដៃ​ទាំង​ ៥​តប​ទៅ​គេ​វិញ​នោះ តើ​អធិប្បាយ​សេចក្ដីដូចម្ដេច?

     ឯងធនញ្ជ័យ បានលឺអាមាត្យនោះសួរអាថិដូច្នោះក៏យល់សេចក្ដីថា ចៅនេះបើបានដឹងអាថិនេះហើយគង់នឹងទៅក្រាបទូល​យក​គាប់​មុន​អញ​ មិន​ខាន បើ​ដូចេ្នះ​អញ​នឹង​ប្រាប់អោយខុសអំពីបញ្ហានេះចេញ អោយបានក្ដីខ្មាស់នាកណ្ដាលជំនុំព្រះចៅជាម្ចាស់ គិត​ហើយ​ធ​នញ្ជ័យ​ក៏​ប្រាប់​ទៅ​ ថា​ឯ​អ្នក​ប្រាជ្ញ​លង្កា​ដែល​គេ​អោបដៃជុំវិញនោះ គឺគេសួរយើងថាអង្រុត ១តើរុតបានត្រីប៉ុន្មាន? យើងលើកកំភួន​ដៃ​ប្រាប់​ទៅ​នោះ គឺ​ថា​បាន​ត្រី​ រ៉ស់​១ រួច​គេ​លើក​ចង្អុល​ដៃ​ឡើង​ទៀត​គឺគេសួរថា ត្រីរ៉ស់១បើធ្វើជាងៀត តើបានប៉ុន្មានចំរៀក? យើងលើកម្រាមដៃទាំង​៥​បង្ហាញ​ទៅ​វិញ​នោះ​ គឺ​ថា បាន​៥​ចំរៀក សេច​ក្ដី​បញ្ហា​យ៉ាង​នេះ ឯង​ចូល​ចិត្ដ​ចុះ​។

     ឯអាមាត្យនោះជាមនុស្សឥតសតិបញ្ញា នឹងត្រិះរិះអោយល្អិតល្អន់ គ្រាន់តែលឺចៅធនញ្ជ័យ ប្រាប់ដូច្នោះហើយក៏រត់​ម្នី​ម្នា​ចូល​ទៅ​កាន់​ព្រះ​ រាជ​រោង​ជ័យ​។ ឯ​ព្រះ​ចៅ​ផែន​ដីយល់ហើយក៏ត្រាស់សួរថា ម្ដេចទៅវ៉ីយ អ្នកប្រាជ្ញយើងតើស៊ូនឹងគេបានឬទេ? មួយសោត​បញ្ហា​ដែល​គេ​ចោទ​ ឆ្លើយ​គ្នា​នោះ តើ​មាន​សេច​ក្ដី​យ៉ាង​ណា​ខ្លះ?។ ឯអាមាត្យនោះក៏ក្រាបទូលអាថិបញ្ហាតាមពាក្យ ធនញ្ជ័យប្រាប់នោះសព្វ​ប្រការ​។ ឯ​បរម​ក្សត្រ​ ធិប​តី បាន​ស្ដាប់​ពាក្យ​អា​មាត្យ​នោះ​ទូល​ដូច្នោះ ហើយក៏ត្រាស់ថា «បញ្ហាអ្វីនិយាយពីអង្រុតរុតត្រីធ្វើងៀតងោងដូចជា​ប្រ​ដៅ​កូន​ក្មេង​វា​ចោទ​ គ្នា​លេង​ដូច្នោះ ក៏​ឯ​អ្នក​ប្រាជ្ញ​កោះ​លង្កា​នោះ​ល្បី​ថា​ខ្លួនចេះដឹងក្នុងគម្ពីរសាស្រ្ដបាលី ដឹងហេតុលោកិយលោកា គួរ​តែ​សំដែង​ពី​គតិ​លោក ឬ​គតិ​ ធម៌ ជា​អាថិ​សុខុម​គម្ពីរ​ភាព​នោះ​ទើប​គួរ​សមជាអ្នកប្រាជ្ញរាជបណ្ឌិតបាន នេះហេតុអ្វីទៅយករឿងអង្រុត ថ្នងមកចងជា​បញ្ហា​ចោទ​ឆ្លើយ​គ្នា​យ៉ាង​ នេះ នែ​អា​មាត្យ បញ្ហា​នោះ​ក្រែង​មិន​ដូច​ឯង​យក​មក​សំដែង​នេះ​ទេដឹង?

     ឯអាមាត្យទូលថា «ពិតមែន ព្រោះបានសាកសួរផ្ទាល់នឹងធនញ្ជ័យនោះប្រាកដហើយ»។ ឯចៅធនញ្ជ័យកាលសូរេច​កិច្ច​ចោទ​ឆ្លើយ​នោះ​ហើយ ក៏​រៀប​អាត្មា​ចូល​ទៅ​គាល់​មហា​ក្សត្រ​នា​ចុង​ព្រះរាជរោង។

     ឯមហាក្សត្រាធិបតី យល់ចៅធនញ្ជ័យមកគាល់ព្រះអង្គដូច្នោះក៏ត្រាស់សួរថា «អើធនញ្ជ័យ រឿងបញ្ហាដែលអ្នកប្រាជ្ញ​លង្កា​គេ​អោប​វង់​ដៃ​ ហើយ​ចៅ​ឯង​លើក​កំភួន​ដៃ​ត​តប​ទៅវិញនោះ មានអាថិសេចក្ដីដូចម្ដេច? មួយទៀតខាងគេលើកម្រាមដៃ១ឡើង ហើយ​ចៅ​លើក​ម្រាម​ដៃ​ទាំង​ ៥​ត​តប​ទៅ​វិញ​នោះ តើ​មាន​សេច​ក្ដី​ដូច​ម្ដេច? ចូរចៅអធិប្បាយទៅមើល!។ ឯធនញ្ជ័យ ក៏អធិប្បាយថ្វាយសេចក្ដីថា «​អ្នក​ប្រាជ្ញ​សង្កា​លើក​ដៃ​ វង់​ជា​រង្វង់​ជុំ​វិញ​នោះ គឺចោទថា ក្នុងចក្រវាឡយើង១នេះមានភ្នំជាទីតាំងសំរាប់លោកតើប៉ុន្មាន? ទូលបង្គំជាខ្ញុំលើកកំភួនដៃ​តប​ទៅ​នោះ គឺ​ប្រាប់​ គេ​ថា​មាន​ភ្នំ​ព្រះ​សុមេរុ​១ ជា​ធំ​ជា​ទី​តាំងសំរាប់លោកយើងនេះ ដល់ក្រោយគេលើកម្រាមដៃ១ ឡើងនោះគឺគេបានចោទ​ថា ក្នុង​ភទ្ទ​កប្ប​យើង​១​ នេះ មាន​ព្រះ​ពុទ្ធ​ត្រាស់​ប៉ុន្មាន​ព្រះ​អង្គ? ទូលព្រះបង្គំជាខ្ញុំលើកម្រាមទាំង៥ឡើងឆ្លើយទៅថា មានព្រះពុទ្ធត្រាស់ ៥​ព្រះ​អង្គ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​លោះ​ ម្រាម​១​ចុះ ប្រាប់​ថា​ព្រះ​ពុទ្ធ​ត្រាស់​បាន​៤ ព្រះអង្គទៅហើយ នៅសល់១ព្រះអង្គ គឺព្រះអរិយមេត្រីព្រះអង្គពុំទាន់ចុះមក​ត្រាស់ សេច​ក្ដី​ចោទ​ឆ្លើយ​ គ្នា​នោះ​មាន​សភាព​យ៉ាង​ដូច្នេះ​សូម​ទ្រង់ជ្រាប»

     ឯព្រះចៅស្រីអយុធ្យាបានទ្រង់ព្រះសណ្ដាប់ស័ព្ទអាថិបញ្ហានោះហើយ ស្ដេចក៏មានព្រះរាជហរិទ័យត្រេកអរសោមនស្ស ត្រាស់​ថា «​អើ ​សេច​ក្ដីបញ្ហា​យ៉ាង​នេះ​ទើប​សម​គួរ​ជាគតិលោកគតិធម៌បាន ត្រូវលំអានជាគតិបណ្ឌិតគប្បីពោលហើយចុះអាមាត្យ​នេះ​គេ​ចេះ​ពី​ណា​មក​បាន​ ជា​មក​ប្រាប់​យើង​ថា​ទៅ​ជា​អង្រុត​រុត​ត្រី​ធ្វើជាងៀត ៥ចំរៀកផ្ដេសផ្ដាសដូចជា ប្រដៅកូនក្មេងគង្វាលក្របីវាចោទគ្នា​លេង​នោះ សម​គួរ​ឬ​ជា​ ពាក្យ​អ្នក​ប្រាជ្ញ បំណាច់​មក​តាំង​តែ​ពី​កោះ​លង្កា ល្បីថា ជាអ្នកចេះគតិធម៌គតិលោក ទៅយោគយករឿងអង្រុតថ្នងមកជា​បញ្ហា​នោះ គេ​មាន​ ព្រើល​កាល​ឯ​ណា វា​ព្រើល​ឯ​អាមាត្យ​ឯង​នេះ ចេះមកកាច់មួលពាក្យគេ តែផ្ដាសសោះជាម្ដង» ស្ដេចត្រាស់ហើយ​ក៏​ទ្រង់​ព្រះ​រាជ​ទាន​មាស​ ប្រាក់​កែវ​កង សំពត់​អាវ​ស្បៃ​អោយ​ចៅ​ធនញ្ជ័យ​បណ្ឌិត​តាម​ក្ដី​គាប់​។

     ឯអាមាត្យនោះ ត្រូវស្ដេចបន្ទោស បានសេចក្ដីខ្មាស់គេនាកណ្ដាលជំនុំធំ គិតខឹងនឹងចៅធនញ្ជ័យជេរពោលតែ​ក្នុង​ពោះ​ថា ខ្មោច​អា​ជៃ​ចង្រៃ វា​ប្រាប់​ឯង​យ៉ាង​នោះ​ពិត​ៗ ហើយ​ដល់​វា​មក​វា​ប្រែសេចក្ដីទៅឯទៀតវិញ អាណាជឿស្ដាប់បាន ខ្មោចអាព្រើលយ៉ាងនេះ វា​ចង់​ថា​ដូច​មេ្ដច ក៏​ថា​ទៅ​ធ្វើអោយ​អញ​បាន​សេច​ក្ដី​ខ្មាស់​គេ​នា​កណ្ដាល​ប្រជុំជនយ៉ាងនេះ។

ចប់រឿងបញ្ហាដៃ

     សេចក្ដីក្នុងរឿងធនញ្ជ័យមានអាថិបញ្ហាពិស្ដារទៀតនៅមានច្រើនណាស់ ក្នុងទីនេះយើងទាញយកតែបញ្ហាមួយមក​សំ​ដែង​អោយ​ឃើញ​សេច​ក្ដី​ថា អ្នកមានប្រាជ្ញាហើយអាចស្គាល់ក្នុងការលើកដៃ អោបដៃ ឬ ឃើញតែកិរិយាក្រៅ​របស់​អ្នក​ដទៃ​ក៏​អាច​ដឹង​សេច​ក្ដី​នោះ​បាន​។

     មួយទៀតអ្នកមានបញ្ញានោះប្រៀបដូចប្រទីបបំភ្លឺ ឆ្លុះមើលនូវទីងងឹតទីកំបាំងបាន។ មួយទៀត អ្នកមានចំនេះវិជ្ជា​សព្វ​សារ​ពើ​ហើយ តែ​បើ​ពុំ​មាន​បញ្ញា​នឹង​ពិចារ​ណា​ត្រិះ​រិះ តាម​សម័យ​ផង សព្វវិជ្ជានោះក៏ពុំអាចរុងរឿងថ្លាទៅបាន លុះតែ មានបញ្ញាសតិ​សម្ប​ជញ្ញៈ​ផង ទើប​ធ្វើ​វិជ្ជា​នោះ​អោយ​រុង​រឿង​បាន​មាន​និទាន​ប្រៀប​ដូច​យ៉ាង​រាជ​អាមាត្យព្រះបាទពិម្ពិ សារទាំង៣ពួកនោះឯង។


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad