គតិលោក ភាគ៣: រឿង៖ កន្លង់នឹងគីង្គក់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៣: រឿង៖ កន្លង់នឹងគីង្គក់


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងកន្លង់នឹងគីង្គក់

     មួយទៀតអ្នកមានបញ្ញាវៃ តតបសេចក្ដីយកឈ្នះវិញក៏មាន ដូចនិទានសត្វកន្លង់តបនឹងពាក្យគីង្គក់នោះឯង។ មាន​កន្លង់​១​ហើរ​ក្រេប​​កេ​សរ​ ផ្កា​នា​កណ្ដាល​ផ្លូវ បាន​យល់​គីង្គក់​ ១​លោត​ទៅ​ខាង​គុម្ព​ផ្កា​ទើបសួរ ថា «បងគីង្គក់បងឯងទៅណា »។ គីង្គក់ជាសត្វ​អួត​រិទ្ធិ​គិត​ថា អញ​នឹងប្រាប់​ ​គតិនេះ​អោយ​កន្លង់​ខ្លាច​អញ គិត​ហើយ​ទើប​បា្រប់ថា «យើងទៅកាន់មហាស្រះ ឯព្រៃហេមពាន្ដ ដើម្បីនឹងទៅចង់ស្រី អើ​កន្លង់​ឯង​កោត​យើង​ឬ​ទេ​ហះ​?​។ ឯ​កន្លង់​តប​ថា «បង​ឯង​អាច​ទៅ​ដល់​ឬ? ព្រៃ​ហេម​ពាន្ត​នោះ​ឆ្ងាយ​ម៉្លេះ​»​«ឱ! យើង​ទៅ​វិល​ល្ងាច​ផង​ណ៎ា​កន្លង់ ឯង​សង្ស័យ​អ្វី​រិទ្ធិ​យើង​នេះ អើ​ខ្លួន​ចៅ​ឯង តើ​ធ្វើ​អ្វី​នៅ​នេះ សូរ​លឺ​ងឹង​ៗ​នោះ​?​។ កន្លង់​បាន​ឱកាស​ក៏​តប​ថា «យើង​ហើរ​ប្រ​ទក្សិណ​ភ្នំ​ព្រះ​សុ​មេរុ​ណ៎ា​បង​គី​ង្គក់​» «ឱ! ឯង ​ហើរ​ប្រ​​ទក្សិណ​​ជុំ​ភ្នំ​ព្រះ​សុ​មេរុ​នោះ​ធំ​ម្លេះ​បាន​ឬ​?​។ អើ​យើង​ហើរ​ប្រ​ទក្សិណ​ក្នុង​១​ថ្ងៃ​បាន​៧ ជុំ​ផង​ណ៎ា​បង​គីង្គក់,បង​​ឯង​​ខ្លាច​​រិទ្ធិ​យើង​ឬ​ទេ​?​

     គីង្គក់​ក៏​តប​ឡើង​ថា «ខ្មោច​អា​ឯង​ស្លាប​១​សុញ​ទេ នៅ​អួត​ភរ​ថា​ហើរ​ប្រ​ទក្សិណ​ភ្នំ​ព្រះ​សុ​មេរុ​១ ថ្ងៃ​៧​ជុំ​បាន អា​ណា​ទៅ​ជឿ​ឯង​បាន​» ឯ​កន្លង់​​ក៏​តប​ថា «ខ្មោច​អា​ឯង​ជើង​ខ្លី​១​សុញ​ទេ​ក៏​អួត​ភរ ថា​ឯង​ទៅ​ដល់​ព្រៃ​ហេម​ពាន្ត វិល​ល្ងាច​វិញ​បាន អា​ណា​ទៅ​ជឿ​ឯង​បាន​»​​។ គីង្គក់​​ក៏​ទាល់​ឈប់​នៅ​អស់​សេចក្ដី​តែ​ប៉ុណ្ណោះ​។


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad