គតិលោក ភាគ២: រឿង៖ បណ្ឌិតវគ្គ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ២: រឿង៖ បណ្ឌិតវគ្គ


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងបណ្ឌិតវគ្គ

កូនសិស្សសួរគ្រូថា រឿងមនុស្សពាលមានអុបាយកល និងមានអំណាចអាចបៀត បៀនយាយីមហាជន​ក្នុង​នគរ​នេះ​លោក​គ្រូ​អធិប្បាយ​មក​ច្រើន​រឿង​ច្រើន​បែប ខ្ញុំ​ករុណា​បាន​ស្ដាប់​ក៏ចូលចិត្ដថា ពាលនេះគួរចៀស គួរវាងរាងចាលខ្លាចវាហើយ ក៏ឯមនុស្ស​ដែល​លោក​បញ្ញាតិ្ដ​នាម ហៅ​ថា​អ្នក​ប្រាជ្ញ​នោះ តើ​មាន​លក្ខណៈ​យ៉ាង​ណា​មានកិរិយាមានដូចម្ដេច?
  ឱ! មនុស្សដែលេហៅថា អ្នកប្រាជ្ញបាននោះ។ យើងនឹងសួរទៅឯងវិញ ក្នុងចិត្ដឯងតើសំគាល់រូបលោកអ្នកណា ដែលគួរហៅ​ថា អ្នក​ប្រាជ្ញ​បាន។​សូម​ទាន​ខ្ញុំ​ករុណា​សំគាល់​ថា លោក​អាចារ្យ​ដែល​ចេះ​ព្រះត្រៃបិដក១ លោកអាចារ្យដែលចេះព្រះកម្មដ្ឋាន១ លោក​ទាំង​២ នេះ​ហៅ​ថា​អ្នក​ប្រាជ្ញ?​
  អើឯងថានេះត្រូវដែរ តែមិនទាន់ចំ ក៏ឯលោកអ្នកចេះព្រះត្រៃបិដក ព្រះកម្មដ្ឋាននោះ បើចេះហើយតែនៅមិន​ទាន់​ទូន្មាន​ខ្លួន​អោយ​ស្លូត​ត្រង់​បាន នៅ​ប្រកប​ដោយ​លោភៈ ទោសៈ​មោហៈ​ទិដ្ឋិ ខឹង​ឃោរ​ជេរពោលប្រទេចផ្ដាសា វាយគេកាច់មួលព្រះពុទ្ធភាសិត ពុំ​ប្រព្រឹត្ដ​តាម​ក្រិត្យ​បន្ទាត់​វិន័យ​ជា​ដើម​យ៉ាង​នេះ​តើ​នឹង​ហៅ​អ្នកប្រាជ្ញបានឬដូចម្ដេច?
ករុណាបើលោកចេះព្រះត្រៃបិដក ចេះ​ព្រះ​កម្ម​ដ្ឋាន ហើយ​ចិត្ដ​នោះ​នៅ​មាន​លោភៈ​ទោសៈ មោហៈ​ជា​ដើម​យ៉ាង​នេះ ​ក៏​ពុំ​បាន​រាប់​ហៅ​ថា ជា​អ្នក​ប្រាជ្ញ​ឡើយ​ហៅ​ថា​ពាល​វិញ​។
  អើ​ដូច​យ៉ាង​កបិល​ភិក្ខុ​ បួស​ក្នុង​ពុទ្ធ​សាសនា​ព្រះ​ពុទ្ធ​កស្សបៈ ជា​ម្ចាស់​នោះ​ គឺ​ជា​ភិក្ខុ​ចេះ​ព្រះ​ត្រៃ​បិដក​ចប់​ទាំង​ប្រាំបី​ម៉ឺន​បួន​ពាន់ ធ្វើ​ជា​អាចារ្យ​ធំ តែ​ពុំ​ប្រ​ព្រឹត្ដ​តាម​ធម៌ តាម​វិន័យ ស្រ​ដី​កាច់​មួល​ព្រះ​ពុទ្ធ​វចន​ទៅ​ផ្សេង​ៗ លុះ​អស់​អាយុ​ទៅ​ ក៏​ធ្លាក់​ទៅ​សោយ​ទុក្ខ​វេ​ទនា​ក្នុង​មហាន​រក​រង​ទុក្ខ​អស់​ពុទ្ធន្ដរ​១ លុះ​ដល់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​យើង​ បាន​ត្រាស់​ក្នុង​លោក​នេះ នោះ​កបិល​ភិក្ខុ​បាន​រួច​ចាក​ជាតិ​ជា​សត្វ​នរក​មក កើត​ជា​ត្រី​ធមាន​ពណ៌​ដូច​មាស តែ​មាន​មាត់​នោះ​ស្អុយ​អសោចិ ​ទួទៅ​ រឿង​និទាន​នេះ​មាន​ពិស្ដារ ក្នុង​គម្គីរ​ធម្ម​បទ​ ឯង​ស្ដាប់​មើល​ចុះ​នេះ​លោក​អាចារ្យ​ចេះ​ព្រះ​ត្រៃ​បិដក​ហើយ នឹង​ថា​ជា​អ្នក​ប្រាជ្ញ​បាន​ឬ​មិន​បាន​? មួយ​ទៀត ខាង​លោក​ដែល​ចេះ​ព្រះ​កម្ម​ដ្ឋាន​នោះ​ដូច​យ៉ាង​ទេវ​ទត្ដ​ត្ថេរ គឺ​បាន​ទៅ​បួស​ក្នុង​សំណាក់​ព្រះ​សម្មាស​ម្ពុទ្ធ​ជា​ម្ចាស់ បាន​រៀន​ព្រះ​កម្ម​ដ្ឋាន​ស្ទាត់​ជំនាញ​ញ៉ាំង​ឈាន​លោកិយ​អោយ​កើត ​អាច​សំដែង​បាដិ​ហារ្យ ធ្វើ​ព្រះ​បាទ​អជា​តសត្រូវ​រាជ​កុមារ​អោយ​ជ្រះ​ថា្ល​បាន​​ ដល់​ក្រោយ​មក​កើត​លោភ​ចិត្ដ​ប្រ​ព្រឹត្ដ​ធ្វើ​លោ​ហិតុប្បាទ​ ព្រម​ទាំង​សង្ឃ​ភេទ​កម្ម​ជា​កម្ម​យ៉ាង​ធំ​ផង ផែន​ដី​មិន​អាច​ទ្រទ្រង់​ទុក​បាន​ក៏​បើក​ស្រូប​ទំលាក់​ចុះ​ទៅ​សោយ​ទុក្ខ​វេទនា ក្នុង​មហា​អវចី​នរក​អស់​ផែន​ដី​នេះ​ជា​កំណត់ ​រឿង​នេះ​ឯង​ស្ដាប់​មើល​ចុះ​ទេវ​ទត្ដ​នោះ​ ជា​មនុស្ស​ពាល​ឬ​អ្នក​ប្រាជ្ញ។
  ករុណា​ខ្ញុំ​ស្ដាប់​បាន​ហើយ​លោក​ចេះ​ព្រះ​តៃ្រ​បិដក​ចេះ​ព្រះ​កម្មដ្ឋាន​ចប់​ក្ដី ​តែ​ចិត្ដ​នៅ​ពាល​ក៏​ឈ្មោះ​ថា​ពាល​ដដែល សូម​ទាន​និមន្ដ​លោក​គ្រូ​ម្ចាស់ សំដែង​លក្ខណ​ធម៌​អ្នក​ប្រាជ្ញ​អោយ​ពិស្ដារ​បន្ដិច​ទៅ​មើល​ទាន​។
  ឱ! លក្ខណៈអ្នកប្រាជ្ញនោះបើនិយាយដោយគតិធម៌វិញនោះ លោកចែកបុគ្គលជា​ពីរជំពូក គឺព្រះអរិយបុគ្គលទាំងឡាយ មាន​អង្គ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ជា​ដើម​នោះ ហៅ​ថា​ជា​អ្នក​ប្រាជ្ញប្រសើរវិសេសលើសលោកជំពូក១ កល្យានបុថុជ្ជន គឺបុថុជ្ជនដែល​មាន​គុណ​គឺ​បណ្ឌិត​គប្បី​រាប់​នោះ​ ហៅ​ថា​អ្នក​ប្រាជ្ញ​ប្រពៃ​ចំពួក​១​។ ឯអ្នកប្រាជ្ញចំណែកខាងព្រះអរិយបុគ្គលក្នុងទីនេះ យើងមិនសំដែងអោយពិស្ដារ​ទេ​ព្រោះ​មាន​នៅ​ក្នុង​ចំណែក​គតិ​ធម៌​នោះ​ហើយក្នុង​ប៉ែក​នេះ​សំដែង​តែ​ពួក​អ្នក​ប្រាជ្ញ ចំណែកខាងកល្យាណបថុជ្ជនជំពូក១ ព្រោះជាគតិលោក។


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស


No comments:

Post a Comment

Post Top Ad