ស្រីហិតោបទេស សង្គ្រាម ភាគទី៣
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី ១០ រឿងជាងកោរកាត់ល្មោភ
នៅក្រុងអយោធ្យា
មានក្សត្រីយ៍មួយអង្គឈ្មោះចូឌាមណី ជាអ្នកល្មោភចង់បានទ្រព្យ។ ចូឌាមណីនឿយខ្លួនយ៉ាងខ្លាំង
ដើម្បីបូជាព្រះអីសូរ ដ៏មានបុណ្យដែលទ្រទ្រង់នូវអធិចន្រ្ទជាចូឌាមណី
អស់កាលយូរលង់ណាស់ហើយ។ ថ្ងៃមួយក្នុងកាលជាខាងក្រោយមក
ចូឌាមណីជំរះខ្លួនលាងបាបរួចហើយប្រាស់ខ្លួនដេកលក់ទៅ
អាស្រ័យដោយសេចក្ដីប្រោសប្រាណព្រះអីសូរដ៏មានបុណ្យ
ក៏យល់សប្ដឃើញព្រះបាទកុវេរយក្ខមកបញ្ជាប្រាប់ថា «នែក្សត្រីយ៍!
ស្អែកនេះ អែងចូរអោយជាងកោរកាត់ មកកោរកាត់ពីព្រលឹម
កោរហើយកាន់ដំបងមួយទៅឈរអែបប្របទ្វារផ្ទះខ្លួន កាលឃើញ
យាចកណាចូលមកក្នុងអាណាខេត្តផ្ទះហើយ
ចូរយកដំបងសំពងសម្លាប់ទៅកុំអាណិតឡើយធ្វើដូច្នេះយាចកនោះ នឹង
ក្លាយទៅជាក្អមពេញដោយមាសមួយរំពេច
ខ្លួនអែងព្រមទាំងបរិវារនឹងបាននៅជាសុខសប្បាយរហូតមួយជីវិត។
ក្សត្រីយ៍ចូឌាមណី ធ្វើតាមពាក្យបង្គាប់បញ្ជារហូត ផលក៏បានសំរេចដូចបំណង។
អែជាងកោរកាត់ដែលមកជាមួយនោះ
បានឃើញព្រឹត្ដិការណ៍ជាក់លាក់នឹងភ្នែកខ្លួន
គិតតែក្នុងចិត្ដម្នាក់អែងថាៈ «អោហ្ន៎!
នេះជាអុបាយអោយកើតទ្រព្យសម្បត្ដិទេតើ!
បើដូច្នេះអាត្មាអញចាំបាច់ធ្វើអ្វីផ្សេងទៅទៀត?»។
ចាប់តាំងពីថ្ងៃនោះមក
ជាងកោរកាត់កាន់ដំបងមួយធំទៅឈរអែបមាត់ទ្វាររាល់ព្រឹក
ចាំឆ្មក់ក្រែងលោមានយាចកណាមួយចូលមកក្នុងអាណាខេត្តខ្លួន។
ថ្ងៃមួយមានយាចកម្នាក់ចូលមកក្នុងទីលានផ្ទះ
ជាងកោរកាត់យកដំបងវាយម៉កសំលាប់ទៅ ក៏ត្រូវរាជបុរសមក
ចោមចាប់ដោយអំពើទុច្ចរិតរបស់ខ្លួន
ហើយវាយត្រូវដំណំច្រើនដងទាល់តែស្លាប់ទៅហោង
ព្រោះហេតុនោះបានជាខ្ញុំ (ចាក្រពាក) ពោលថាៈ «ទ្រព្យណាដែលត្រូវបានដោយបុណ្យដូច្នេះជាដើម
(លេខ១០៥)»។
រាជហង្សហិរណ្យគភ៌ រករឿងមកពោលជំទាស់ថា៖
១០៦ -
ការដែលយកប្រព្រឹត្ដិហេតុពីបុរាណមកសំដែងជាគ្រឿងនិទស្សន៍ថា
មនុស្សអគន្ដុកៈមកពីបរទេសថាជាមិត្រអិតចេតនាអាក្រក់
រឺថាជាមនុស្សក្បត់ជាតិនោះបានរឺទេ?។
ទៅ! ទៅ! ត្រូវធ្វើតាមដំណើរការដែលមកដល់ហើយមិនត្រូវគិតច្រើនពេកទេ
អីលូវនេះស្ដេចក្ងោកចិត្រពណ៌លើកទ័ពមកតាំងនៅលើ មលយបព៌តហើយ
យើងនឹងគិតគូរធ្វើអ្វីផ្សេងទៀត។ ចាក្រពាកសវិជ្ញៈនិយាយទៀតថាៈ «ទេវ!
ខ្ញុំបាទបានលឺចារបុរសយើងនិយាយប្រាប់ថា ស្ដេចក្ងោកចិត្រពណ៌មិនជឿស្ដាប់ពាក្យត្មាតទុរទសីជាប្រធានរដ្ឋមន្រ្តីទេ
បើដូច្នោះមែន ស្ដេចក្ងោកចិត្រពណ៌នេះជាមនុស្សល្ងង់
យើងមានផ្លូវយកជ័យជំនះបានហើយ ព្រោះថា៖
១០៧ - លោភ ទ្រនង់យង់ឃ្នង ខ្ជិល មិនមានពាក្យសត្យ
ធ្វេសប្រហែស ខ្លាច មិនម៉ឺងម៉ាត់ ល្ងង់ខ្លៅ មើលងាយយោធា
ទាំងអស់នេះជាលក្ខណៈសត្រូវ ដែលបរបក្សយកជ័យជំនះបានដោយងាយ។
ដរាបណា សត្រូវយើងនេះមិនទាន់ទំលាយបន្ទាយយើងបានទេ ដរាបនោះយើងនឹងបញ្ជួនសេនាបតីទាំងឡាយមាន ក្រសារជាដើម ដើម្បីទៅកំចាត់បង់នូវសែន្យានុភាពនៃសត្រូវដែលតាំងបន្ទាយនៅស្ទឹង ទន្លេ ភ្នំ ព្រៃ និង ផ្លូវទាំងឡាយនោះៗមុនសិន ព្រោះថា៖។

១០៨ - នឿយហត់ដោយដើរផ្លូវឆ្ងាយ ទីមទាមដោយស្ទឹង
ភ្នំ និង ព្រៃ តក់ស្លុតដោយអគ្គីភ័យសំបើម រហេមរហាម
ដោយឃ្លានបាយក្រហាយទឹក។
១០៩ - ធ្វេសប្រហែស ខ្វះខាតស្បៀងអាហារ មានព្យាធិ និង ទុរភិក្សបៀតបៀនគ្រប់គ្រងកងទាហានមិនល្អ មិនមានរេហ៍ពលច្រើន ជ្រួលច្របល់លំបាកដោយភ្លៀង និង ខ្យល់។
១១០ - ប៉បាច់ដោយភក់ធូលីនិងទឹក រសាំរសាយខ្ចាត់ខ្ចាយរឺបៀតបៀតដោយសត្រូវ សែន្សាករនៃពៃរីមានប្រការដូច្នេះព្រះមហីបាលគប្បីពិឃាតបានងាយ។
១១១ ព្រះរាជាគប្បីបំផ្លាញកងទ័ពសត្រូវដែលហត់នឿយដោយការយាមល្បាតជាដរាប ក្នុងពេលដែលដេកសំរាក ក្នុងវេលាថ្ងៃ រឺ ងងុយងោកងក់ដោយនិន្ទ្រា។

អាស្រ័យហេតុនេះ
គួរអោយក្រសារព្រមទាំងសត្វអែទៀតលើកកងពលទៅបំផ្លាញ
កងទ័ពសត្រូវដែលប្រមាទ សំលាប់ចោលបង់ទាំងយប់ទាំងថ្ងៃកុំអោយសេសសល់
តាមអោកាសដែលគួរ។ រាជហង្សហិរណ្យគភ៌ ប្រតិបត្ដិតាមពាក្យណែនាំចាក្រពាកសវិជ្ញៈសព្វប្រការ។
កាលនោះស្ដេចក្ងោកចិត្រពណ៌
ខូចខាតកងទ័ពនិងសេនាបតីអស់ជាច្រើនហើយកើតទុក្ខធ្លាក់ទឹកចិត្ដ
បែរទៅនិយាយនិងត្មាតទុរទសីថា «ម្នាលបា!
ម្ដេចក៏អែងធ្វើព្រងើយកន្តើយចំពោះយើង? រឺក៏ថាយើងមិនមានវិន័យដូចម្ដេចខ្លះ
ព្រោះថា៖
១១២ - បុគ្គលមិនគប្បីធ្វេសប្រហែសដោយគិតថាៈ
ឈ្នះបានប្រទេសហើយ ដូច្នេះមិនគួរទេ
ព្រោះថាការមិនមានវិន័យអាចបំផ្លាញព្រះរាជអាណាចក្របាន
ដូចជរាធ្វើអោយរូបសោភាវិនាស។
១១៣ - ជនក្លៀវក្លាតែងបានទ្រព្យ ជនបរិភោគអាហាររលួយងាយតែងមិនមានរោគ ជនមិនមានរោគតែងបានសេចក្ដីសុខ ជនព្យាយាមតែងបានដល់ត្រើយនៃវិជ្ជា ជនមានវិន័យតែងបានសេចក្ដីចំរើនទ្រព្យសម្បត្ដិ និង យសសក្ដិ។ ត្មាតទុរទសីឆ្លើយថា «ទេវៈ! សូមលោកម្ចាស់ស្ដាប់៖»។
១១៤ - ព្រះភូមិបាលសូម្បីមិនមានការចេះដឹង ក៏អាចទទួលសេចក្ដីចំរើនយ៉ាងអែកបាន ដោយការសេពគប់អ្នកចេះ ដឹងវិជ្ជា ប្រៀបដូចព្រឹក្សាដុះក្បែរមេទឹកដូច្នោះ។
១១៥ - ប្រមឹកសុរា ស្រវឹងដោយនារី វក់ការបរបាញ់ លេងល្បែងភ្នាល់ រិបជាន់ទ្រព្យសម្បត្ដិ វាចាអាក្រក់ ទណ្ឌកម្ម ដ៏អាក្រក់ទាំងអស់នេះជាសេចក្ដីអន្ដរាយនៃព្រះរាជា។
១១៦ - អ្នកនាំដែលប្រព្រឹត្ដហៅហានតាមតែទំនើងចិត្ដខ្លួន រឺ ដែលខូចចិត្ដក្នុងការធ្វើនយោបាយ រមែងមិនអាចទទួលផលដ៏ពិសាលបានឡើយ សេចក្ដីចំរើនរមែងធ្លាក់មកនៅលើដៃនៃបុគ្គលអ្នកមាននយោបាយល្អ និង សេចក្ដីក្លៀវក្លាហាន។

លោកម្ចាស់ឃើញកងទ័ពមានកំលាំង
មានសេចក្ដីប្រឹងប្រែងហើយប្រញាប់ប្រញាល់ធ្វើហៅហានតែម្យ៉ាង
អិតពិចារណាមើលងាយពាក្យណែនាំមន្រ្តីទាំងឡាយ ដែលដាស់តឿនព្រះស្មារតីដោយពាក្យជូរចត់មិនជាទីពេញចិត្ដ
ហេតុនេះហើយបានជាលោកម្ចាស់ត្រូវទទួលផលនៃវិធីដើរផ្លូវខុសនេះអែង
ព្រោះថា៖
១១៧
-មន្រ្តីអាក្រក់ណាដែលមិនធ្វើអោយភ្លាត់ខុសក្នុងផ្លូវនយោបាយ? ជំងឺណាដែលមិនចាក់ដោតអ្នកឈឺដែលបរិភោគអាហារមិនល្អ? ទ្រព្យសម្បត្ដិណាដែលមិនធ្វើនរជនអោយឡើងចាង? នរជនណាដែលម្រឹត្យុមិនសំលាប់? នរជនណាដែលស្រ្ដីធ្វើអោយលុះវិស័យវា
ហើយមិនរសាប់រសល់ខ្វល់ខ្វាយ?។
១១៨ - សេចក្ដីសោកសៅទំលាយបង់នូវសេចក្ដីរីករាយ
សរទកាលទំលាយបង់នូវសោភាក្នុងរដូវក្ដៅ ព្រះអាទិត្យទំលាយបង់នូវងងឹត
ការមិនតបគុណទំលាយបង់នូវសេចក្ដីល្អ
ការបានអ្វីមួយជាទីស្រលាញ់ទំលាយបង់នូវការខូចចិត្ដ នយោបាយល្អ
ទំលាយបង់នូវការវិបត្ដិ នយោបាយមិនល្អទំលាយបង់នូវសិរីសួស្ដីដែលខ្លួនបានហើយ។
ព្រោះហេតុនេះបានជាខ្ញុំបានត្រិះរិះថាៈ «អោ!
ស្ដេចអង្គនេះហីនប្រាជ្ញាទេតើ! បើមិនមែនដូច្នោះទេ
ធ្វើម្ដេចនឹងមិនបង្អាប់នូវនិតិសាស្រ្ដ
គឺកថារបស់អញដូចពន្លីព្រះចន្ទកំពុងភ្លឺអោយអាប់អន់
ដោយពាក្យអាក្រក់របស់លោក ដូចជាគប់ភ្លើង? ព្រោះថា៖
១១៩ នរជនណាមិនមានប្រាជ្ញាខ្លួនអែង
សាស្រ្ដវិជ្ជានឹងធ្វើអ្វីដល់នរជននោះកើត? នរជនខ្វាក់ភ្នែកទាំងសងខាង
កញ្ចក់នឹងធ្វើប្រយោជន៍អ្វីអោយដល់នរជននោះបាន?។
ខ្ញុំបានគិតឃើញដូច្នេះហើយ បានជាអង្គុយនៅស្ងៀម។ កាលនោះស្ដេចក្ងោក ចិត្រពណ៌ យកម្រាមជើងទាំងពីរមកផ្ដុំគ្នាជាទីគោរពហើយពោលថា «សំលាញ់ អើយ! ខ្ញុំខុសពិតមែនហើយតែអីលូវនេះ ចូរសំលាញ់ប្រាប់អុបាយមក ធ្វើម្ដេចខ្ញុំអាចនឹងលើកទ័ព ដែលសេសសល់ទាំងប៉ុន្មានអោយត្រលប់ទៅកាន់ភ្នំវិនធ្យាវិញបាន?។ ត្មាតទុរទសីរំពឹងគិតថា «ដំណើរនេះ ត្រូវតែរកផ្លូវកែខៃ ព្រោះថា៖

១២០ -
បុគ្គលគប្បីអត់សង្កត់សេចក្ដីក្រោធចំពោះទេវតា គ្រូ គោព្រះរាជា
ព្រាហ្មណ៍ កូនក្មេង ចាស់ព្រឹទ្ធា នឹងមនុស្សឈឺទាំងឡាយ»។ លុះគិតឃើញអុបាយ
ដូច្នេះហើយញញឹមៗទើបពោលថាៈ «ទេវៈ! សូមលោកកុំភ័យថ្វី
សូមលោកធ្វើចិត្ដអោយត្រជាក់ហើយដកដង្ហើមអោយស្រួលទៅចុះ! ទេវ!
សូមលោកស្ដាប់ពាក្យនេះ
១២១ - ប្រាជ្ញាមន្រ្តី គេឃើញច្បាស់ក្នុងពេលធ្វើការងារផ្លាស់ស្ពានមេត្រី ប្រាជ្ញាគ្រូពេទ្យ គេឃើញច្បាស់ក្នុងពេលព្យាបាលរោគសាំនិបាតក៍ (រោគកាច?) ព្រោះថា កាលបើកិច្ចការប្រព្រឹត្ដទៅដោយល្អហើយ នរណាមួយមិនអួតខ្លួន ថាជាបណ្ឌិត?។

១២២ - ដោយពិតនរជនអប្បអិតប្រាជ្ញា
សូម្បីប្រារព្ធធ្វើការតូចតាច តែងសំដែងអាការឡេះឡះ អែអ្នកមានប្រាជ្ញា
សូម្បីប្រារព្ធធ្វើការធំៗនៅនឹងថ្កល់ដូចថ្ម មិនសំដែង
អាការឡេះឡះឡើយ។
ខ្ញុំបាទនឹងលើកកងទ័ពលោកម្ចាស់ យាត្រាចេញទៅទំលាយបន្ទាយសត្រូវក្នុងទីនោះៗ អីលូវនេះ មិនយូរប៉ុន្មាន នឹង នាំលោកម្ចាស់ត្រលប់ទៅកាន់ភ្នំវិនធ្យាវិញដោយកិត្ដិយស និងតេជានុភាពក៏ខ្ពង់ខ្ពស់ក្រៃលែង។ ស្ដេចក្ងោកចិត្រពណ៌សួរទៀតថា «ពេលនេះ យើងនឹងទៅតស៊ូទៀតម្ដេចកើត បើកងទ័ពយើងតិចម្ល៉េះ?»។ ត្មាតទុរទសីឆ្លើយដោយ អង់អាចថាៈ «ទេវៈ! គេអាចនឹងសំរេចបានគ្រប់ប្រការ ព្រោះថា អ្នកជាញជ័យតែងយកការឆាប់វៃ គឺមិនអោយជ្រលៀក យឺតយូរកន្លងពេលវេលា នេះជាលក្ខណ៍ក្នុងការយកជ័យអោយសំរេចបានអិតសង្ស័យឡើយ ព្រោះហេតុនេះត្រូវយ៉ាងឆាប់រហ័សតាំងពីពេលនេះទៅ»។

កាលនោះអែង ក្រសារចារបុរសដែលរាជហង្សហិរណ្យគភ៌បញ្ជូនទៅអោយស៊ើបការត្រលប់មករាយការប្រាប់ថា
«ទេវៈ!
ស្ដេចក្ងោកចិត្រពណ៌បង្គាប់អោយលើករេហ៍ពលបន្ដិចបន្ដួចរបស់ខ្លួន
ដែលសេសសល់អោយចូលមកលុកបន្ទាយយើង តាមពាក្យអុបទេសត្មាតទុរទសីហើយ»។ រាជហង្សហិរណ្យគភ៌
សួរថា នែសវិជ្ញៈ! អីលូវនេះតើយើង គិតធ្វើដូចម្ដេចហ៎ៈ?។
ចាក្រពាកឆ្លើយតបថាៈ «ទេវៈ!
សូមលោកម្ចាស់ពិចារណាមើលកងពលយោធាណាមាន សារយោធាណាអិតសារ
អោយស្គាល់ច្បាស់លាស់ លុះបានស្គាល់យោធាច្បាស់ហើយសូមប្រទានខាន់ខៅមានមាសប្រាក់សំពត់ខោអាវជាដើម
តាមសមគួរដល់គុណនុរូបដើម្បីរក្សាទឹកចិត្ដយោធា ព្រោះថា៖
១២៣ - ព្រះរាជាអង្គណាប្រមូលកៀរគរ
ទ្រព្យសម្បត្ដិសូម្បីមួយកាកិនី (1) ដែលមិនគួរខ្ជះខ្ជាយក្នុងការមិនគួរចាយ
ទុកស្មើដូចជាទ្រព្យមួយពាន់និស្កៈ(2) (2) ឈ្មោះជាតរូបមានតំលៃច្រើន។)
តែដល់កាលគួរហើយ ទ្រង់ត្រូវបរិច្ចាគទ្រព្យទាំងកោដិ លក្ស្មី(3) (3)ទ្រព្យសំណាងសិរិ)
មិនលះបង់នូវសីហៈពោល គឺព្រះរា ជានោះឡើយ។
១២៤ - ក្នុងការធ្វើពលិកម្ម១ ក្នុងកាលធ្វើវិវាហៈ១ ក្នុងកាលអន្ដរាយ១ ក្នុងការកំចាត់បង់នូវសត្រូវ១ ក្នុងការដំកើង យស១ ក្នុងការសង្រ្គោះមិត្ដ១ ក្នុងភរិយាជាទីស្រលាញ់១ ក្នុងផៅពង្សដែលក្រីក្រ១ វត្ថុ៨ប្រការនេះ អោព្រះនរាធិប! លោកមិនហៅ ខ្ជះខ្ជាយទ្រព្យទេ។
១២៥ - សេចក្ដីពិត មនុស្សល្ងង់ ឈ្មោះថាធ្វើទ្រព្យទាំងអស់អោយវិនាស ព្រោះ ខ្លាចការបង់ខាតទ្រព្យបន្ដិចបន្ដួច បង់ពន្ធច្រើន?។

រាជហង្សសួរឡើងថា «ការចាយវាយម្ល៉ាទៅទើបសមគួរ? ព្រោះលោកពោលថាៈ
«បុគ្គលគប្បីរក្សាទ្រព្យទុកដើម្បីការពារក្ដីអន្ដរាយ» ដូច្នោះ។
ចាក្រពាកសវិជ្ញៈ ឆ្លើយថា «បុគ្គលមានសិរីសួស្ដីតើនឹងកើតមានអន្ដរាយពីណា?»។
រាជហង្សហិរណ្យគភ៌ពោលថាៈ «លកស្មី ជួនកាលក៏កំរើកញាប់ញ័រដែរ»។
ចាក្រពាកសវិជ្ញៈឆ្លើយកាត់ថាៈ «អែទ្រព្យសម្បត្ដិដែលសន្សំទុកហើយក៏វិនាសសាបសូន្យដែរ
បើដូច្នោះសូមលោកម្ចាស់តាំងចិត្ដលះ សេចក្ដីកំណាញ់ទ្រព្យ
ចោលអោយស្រលះទៅ ហើយចាយវាយទ្រព្យសម្បត្ដិអោយជាវរង្វាន់ខាន់ខៅ នឹង
អោយយសសក្ដិដល់យោធាក្លៀវក្លា
ដើម្បីនឹងអោយអ្នកបំរើលោកម្ចាស់បានទទួលសេចក្ដីពេញចិត្ដព្រោះថាៈ
១២៦ - ទាហាន និង ម្ចាស់ស្គាល់ចិត្ដគ្នាទៅវិញទៅមក
មានសេចក្ដីរីករាយមានចិត្ដដាច់លះបង់ជីវិតជាពលី ជាអ្នកមានត្រកូល
ជាអ្នកគឺមេទ័ពសរសើរហើយអាចកំរាបពលពៃរីបានដោយប្រពៃ។
១២៧ - ទាហានអ្នកច្បាំង មានវិន័យល្អ ព្រមព្រៀងគ្នាមានទឹកចិត្ដដាច់ខាត សុទ្ធតែជាវរយោធា សូម្បីតែ៥០០នាក់ ក៏អាចសំលាប់ទ័ពសត្រូវមួយវហិនី (4) បាន។
១២៨ - ម្ចាស់ណាគិតតែខ្លួនម្នាក់អែង អិតពិចារណា កាចទ្រនង់មិនដឹងអុបការគេ ម្ចាស់នោះត្រូវអ្នកបំរើដែលប្រសើរលះបង់ចោល។
១២៩ - គុណសម្បត្ដិដ៏ប្រសើរនៃព្រះនរបតីមាន៤ ប្រការគឺៈ ពាក្យសត្យ១ សេចក្ដីអង់អាច១ សេចក្ដីអាណិត១ និង បរិច្ចាគទាន១ ព្រះមហីបាលខ្វះខាតគុណសម្បត្ដិនេះហើយ ត្រូវបានពាក្យគរហានិន្ទាពិតប្រាកដ។ ក្នុងហេតុប្រាកដដូច្នេះលោកម្ចាស់គួរហៅអាមាត្យទាំងឡាយអោយចូលមកប្រឹក្សា ព្រោះថា៖
១៣០ នរជនណាប្រតិព័ទ្ធនឹងជនណា គប្បីមានការខ្ពង់ខ្ពស់ រឺ ការថោកទាបមួយអន្លើដោយជននោះ នរជននោះ គួរប្រគល់ជីវិតផង ទ្រព្យសម្បត្ដិផង ដល់ជននោះដើម្បីប្រកបកិច្ចការទាំងពួង។
១៣១ - ព្រះរាជាអង្គណា យកអ្នកឆបោក រឺស្រ្ដី ពុំនោះកូនក្មេងធ្វើជាមន្រ្តីប្រឹក្សា ព្រះរាជាអង្គនោះ នឹង ត្រូវប៉ើងដោយខ្យល់ គឺនយោបាយមិនល្អ ហើយនឹងលិចលង់ក្នុងសមុទ្រគឺការងារ។ មួយទៀត សូមព្រះទេវបាទស្ដាប់ពាក្យនេះតទៅ៖

១៣២ ព្រះរាជាអង្គណា មានសេចក្ដីរីករាយ
និងសេក្ដីក្រោធស្មើគ្នា មានសេចក្ដីត្រេកអរក្នុងសាស្រ្ដនិងអាថិ
មានការទំនុកបំរុងអាមាត្យ អស់កាលជានិច្ចផែនដី
គប្បីចំរើននូវទ្រព្យចំពោះព្រះរាជាអង្គនោះ។
១៣៣ - ក្នុងកាលណាក៏ដោយ ព្រះរាជាមិនគួរគប្បីមើលងាយអាមាត្យដែលធ្លាប់ បានរុងរឿង និង អាប់អោនជាមួយព្រះអង្គ ដោយយល់ថាវាគ្រាន់តែជា «អាមាត្យៗ» ដូច្នេះអោយសោះ។
១៣៤ - ព្រះរាជា ងងឹតងងល់ដោយការស្រវឹងរាជ្យ តែងធ្លាក់ផុងព្រះអង្គទៅក្នុងកណ្ដាលការងារច្របូកច្របល់ ដូចជាដំរីផុងជាប់ផុកមានតែមន្រ្តីជាមិត្រពិតប្រាកដទេ ដែលលូកដៃចូលទៅជួយព្រយុងស្រង់ព្រះអង្គបាន។

ខណៈនោះ ក្អែកមេឃពណ៌ចូលទៅដល់
លើកទសករប្រណម្យហើយជំរាបថាៈ ទេវៈ! សូមលោកមេត្ដាប្រោស
ទស្សនាការអីលូវ! ស្ដេចក្ងោកចិត្រពណ៌ជាបរបក្សបរពលសកលយោធាចូលមកឡោមព័ទ្ធប្រជិតបន្ទាយយើងហើយ
បើទេវបាទ មានបញ្ជាបង្គាប់នោះខ្ញុំបាទ នឹង ចេញទៅអីលូវនេះ
ដើម្បីតស៊ូសំដែងរិទ្ធថ្វីដៃដ៏ក្លាហាន
អោយឃើញប្រាកដជាកិច្ចតបសងគុណលោកម្ចាស់។ ចាក្រពាកសវិជ្ញៈសែ្រកកាត់ ឡើងថា
ទេ! ទេ! ចេញទៅមិនបានទេ បើយើងចេញតស៊ូ
តើបន្ទាយជាប្រការការពារយើងនេះមានប្រយោជន៍អ្វី! ព្រោះថា៖
១៣៥ - ក្រពើ ដ៏កាចហៅហានពន្លឹក
បើចេញផុតពីទឹកហើយក៏អន់អំណាច សីហៈ សូម្បីសាហាវយង់ឃ្នង
បើចេញផុតពីព្រៃហើយដូចគ្នានឹងសត្វចចក។ ទេវៈ!
សូមលោកម្ចាស់ចេញទៅពិនិត្យមើល អោយឃើញច្បាស់ហើយតស៊ូ ដោយខ្លួនអែង
ព្រោះថា៖ ១៣៦ - ការបរពលចូលប្រយុទ្ធ
ព្រះរាជាគប្បីទតព្រះនេត្រត្រួតត្រាមើល ហើយពោលពាក្យលើកទឹកចិត្ដយោធា
អោយក្លាហាន អោយចូលតស៊ូផ្ចាញ់សត្រូវសូម្បីសុនខ
កាលបើម្ចាស់ឈរពន្យុះនៅជិតហើយ នឹង
សំដែងខ្លួនដូចជារាជសីហាពិតប្រាកដមិនមែនរឺអ្វី?។ ។
គ្រានោះ
រាជហង្សហិរណ្យគភ៌បរពលលើកចេញទៅតាំងទ័ពនៅទ្វារបន្ទាយធ្វើសង្រ្គាមជាញជ័យធំសែនសាហ័ស។
លុះព្រឹកព្រាងឡើង ស្ដេចក្ងោកចិត្រពណ៌សួរ ទៅត្មាតទុរទសីថាៈ «នែលោកមន្រ្តីជាទីស្រលាញ់!
ចូរលោកចាត់ការ តាមដែលបានប្ដេជ្ញាទុកពីកាលមុនចុះ»។
ត្មាតទុរទសីឆ្លើយតបថា «ទេវៈ! សូមលោកម្ចាស់ស្ដាប់ ពាក្យនេះ ៖
១៣៧ - អ្នកប្រាជ្ញពោលថា បន្ទាយដែលមានក្ដីអន្ដរាយ គឺបន្ទាយមិនមាំទាំតស៊ូយូរមិនបាន តូចពេកមេបញ្ជាការល្ងង់ រឺ គំរក់ការពារមិនល្អ មានតែយោធាកំលាច។ តែក្នុងទីនេះ មិនទោសដូច្នេះទេ៖
១៣៨ - ញុះញង់បំបែកអោយកើតក្បត់១ ឡោមព័ទ្ធទុកអោយបានយូរ១ ចូលលុកចោមវាយ១ ក្លាហានក្រៃលែង ទាំង៤ប្រការនេះលោកពោលថាជាមធ្យោបាយ សំរាប់វាយបន្ទាយបំបែក។

ក្នុងពេលនេះ
ត្រូវបញ្ចេញសេចក្ដីប្រឹងប្រែងអោយអស់ទំហឹងតាមកំលាំងដែលអាចធ្វើបាន
និយាយដូច្នេះហើយត្មាតទុរទសីអោនទៅខ្សឹបជាក់ជិតត្រចៀកចិត្រពណ៌ប្រាប់ថា
យើងនឹងធ្វើយ៉ាងនេះ។ ព្រឹកព្រាង
ព្រះអាទិត្យមិនទាន់រះឡើងកាលសង្រ្គាមដ៏សាហ័សកំពុងតែប្រយុទ្ធគ្នានៅទ្វារបន្ទាយទាំង៤
អែពលក្អែកទាំងឡាយ ក៏យកភ្លើងទៅដុតបំផ្លាញគេហដ្ឋាននៅខាងក្នុងបន្ទាយ
ខណៈនោះលឺសូរសំរែកគឺកង រំពងគ្រប់ទិសទីថាៈ «បន្ទាយបែកហើយ!
បន្ទាយបែកហើយ!»។
លុះលឺសូរសំរែកកោលាហលដូច្នេះ មើលទៅឃើញឆេះផុះសន្ធោសន្ធៅសព្វកន្លែង
ស្ដេចហង្សហិរណ្យគភ៌ព្រមទាំងរេហ៍ពលសកលយោធាបណ្ដាលដែលនៅក្នុងបន្ទាយទាំងប៉ុន្មានជ្រួលច្របល់បបួលគ្នាប្រញាប់ប្រញាល់រត់ធ្លាក់ទឹកទាំងអស់
ព្រោះថា៖
១៣៩ -កាន់យកពាក្យបញ្ជាមត់ចត់១
សំដែងទឹកចិត្ដក្លាហានមុះមុត១ តយុទ្ធច្បាំងម៉ឺងម៉ាត់១
ថយទ័ពរត់រៀបរយល្អ១
បើកាលយ៉ាងនេះមកដល់ហើយបុគ្គលគប្បីធ្វើភ្លាមតាមការដែលអាចធ្វើបាន
កុំរេរង់ឡើយ។
គ្រាកាលនោះរាជហង្សហិរណ្យគភ៌តែងមានដំណើរយឺតៗ តាមសភាពខ្លួន ព្រោះធ្លាប់មាននិស្ស័យសោយសុខ រត់ចេញទៅអិតមានអ្នកណាហែហមមានតែក្រសារ ជាសេនាបតីជាគ្នា ពេលនោះមាន់ជាសេនាបតីនៃស្ដេចក្ងោកចិត្រពណ៌ចូលមកឡោមព័ទ្ធបិទផ្លូវបាន រាជហង្សហិរណ្យគភ៌នឹកទាន់ ពោលភ្លាមថា «លោកសេនាបតី! លោកកុំនៅអោយគេសំលាប់ព្រោះតែលោកមានភក្ដីចំពោះខ្ញុំធ្វើអ្វី ពេលនេះលោកនៅមានពេលអាចរត់គេចបានទេតើ រត់ទៅ! មុជចុះទៅក្នុងទឹកហើយរក្សាខ្លួនអោយបានសុខ កាលលោករួចខ្លួនហើយ ចូរលើកយកកូនខ្ញុំឈ្មោះចូឌាមណីអោយឡើងសោយរាជ្យជំនួសខ្ញុំ ក្រោយដែលបានស្នើមតិចាក្រពាកសវិជ្ញៈទៅឃើញថាព្រមព្រៀងផង។ ក្រសារសេនាបតីឆ្លើយតបដោយរអាក់រអួលថា «ទេវៈ! សូមលោកកុំមានប្រសាសន៍យ៉ាងនេះ ពាក្យលោកម្ចាស់នេះធ្វើ អោយខ្ញុំបាទតឹងទ្រូងណាស់ដរាបណាព្រះចន្រ្ទនិងព្រះអាទិត្យនៅមានពន្លឺ ដរាបនោះសូមអោយលោកម្ចាស់មានជ័យ ទេវ! ខ្ញុំបាទជាសេនាបតីត្រួតត្រាការពារបន្ទាយ បើបច្ចាមិត្រចូលមកបាន លុះត្រាតែទ្វារបន្ទាយនេះប្រលាក់ ក្រហមច្រាលដោយឈាម និង សាច់ខ្ញុំបាទ ព្រោះថា៖

១៤០ - សេវការមាត្យ រកម្ចាស់ប្រកបដោយគុណ
គឺមានចិត្ដសទ្ធាជាអ្នកអត់ធន់ ស្គាល់តំលៃអាមាត្យបានដោយក្រ។
ស្ដេចហង្សហិរណ្យគភ៌ ឆ្លើយតបថាៈ ពិតមែនហើយ
តែថាតាមដែលខ្ញុំដឹងសេវកាមាត្យដែលទៀងត្រង់វាងវៃ មានភក្ដីក៏ជាបុគ្គលរកបានដោយកម្រដែរ។
ក្រសារសេនាបតីពោលតទៅទៀតថាៈ ទេវៈ!
សូមលោកម្ចាស់ស្ដាប់៖
១៤១ -
ថាបើបុគ្គលគេចរត់ចេញពីសង្រ្គាមក្នុងសមរភូមិ
ហើយមិនភ័យពីក្ដីស្លាប់ទេ ដូច្នេះក៏គួរគេចរត់ចេញទៅទីដទៃដែរ
តែសេក្ដីស្លាប់ជាធម៌ទៀងសំរាប់សត្វ គ្រប់នាម
ហើយហេតុអ្វីក៏ត្រូវអោយកិត្ដិយសរបស់ខ្លួនប្រលាក់សៅហ្មងដោយទទេ
អិតប្រយោជន៍?។
១៤២ ពិភពលោកនេះ មានតែការបែកធ្លាយ
ដូចជាការឃ្លេងឃ្លោងនៃរលកទឹក
ដែលខ្យល់បោកបក់រំលាយហើយការលះបង់ជីវិតដើម្បីប្រយោជន៍ជនដទៃ
ឈ្មោះថាប្រកបកិច្ចការជាបុណ្យ។
១៤៣ - ម្ចាស់ផែនដី១ អាមាត្យ១ អាណាចក្រ១ បន្ទាយ១
ឃ្លាំង១ សែន្យានុភាព១ សម្ពន្ធមិត្រ១ ពលរដ្ឋ១ សង្គមប្រជាករ១
ទាំងអស់នេះជាអង្គនៃរាជគឺប្រទេសជាតិ។ ទេវៈបើដូច្នេះ
សូមលោកម្ចាស់រក្សាព្រះអង្គអោយស្ថិតស្ថេរតទៅដោយប្រការទាំងពួងព្រោះថា៖
១៤៤ - ប្រក្រតីគឺពលរដ្ឋ សូម្បីចំរើនធំប៉ុនណាក៏ដោយ
បើព្រះរាជាជាម្ចាស់លះបង់ចោលហើយ មិនស្ថិតស្ថេរនៅបានទេ ដូចធន្វន្រ្ដីជាពេទ្យទេពតា
បើនរជនដល់កាលមរណៈហើយនឹងធ្វើអ្វីកើត?។
១៤៥ - កាលបើចមនរជន បិទព្រះនេត្រ(ទិវង្គត)ហើយលោកទាំងមូលក៏បិទភ្នែក (ស្លាប់) ទៅតាមដែរ កាលបើទ្រង់តើន (កើត)ឡើង លោកទាំងមូលក៏កើតឡើងដែរ ដូចផ្កាឈូកកាលព្រះអាទិត្យអស្ដង្គតក៏រោយ កាលព្រះអាទិត្យរះក៏រីកទទួល។
១៤៥ - កាលបើចមនរជន បិទព្រះនេត្រ(ទិវង្គត)ហើយលោកទាំងមូលក៏បិទភ្នែក (ស្លាប់) ទៅតាមដែរ កាលបើទ្រង់តើន (កើត)ឡើង លោកទាំងមូលក៏កើតឡើងដែរ ដូចផ្កាឈូកកាលព្រះអាទិត្យអស្ដង្គតក៏រោយ កាលព្រះអាទិត្យរះក៏រីកទទួល។
តែបណ្ដាអង្គទាំងឡាយនេះ
អង្គធំជាប្រធានជាងគេនោះគឺព្រះរាជា។ គ្រានោះអែង
មាន់មេទ័ពស្ដេចចិត្រពណ៌លុកចូលមកដល់ហើយស្ទុះចូលទៅច្រាសរាជហង្សហិរណ្យគភ៌
ដោយខ្នាយរឹងដ៏ក្រៃលែងរបស់ខ្លួន ខណនោះក្រសារ
សេនាបតីរាជហង្សឃើញដូច្នេះស្ទុះភ្លែតទៅរាំងយកខ្លួនការពារស្ដេច
បើទុកជាមាន់ចឹកដោយចំពុះ ស្រួចចាក់ដោយខ្នាយមុត
ដាច់សាច់សុះសព្វខ្លួនឈាមហូរល្ហាច
ក្រសារនៅតែយកខ្លួនជាបន្ទាយការពាររាជហង្សដរាបដល់ទីបំផុត នាំរាជហង្សចុះទឹកបាន។
អែមាន់សេនាបតីស្ដេចក្ងោក ត្រូវក្រសារសេនាបតីរាជហង្ស
ចឹកដោយចំពុះស្រួចសំលាប់បាន។ ខណៈនោះ
កងពលមាន់ឃើញមេទ័ពខ្លួនស្លាប់ដូច្នោះ
ក៏បបួលគ្នាមកទាំងហ្វូងព្រួតគ្នាចោមចឹកចោម
ចាក់ក្រសារជាសេនាបតីនៃរាជហង្ស គ្រាំគ្រាដល់កាលមរណៈទៅហោង។
អែស្ដេចក្ងោកចិត្រពណ៌ចូលទៅក្នុង
បន្ទាយបានបង្គាប់យោធាអោយរិបយកទ្រព្យសម្បត្ដិដែលសេសសល់នៅក្នុងបន្ទាយទាំងប៉ុន្មាន
ហើយលើករេហ៍ពលសកលយោធាត្រលប់ទៅកាន់បន្ទាយខ្លួនវិញ
លឺតែសូរស័ព្ទែស្រែកហ៊ោសរសើរអោយពរជ័យថាៈ ជយោ! ជយោ!
គឹកកងរំពងទូរទ័រផែនដី។
ព្រះរាជកុមារទាំងឡាយត្រាស់ឡើងថាៈ «ក្នុងកងទ័ពស្ដេចហង្សហិរណ្យគភ៌
ក្រសារជាបុគ្គលគួរបានពាក្យសរសើរថា ជាអ្នកមានចិត្ដបុណ្យ
ព្រោះបានយកខ្លួនការពារស្ដេចថ្វាយជារាជពលី ព្រោះថាៈ
១៤៦ - មេគោសំរាលកូនគោ សុទ្ធសឹងតែមានទ្រង់ទ្រាយដូចមេគោ ដោយច្រើន រី មេគោបង្កើតកូនបានជាម្ចាស់គោ (គោអុសក) មានស្នែងស្ងើនដល់ដងខ្លួន កម្រមានណាស់! ។
មហាបណ្ឌិតវិស្ណុសម៌នពោលថែមទៀតថាៈ «សូមអោយក្រសារជាសេនាបតី ជាមហាសត្វមានចិត្ដប្រសើរបានទៅកើតក្នុងសុគតិលោក ដោយគុណសម្បត្ដិប្រសើររបស់លោក ហើយអោយបានចោមរោមហែហមដោយវិទ្យាធរី សោយសេចក្ដីសុខក្នុងឋានសួគ៍និរន្ដរ៍ទៅហោង ព្រោះថា៖

១៤៧ - នរជនណា ក្លៀវក្លាហាន លះបង់ជីវិត
ដើម្បីម្ចាស់ក្នុងសង្រ្គាម មានភក្ដីចំពោះអ្នកចិញ្ចឹម ជាបុគ្គលកតញ្ញូ
នរជននោះទៅកាន់ឋានសួគ៌។
១៤៨ - វីរបុរសជាតិអ្នកច្បាំង ដែលសត្រូវឡោមព័ទ្ធជាប់ហើយ គេបំណងប្រហារជីវិតបង់ក្នុងទីណាក៏ដោយមិនតក់ស្លុតលះបង់ឋានៈជាកូនប្រុស នឹងបានដល់អមរលោក។
១៤៨ - វីរបុរសជាតិអ្នកច្បាំង ដែលសត្រូវឡោមព័ទ្ធជាប់ហើយ គេបំណងប្រហារជីវិតបង់ក្នុងទីណាក៏ដោយមិនតក់ស្លុតលះបង់ឋានៈជាកូនប្រុស នឹងបានដល់អមរលោក។
អីលូវនេះ
ទ្រង់ទាំងឡាយបានស្ដេចព្រះសណ្ដាប់រឿងសង្រ្គាមចប់ហើយ។
ព្រះរាជកុមារទាំងឡាយក៏ថ្លែងព្រះបន្ទូល គ្រប់ព្រះអង្គតបវិញថាៈ «យើងគ្រប់គ្នា
មានសេចក្ដីត្រេកអរក្រៃលែង ដោយបានស្ដាប់រឿងនេះ»។
មហាបណ្ឌិត វិស្ណុសម៌នក្រាបទូលតទៅថា «សូមទ្រង់ទាំងឡាយព្រះសណ្ដាប់
ស្លោកទីបំផុតនេះថែមទៀត៖
១៤៩ - សូមព្រះរាជកុមារទាំងឡាយ កុំបានជួបប្រទះសឹកសង្រ្គាមដែលប្រកបដោយពលដំរី សេះ និងយោធាទាំងឡាយដូច្នេះឡើយ សូមអោយអរិន្ទរាជពួកបច្ចាមិត្របាក់បបខ្លបខ្លាចបារមីដោយគ្រាន់តែខ្យល់ គឺ ព្រះរាជនយោបាយ ហើយរត់ខ្ចាត់ខ្ចាយទៅពួនលាក់ខ្លួននៅនាព្រៃភ្នំក្រំថ្មវិនាសគ្រប់កាលវេលាទៅហោង។ កថាសង្រ្គោះទី៣ ឈ្មោះសង្រ្គាម ដែលមានក្នុងហិតោបទេសចប់តែប៉ុណ្ណេះ។

ស្រីហិតោបទេសភាគ៣
ចប់ប៉ុណ្ណេះ
………………………………………………….
(1)ឈ្មោះជាតរូបសំរាប់ចាយមានតំលៃតិច។
(2) ឈ្មោះជាតរូបមានតំលៃច្រើន។
(3)ទ្រព្យ សំណាង សិរី។ល។
(4)កងទ័ពដែលមានដំរី៨១ រថ៨១
ទាហានសេះ២៤៣ ពលថ្មើរជើង៤០៥នាក់។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment