គតិលោក ភាគ១: ប្រស្នារឿងស្រីល្អ ទឹកផ្អែម - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, March 20, 2018

គតិលោក ភាគ១: ប្រស្នារឿងស្រីល្អ ទឹកផ្អែម


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
ប្រស្នារឿងស្រីល្អ ទឹកផ្អែម

ស. ស្រ្ដីយ៉ាងណា ហៅថាល្អលើសស្រ្តីទាំងពួងក្នុងលោកនេះ ទឹកយ៉ាងណា ជាទឹកផ្អែមឆ្ងាញ់លើសទឹកទាំងពួងក្នុងលោកនេះ ត្រីយ៉ាងណា ដែលមានរសជាតិឆ្ងាញ់ ពិសាលើសត្រីទាំងពួងក្នុងលោកនេះ?
គ. ឱ! ឯជាតិស្រ្ដីល្អលើសគេនោះ បើតាមនិយាយដោយរូប គឺស្រីដែលប្រកបដោយបពា្ចពិធធម៌ គឺស្រ្ដីដែលមានសីលមារយាទល្អនោះ ឯង បើនិយាយដោយវោហាវិញនោះ គឺស្រ្តីប្រពន្ធគេនោះឯង ហៅថាល្អ លើសលែងស្រ្ដីក្នុងលោក ហេតុអ្វីក៏បានជាថាលើសគេនោះ ព្រោះស្រ្ដី ប្រពន្ធគេនោះមានទោសខុសទាំងពីរផ្លូវ ថាបើបុរសណាទៅប្រព្រឹត្តកន្លង បវេណីនោះហើយ គឺក្នុងលោកនេះ តែគេដឹងលឺ ហើយ គេក៏ចាប់ទៅប្តឹង ដល់សាលាជំនុំ សាលាជំនុំលោក ក៏ពិនិច្ឆ័យលក់ ឬ ដាក់គុក ធ្វើទោសទៅ ផ្សេងៗ ឯខាងផ្លូវបរលោកនោះសោត ក៏បានបាបគឺ ធ្លាក់ទៅសោយទុក្ខ វេទនាក្នុងអបាយភូមិទាំង៤ មាននរកជាដើម ការដែលដឹងថាមានទោស យ៉ាងនេះហើយ ហេតុអ្វីបុរសលែងពុំបាន បើដូច្នេះស្រ្តីនោះមិនល្អលើស គេហើយហះ បានជាបុរសលែងពុំបាន យ៉ាងនេះឯងហៅថា ស្រ្តីល្អលើស លែងក្នុងលោក។
     ២ - ឯទឹកដែលផ្អែមពិសាលើសទឹកទាំងពួងនោះ គឺសុរានេះឯង មែនពិត ឯទឹកសុរាបានជាផ្អែមលើសលែងនោះ ព្រោះទឹកសុរានោះ មានអំណាច អាចហាម មិនអោយបិទ មិនអោយធ្វើខ្លួនឯង តោងចេញប្រាក់ទៅទិញចិន ឯទោសផឹកសុរា គឺបង់ប្រាក់១ គឺផឹកទៅហើយ កើតស្រវឹងវង្វេងចិត្ត ទៅ ប្រព្រឹត្តការជួអាក្រក់ផ្សេងៗ មានបង្កពាក្យជម្លោះ ប្រកែកប្រកួតជាដើម១ មានទោសធ្លាក់ទៅអបាយភូមិទាំង៤ មាននរកជាដើម១ អ្នកលេង សុរាសឹងដឹងប្រាកដថា ផឹកសុរានោះជាទីនាំមកនៅសេចក្តីទុក្ខទោសទាំងអស់ តែនឹងលះលែងពុំបាន បើដូច្នោះសុរានោះមិនជាផ្អែមលើសគេ ហើយហះ បានជាមនុស្សយើងលះលែងពុំរួច។
     ៣ -ឯត្រីដែលមានរសពិសាលើសត្រីនានានោះគឺត្រីព្រលូងនោះឯង បានជាថាត្រីព្រលូងមានរសពិសានោះព្រោះដឹងថាត្រីព្រលូងនេះជួន បរិភោគទៅហើយពុលក៏មាន តែនឹងលះបង់ពុំបាន បើដូច្នោះត្រីព្រលូងនោះមិនឆ្ងាញ់លើសគេហើយហះ បានជាមនុស្សលះលែងពុំបាន។
     ស. ករុណាចូលចិត្តហើយ ១ទៀតការទទួលទានសុរានោះ  ហេតុអ្វីថាមានបាប សុរានោះទទួលទានទៅជាថ្នាំកែរោគក៏មាន ជាគុណអោយ ទទួលទានបាយបានក៏មាន សូមនិមន្តលោកគ្រូកែខៃអោយចូលចិត្តបន្តិចមើល?
     គ. តបថា ការផឹកសុរានោះ បានជាបាបព្រោះព្រះបរមគ្រូទ្រង់ហាមពុំអោយសេពសុរានោះ ព្រោះជារបស់នាំអោយស្រវឹង នាំអោយខូច ចិត្ត ត្បិតមនុស្សយើងសព្វថ្ងៃនេះមានស្រវឹងនៅពេញខ្លួនហើយ សេចក្តីស្រវឹងនេះ លោភោ គឺសេចក្តី ជាប់ជំពាក់ ឬ ចំណង់ចង់បាននេះជា ស្រវឹងប្រការ១ទោសោ គឺសេចក្តីក្រោធខឹងនេះស្រវឹងប្រការ១ មោហោគឺសេចក្តីល្ងង់វង្វេងពុំស្គាល់ខុសត្រូវនេះស្រវឹងប្រការ១ មានៈទិដ្ឋិ គឺសេចក្តីរឹងត្អឹងកាន់ខ្លួន អួតខ្លួននេះជាស្រវឹងប្រការ ១ ស្រវឹងទាំងអស់នេះ តែងមាននៅសំរាប់រូបមកហើយ ហើយមកថែមផឹកទឹកស្រវឹង ចូលទៅទៀត ស្រវឹងថ្មី ក៏នាំស្រវឹងចាស់អោយមានកំលាំងក្លាហានឡើង គឺខ្លួនអ្នកលោភក៏នាំអោយលោភខ្លាំងឡើង ខ្លួនអ្នកទោសៈ រឺមោហៈ មានៈទិដ្ឋិ ក៏នាំអោយចំរើន ទោសៈមោហៈ មានៈទិដ្ឋិខ្លាំងក្លាឡើង មួយទៀតពាក្យជាអាថិកំបាំង ឬកេរ្តិ៍ ខ្មាសជារបស់មិនគួរ នឹង ចេញសំដែង ប្រាប់គេនោះក៏អាចនាំចេញបង្ហាញគេបានទាំងអស់ មួយទៀតនាំអោយកើតជំលោះប្រកែក ជួនក៏ត្រូវព្រះរាជអាជ្ញាបង់ទ្រព្យធនទៅផ្សេង ផ្សេងមួយទៀតទោសសុរានេះនាំអោយកើតរោគឆាប់ងងឹតភ្នែក ឆាប់ជរាគ្រាំគ្រាទ្រោមទ្រុឌ ទោសយ៉ាងនេះឯង បានថាមានក្នុងលោកនេះ មួយទៀតប្រាក់ដែលទៅទិញសុរា នោះក្នុងមួយឆ្នាំៗបើប្រមូលទុក គង់បាននៅច្រើន  គ្រាន់ទុករក្សាការពារអន្តរាយក្នុងគ្រាក្រ ទុកទិញ បាយត្រីចំណីឯទៀតចែកកូនប្រពន្ធអាស្រ័យជាជាង រឺឯងយល់ដូចម្តេច។



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស



No comments:

Post a Comment

Post Top Ad