សន្ដិភាព ភាគទី៤: កថាទី៩រឿងព្រាហ្មណ៍ និងអ្នកលេង - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

សន្ដិភាព ភាគទី៤: កថាទី៩រឿងព្រាហ្មណ៍ និងអ្នកលេង


ស្រីហិតោបទេស សន្ដិភាព ភាគទី៤
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៩រឿងព្រាហ្មណ៍ និងអ្នកលេង
នៅ​អរញ្ញ​នៃ​ព្រះ​គោ​តម​ មាន​ព្រាហ្មណ៍​ម្នាក់​ល្ងង់​ឆោត​ដោយ​ពាក្យ​សរ​សើរ​ ព្រាហ្មណ៍​មាន​ប្រាថ្នា​ធ្វើ​យញ្ញ​ពិធី​ ហើយ ​ចូល​ទៅ​គ្រាម​មួយ​រក​ទិញ​ពពែ​ ទិញ​បាន​ហើយ លើក​លី​លើ​ស្មា​ដើរ​ត្រលប់​មក​វិញ​ មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​ ជួប​នឹង​ អ្នក​លេង​៣​នាក់​។ អ្នក​លេង​ទាំង​ឡាយ​នោះ​ លុះ​ឃើញ​ព្រាហ្ម​ណ៍​លី​ពពែ​មក​ដល់​ ក៏​គិត​គ្នា​ថាៈ​ «បើ​យើង​ដើរ​កល​អុបាយ​ យក​ពពែ​នេះ​បាន​ ទុក​ជា​យើង​ចេះ​កល​អុបាយ​ឆ្លាត​មែន​»​ គិត​ដូច្នេះ​ហើយ​ ទើប​បបួល​គ្នា​ទៅ​អង្គុយ​ក្រោម​ដើម​​ឈើ​មួយ​ម្នាក់​ៗ​ គ្រប់​ទាំង​បី​នាក់​ នៅ​បណ្ដោយ​ផ្លូវ​ដែល​ព្រាហ្មណ៍​នោះ​ដើរ​ទៅ​ឃ្លាត​ចាក​ពី​គ្នា​ប្រ​ហែល​មួយ​ក្រោសៈ​ (1) ប៉ុណ្ណោះ​។ កាល​ដែល​ព្រាហ្ម​នោះ​ដើរ​មក​ដល់​ អ្នក​លេង​ទី​១​ សួរ​ទៅ​ថាៈ​ «នែ​ព្រាហ្ម​ណ៍​ដ៏​ចំរើន​! អ្នក​លី​អ្វី​លើ​ស្មា​ មើល​ទៅ​ដូច​ឆ្កែ​ យក​ឆ្កែ​ទៅ​ធ្វើ​អ្វី​ហ្នឹង​?​»​។ ព្រាហ្ម​ឆ្លើយ​តប​ថាៈ​ «ទេ​! មិន​មែន​ឆ្កែ​ទេ​ ពពែ​ទេ​តើ​ ខ្ញុំ​យក​ទៅ​ធ្វើ​យញ្ញ​ពិធី​»​។ ព្រាហ្ម​ដើរ​ត​ទៅ​ទៀត​ ទៅ​ជួប​អ្នក​លេង​ទី​ពីរ​ អ្នក​លេង​ទី​ពីរ​និយាយ​សួរ​ដដែល​ដូច​អ្នក​​លេង​ទី​១​ទៀត​។ ព្រាហ្មណ៍​បាន​ស្ដាប់​លឺ​ពាក្យ​ដដែល​ៗ​ដូច្នោះ​ នឹក​អៀន​ហើយ​រង្គៀស​ខ្លួន​ក៏​ទំ​លាក់​ពពែ​ចោល​នៅ​ លើ​ផែន​ដី សំលឹង​ពិនិត្យ​មើល​ ផ្អៀង​ផ្អង​មួយ​ស្របក់​មើល​ហើយ​មើល​ទៀត​មិន​អស់​ចិត្ដ​ នឹក​ស្ដាយ​ក៏​លើក​ពពែ​នោះ​លី​លើ​ស្មា​ដើរ​ត​ទៅ​ទៀត​ ហើយ​ចេះ​តែ​មាន​សេច​ក្ដី​សង្ស័យ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ដ​មិន​អស់​ចិត្ដ​មិន​ហើយ​ព្រោះ​ថា​៖
៥៤ ទៀង​ណាស់​មតិ​នៃ​សប្បុ​រស​ទាំង​ឡាយ​ ក៏​អាច​ទន់​រេ​ទៅ​តាម​សំដី​ទុរ​ជន​ទាំង​ឡាយ​ដែរ ជន​ដែល​ជឿ​ទុក​ចិត្ដ​ទុរ​ជន​ទាំង​ឡាយ​នេះ​ នឹង​ដល់​នូវ​សេច​ក្ដី​ស្លាប់​ដូច​អូដ្ឋ​ឈ្មោះ​ចិត្ដ​កណ៌ៈ​។ ក្ងោក​ចិត្រ​ពណ៌​សួរ​ថាៈ​រឿង​នោះ​ដូច​ម្ដេច​? ក្អែក​មេឃ​ពណ៌​និយា​រឿង​នោះ​ប្រាប់​ថា​៖​
………………………………………………….
(1) ប្រ​ហែល ១/៤​ យោជន៍​។



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad