ស្រីហិតោបទេស សង្គ្រាម ភាគទី៣
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
អារម្ភបទ
ភិក្ខុប៉ាងខាត់
ហិតោបទេសភាគទី៣ ឈ្មោះ «សង្រ្គាម»
បានធ្លាក់មកដល់ដៃអ្នកអានទាំងឡាយក្នុងថ្ងៃនេះហើយ
ខ្ញុំមានសេចក្ដីត្រេកអរក្រៃលែង ព្រោះខ្ញុំតែងមានបារម្ភជានិច្ចក្រែងសៀវភៅនេះចេញមិនរួច
ដោយមិនសូវមានអ្នកនិយមអាន។ ហេតុនេះ
ខ្ញុំសូមសំដែងសេចក្ដីត្រេកអរដ៏ក្រៃលែងចំពោះលោកអ្នកអានទាំងឡាយទុកក្នុងទីនេះផង
ព្រោះអាស្រ័យ ដោយអស់លោកអ្នកទាំងឡាយនេះហើយទើបខ្ញុំមានព្យាយាមប្រែបានសំរេច។
ខ្ញុំនឹកឃើញកាលខ្ញុំប្រែចប់មួយភាគៗ
ខ្ញុំបានប្រគល់សំណៅទៅអោយអ្នកចាត់ការបោះពុម្ពផ្សាយ
ហើយគេត្អូញតែ្អតបមកខ្ញុំវិញថា «សៀវភៅនេះ
មានប្រយោជន៍ណាស់ តែមានអាថិខ្ពស់ពេកហួសការចេះដឹងប្រជាជន
លក់ចេញមិនសូវរស់ នាំអោយកប់សាហ៊ុយ»។
ដំណើរនេះនាំអោយខ្ញុំញញើតមិនហ៊ានបង្ខំគេ ទើបបានជាសៀវភៅនេះយឺត
មិនបានចេញមុខមកដល់អ្នកអានអោយទាន់កាលវេលា។ តាមពិនិត្យមើលការផ្សាយ
ខ្ញុំឃើញថាមិនមែនជាតឹងពេកទេ ព្រោះភាគទី១ គឺភាគការគប់មិត្ដ
កាលដែលបាះពុម្ពលើកទី១ នោះមានចំនួន៣០០០សៀវភៅ
ក្នុងថិវេលាត្រឹម១៥ខែប៉ុណ្ណោះ
ឃើញថាបាត់មុខពីបណ្ណាគារនៅក្រុងភ្នំពេញទៅហើយ
ដូច្នេះឃើញថារស់គ្រាន់បើដែរ។ ខ្ញុំបានខំប្រឹងប្រែហិតោបទេសបានដល់ភាគ៣នេះ
ទុកដូចជាខ្ញុំខំឈានបាន៣ជំហាន នឹងជំហាននេះហើយ
ខ្ញុំរីករាយសប្បាយចិត្ដណាស់ នៅសល់តែមួយភាគទៀតទេ គឺភាគទី៤។
អែភាគទី៤ សំខាន់បំផុតក្នុងហិតោបទេសនេះលោកអោយឈ្មោះថា «សន្ដិភាព»។ ខ្ញុំសូមអ្នកអានទាំងឡាយកុំធុញទ្រាន់
ខំប្រឹងអានហើយចុតចាំសុភាសិតនិងនិទាន អោយបានច្រើន
រៀនផ្លាស់និស្ស័យទន់រវ៉េតរវ៉តរបស់យើងចោល
យកនិស្ស័យរឹងប៉ឹងដែលមានក្នុងផ្ទៃសៀវភៅនេះ មកជំនួស
ហើយប្រើទៅជាប្រយោជន៏តទៅ ដើម្បីអោយបានខ្លួនយើងជាអរិយជន។
ភាគទី៣នេះ
ខ្ញុំទុកជាទីរលឹកមាឃបូជាក្នុងឆ្នាំខាលទោស័ក ពស.២៤៩៣។
ក្នុងពេលអសន្ដិសុខពេញប្រទេសនេះ ខ្ញុំសូមអោយប្រជាជនខ្មែរទាំងមូលបានប្រសព្វសេចក្ដីសុខ សេចក្ដីចំរើនកុំបីខានឡើយ អុបទ្រពចង្រៃទាំងឡាយក៏សូមអោយបរវេះចៀសវាងចេញឆ្ងាយឆាប់ទៅ !!!។
ក្នុងពេលអសន្ដិសុខពេញប្រទេសនេះ ខ្ញុំសូមអោយប្រជាជនខ្មែរទាំងមូលបានប្រសព្វសេចក្ដីសុខ សេចក្ដីចំរើនកុំបីខានឡើយ អុបទ្រពចង្រៃទាំងឡាយក៏សូមអោយបរវេះចៀសវាងចេញឆ្ងាយឆាប់ទៅ !!!។
វត្ដអុណ្ណាលោមនៅថ្ងៃ
១ ᧬ ៣ (ចន្ទ ១២កើត ខែមាឃ ឆ្នាំខាលទោស័ក ព.ស ២៤៩៣) ត្រូវនឹងថ្ងៃ ទី១៨
ខែកុម្ភៈឆ្នាំ១៩៥១
ភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ
ភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ
៣ សង្រ្គាម
ក្នុងពេលដែលចាប់ផ្ដើមនិយាយរឿងតទៅ ព្រះរាជបុត្រទាំងឡាយមានព្រះបន្ទូលត្រាស់ថាៈ
«បពិតលោកអាយិះ! យើងខ្ញុំទាំងអស់គ្នានេះជារាជបុត្រ
យើងខ្ញុំត្រូវការស្ដាប់រឿងសង្រ្គាមទៀត»។
បណ្ឌិតវិស្ណុសម័នក្រាបបង្គំទូលតបថា «បើដូច្នោះទូលព្រះបង្គំនឹងបរិយាយរឿងរ៉ាវដែលទ្រង់ព្រះករុណាទាំងឡាយសព្វព្រះទ័យ
សូមទ្រង់ ទាំងឡាយតាំងព្រះទ័យព្រះសណ្ដាប់រឿងសង្រ្គាម
ដូចមានស្លោកជាដើមបទដូច្នេះ
១ - ក្នុងសង្រ្គាមរវាងហង្សនិងក្ងោក ដែលមានកំលាំងក្លៀវក្លាស្មើគ្នា ហង្សត្រូវក្អែកនៅក្នុងសំណាក់ក្ងោកជាសត្រូវ មកលលួងធ្វើអោយស្និទ្ធស្នាលបោកបញ្ឆោតបាន។ ព្រះរាជបុត្រទាំងឡាយត្រាស់សួរឡើងថាៈ «ចុះរឿងនោះតើដូចម្ដេច?»។ មហាបណ្ឌិតវិស្ណុសម័នពណ៌នារឿងនោះក្រាបទូលថ្វាយដូចសេចក្ដីតទៅថា៖
១ - ក្នុងសង្រ្គាមរវាងហង្សនិងក្ងោក ដែលមានកំលាំងក្លៀវក្លាស្មើគ្នា ហង្សត្រូវក្អែកនៅក្នុងសំណាក់ក្ងោកជាសត្រូវ មកលលួងធ្វើអោយស្និទ្ធស្នាលបោកបញ្ឆោតបាន។ ព្រះរាជបុត្រទាំងឡាយត្រាស់សួរឡើងថាៈ «ចុះរឿងនោះតើដូចម្ដេច?»។ មហាបណ្ឌិតវិស្ណុសម័នពណ៌នារឿងនោះក្រាបទូលថ្វាយដូចសេចក្ដីតទៅថា៖
No comments:
Post a Comment