ស្រីហិតោបទេស សង្គ្រាម ភាគទី៣
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
៣ សង្រ្គាម
ក្នុងពេលដែលចាប់ផ្ដើមនិយាយរឿងតទៅ ព្រះរាជបុត្រទាំងឡាយមានព្រះបន្ទូលត្រាស់ថាៈ
«បពិតលោកអាយិះ! យើងខ្ញុំទាំងអស់គ្នានេះជារាជបុត្រ
យើងខ្ញុំត្រូវការស្ដាប់រឿងសង្រ្គាមទៀត»។
បណ្ឌិតវិស្ណុសម័នក្រាបបង្គំទូលតបថា «បើដូច្នោះទូលព្រះបង្គំនឹងបរិយាយរឿងរ៉ាវដែលទ្រង់ព្រះករុណាទាំងឡាយសព្វព្រះទ័យ
សូមទ្រង់ ទាំងឡាយតាំងព្រះទ័យព្រះសណ្ដាប់រឿងសង្រ្គាម
ដូចមានស្លោកជាដើមបទដូច្នេះ
១ - ក្នុងសង្រ្គាមរវាងហង្សនិងក្ងោក ដែលមានកំលាំងក្លៀវក្លាស្មើគ្នា ហង្សត្រូវក្អែកនៅក្នុងសំណាក់ក្ងោកជាសត្រូវ មកលលួងធ្វើអោយស្និទ្ធស្នាលបោកបញ្ឆោតបាន។ ព្រះរាជបុត្រទាំងឡាយត្រាស់សួរឡើងថាៈ «ចុះរឿងនោះតើដូចម្ដេច?»។ មហាបណ្ឌិតវិស្ណុសម័នពណ៌នារឿងនោះក្រាបទូលថ្វាយដូចសេចក្ដីតទៅថា៖

រឿងហង្សនិងក្ងោក
នៅក្នុងកបូរទ្វីប មានស្រះមួយឈ្មោះបទមកេលិ។
នៅក្នុងស្រះនោះមានរាជហង្សមួយឈ្មោះហិរណ្យគភ៌អាស្រ័យនៅ។
បក្សីជលចរទាំងអស់ព្រមព្រៀងគ្នាអភិសេកហិរណ្យគភ៌
លើកអោយធ្វើជាស្ដេចបក្សី ព្រោះថា៖
២ - បើមិនមានព្រះនរបតីជាអ្នកគ្រប់គ្រងដឹកនាំដោយប្រពៃទេ ប្រជាជនទុកដូចនាវាមិនមានអ្នកកាន់ចង្កូត នឹងវង្វេងលិចលង់ក្នុងជលធី។
៣ - ព្រះនរបតីគ្រប់គ្រងរក្សានូវប្រជាជន ប្រជាជនធ្វើអោយចំរើនព្រះនរបតី ការគ្រប់គ្រងរក្សាប្រសើរជាងសេចក្ដីចំរើន បើមិនមានការគ្រប់គ្រងរក្សាសេចក្ដីចំរើននោះទេ សេចក្ដីចំរើននឹងត្រលប់វិនាសអន្ដរាយបាត់បង់ទៅវិញ។

ក្នុងថ្ងៃមួយ
រាជហង្សកំពុងសំរាកកាយលើបល្ល័ង្គឈូកដ៏ពិសាល
មានបរិពារចោមរោមកលហ្វៅត្រៀបត្រា។
កាលនោះកុកឈ្មោះទិឃ៌មុខត្រលប់មកដល់ពីបរទេស
ចូលទៅជិតហើយអង្គុយប្រណម្យ។ រាជហង្សសួរថា «ហៃទីឃ៌
មុខ! អ្នកទើបមកដល់ពីបរទេស
ចូរនិយាយរឿងអ្វីប្លែកអោយយើងស្ដាប់បន្ដិចមើល!.»។
កុក ឆ្លើយប្រាប់ថា «ទេវ!
មានរឿងប្លែកចំលែកធំណាស់ ព្រោះហេតុនោះទើបខ្ញុំវិលត្រលប់
ដោយរហ័សដើម្បីជំរាបដំណឹងនេះ នៅក្នុងជម្ពូទ្វីបមានបព៌តមួយឈ្មោះវនធយ
ជាទីអាស្រ័យនៅនៃក្ងោកជាបក្សីថលចរឈ្មោះចិត្រពណ៌។
កាលខ្ញុំហើរត្រាច់ស្វះស្វែងរកចំណីអាហារនៅក្នុងព្រៃភ្លើងឆេះមួយកន្លែង
ខ្ញុំបាទបានជួបនឹងបរិវារស្ដេចក្ងោកនោះ។ បរិវារស្ដេចក្ងោកសួរខ្ញុំបាទថាៈ
«អ្នកជាអ្វី? អ្នកមានការអ្វី?
ទៅណាបានជាមកកាន់ទីនេះ?» ពេលនោះ
ខ្ញុំបាទឆ្លើយប្រាប់ទៅវិញថាៈ «ខ្ញុំ
ជាបរិវាររាជហង្ស ឈ្មោះហិរណ្យគភ៌ ជាស្ដេចចក្រពត្រាធិរាជនៃកបូរទ្វីប
ខ្ញុំមកនេះដើម្បីដើរមើលក្រុងនៃនានាប្រទេសទាំងឡាយ»។
បក្សីជាបរិវារស្ដេចក្ងោកបានស្ដាប់ពាក្យខ្ញុំបាទហើយសួរតទៅទៀតថា «ចុះប្រទេសទាំងពីរនេះ គឺប្រទេសអ្នក និង ប្រទេសខ្ញុំ
ប្រទេសណាគ្រាន់បើជាងប្រទេសណា? ស្ដេចណាគ្រាន់បើជាងស្ដេចណា?»។ ខ្ញុំបាទឆ្លើយប្រាប់ថាៈ «អា៎!
ដូចម្ដេចក៏ហ៊ានសួរដូច្នេះ? ផ្សេងខុសគ្នាធំណាស់!
ប្រទេសស្ដេចខ្ញុំ ល្អហើយធំណាស់ផង ព្រោះ
កបូរទ្វីបទុកដូចជាស្ថានសួគ៌ រាជហង្សទុកដូចជាព្រះអិន្រ្ទាធិរាជ
ជាស្ដេចឋានសួគ៌ទីពីរ អ្នកទាំងឡាយនៅក្នុងទីនេះ ដ៏ក្រៀមក្រោះអិតជីជាតិ
មានតែដីភ្លើងឆេះរលីងធេង ហេងហោងយ៉ាងនេះនៅម្ដេចកើត? មក! ចូរទៅនៅក្នុងប្រទេសយើងជាមួយយើងទៅ»។
បក្សីបរិវារស្ដេចក្ងោកបានលឺពាក្យខ្ញុំបាទហើយទាំងអស់គ្នាក៏ក្រេវក្រោធច្រលោត
ខឹងក្រៃលែង ព្រោះថា៖
៤ - ការអោយភុជង្គនាគផឹកទឹកដោះ
បានតែនាំអោយចំរើនពិសកាចបន្ថែមឡើងទៀតតែប៉ុណ្ណោះ
អុបទេសដែលគេអោយដល់មនុស្សល្ងង់ខ្លៅក្រេវក្រោធច្រើន
មិនបានសេចក្ដីស្ងប់ទេ បានតែក្រោធថែមទៀត។
៥ - មានតែអ្នកប្រាជ្ញទេបុគ្គលគប្បីអោយអុបទេសបាន អែមនុស្សល្ងង់ក្នុងកាលណាក៏ដោយ បុគ្គលមិនគប្បីអោយអុបទេសឡើយ សត្វបក្សីកាលអោយអុបទេសដល់ស្វាល្ងង់ ត្រូវស្វាបោចរោចសំបុកចោលហិនហោចអស់។ រាជហង្សសួរថា ចុះរឿងនោះដូចម្ដេច?។ កុកទីឃ៌មុខនិយាយរឿងរ៉ាវនោះប្រាប់ថា៖

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment