ស្រីហិតោបទេស សន្ដិភាព ភាគទី៤
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី១២ រឿងព្រាហ្មណ៍និងស្ការ
នៅក្នុងក្រុងអុជ្ជយិនី
មានព្រាហ្មណ៍ម្នាក់ឈ្មោះមាឃវៈ។ ភរិយាព្រាហ្មណ៍នោះប្រសូត្រកូនខ្ចីមួយ
ហើយប្រគល់អោយព្រាហ្មណ៍រក្សា ខ្លួនអែងទៅមុចទឹកជំរះកាយ។
ក្នុងខណៈនោះអែង
ព្រះរាជាត្រាស់ប្រើរាជបុរសម្នាក់អោយទៅហៅព្រាហ្មណ៍នោះទៅធ្វើពិធីបាវិណស្រព្ធ(1) ។ ព្រាហ្មណ៍បានដឹងហើយ
គិតឃើញថាខ្លួនក្រីក្រលំបាកតោកយ៉ាកណាស់
ថាបើអាត្មាអញមិនប្រញាប់ប្រញាល់ទៅ
សមព្រាហ្មណ៍ដទៃគេដឹងគេនឹងយកបាវិណស្រព្ធនោះអស់ ព្រោះថា៖
៩៥ - អំពើដែលគេត្រូវទទួលនិងគេត្រូវអោយ បុគ្គលគប្បីធ្វើអោយឆាប់ៗ
ព្រោះថា បើបុគ្គលមិនប្រញាប់ប្រញាល់ធ្វើរហ័សទេ
កាលវេលានឹងជញ្ជក់ស៊ីរសជាតិនៃអំពើនោះអស់។ អែអាត្មាអញមិនមានអ្នកណារក្សាកូនខ្ចីនេះផង
គិតធ្វើដូចម្ដេចអេះ? ណ្ហើយចុះអាត្មាអញនឹងអោយកូនស្ការនេះរក្សាកូនបណ្ដើរសិន
ព្រោះអាត្មាអញបានចិញ្ចឹមវាមកអស់កាលយូរណាស់ហើយៗ
ស្រលាញ់ទុកដូចជាកូនបង្កើតដែរ
បើដូច្នោះគួរប្រគល់កូននោះអោយវារក្សាហើយសឹមចេញទៅ
ព្រាហ្មណ៍ធ្វើតាមគិតដូចេ្នះហើយដើរចេញ ទៅ។
កាលដែលព្រាហ្មណ៍ចេញផុតទៅនោះ មានពស់វែកមួយវារចូលមកជិតកូននោះ
ស្ការឃើញពស់ជាសត្វសត្រូវពីកំណើតមកដល់ដំលើងប្រែងប្រាងដោយក្ដៅក្រហាយខ្លាំង
ក៏ស្ទុះទៅខាំពស់នោះដាច់ជាពីរបីកំណាត់ភ្លាម។ លំដាប់តមក
ស្ការក្រលេកទៅឃើញព្រាហ្មណ៍ កំពុងដើរចូរមកត្រេកអរណាស់ ទាំងមុខមាត់ដៃជើងប្រលាក់ឈាមក្រហមច្រាលនៅឡើយ
ក៏រត់យ៉ាងល្ហះទៅននៀលនៅក្បែរជើងព្រាហ្មណ៍នោះអែង
ដើម្បីសំដែងអាការត្រេកអរដែលបានបំរើម្ចាស់ដោយប្រពៃ។
អែព្រាហ្មណ៍ឃើញឈាមនៅមុខមាត់ជើងស្ការក្រហមច្រាលដូច្នោះ
ក៏កំណត់ក្នុងចិត្ដអិតពិចារណាថាៈ «ស្ការនេះស៊ីកូនអាត្មាអញហើយ»
ក៏លើកដំបងសំពងស្ការនោះម៉កស្លាប់បង់ទៅហោង។
តមកដរាបណាព្រាហ្មណ៍ ចូលទៅមើលកូន ដរាបនោះព្រាហ្មណ៍ឃើញកូនសុខសប្បាយ
ឃើញពស់ដាច់ជាពីរបីកំណាត់នៅរាតរាយក្បែរកូននោះ ទើបដឹងអុបការគុណស្ការជាបំផុតក៏កើតក្ដៅក្រហាយស្ដាយក្រោយដ៏ក្រៃលែង
ព្រោះហេតុនោះបានជាខ្ញុំ (ត្មាតទុរទសីជាប្រធានរដ្ឋមន្រ្ដី) ពោលថាៈ «ជនល្ងង់» ដូច្នេះជាដើម (លេខ៩៤) ព្រោះថា៖
៩៦ - កាម១ ក្រោធ១ មោហៈ១ លោភ១ រិស្យា១ មានៈ១
ស្រវឹង១ ធម៌ ៦ប្រការនេះបើលះបង់បានទើបបានសេចក្ដីសុខ។
ក្ងោកចិត្រពណ៌សួរថាៈ «នែលោកប្រធានរដ្ឋមន្រ្ដី!
នេះជាការសំរេចដាច់ខាតនៃលោកហើយរឺអ្វី?។
ត្មាតទុរទសី ឆ្លើយថាៈ «យ៉ាងនេះពិតហើយ ព្រោះថា៖
៩៧ - សតិ គឺការចាំបាន១ ការប៉ិនត្រិះរិះសមហេតុផលក្នុងប្រយោជន៍ដ៏សំខាន់១ ការម៉ឺងម៉ាត់១ ការចេះរក្សាការប្រឹក្សាសំងាត់១ ទាំង៥ប្រការនេះជាគុណសម្បត្ដិនៃមន្រ្ដី។
៩៧ - សតិ គឺការចាំបាន១ ការប៉ិនត្រិះរិះសមហេតុផលក្នុងប្រយោជន៍ដ៏សំខាន់១ ការម៉ឺងម៉ាត់១ ការចេះរក្សាការប្រឹក្សាសំងាត់១ ទាំង៥ប្រការនេះជាគុណសម្បត្ដិនៃមន្រ្ដី។
៩៨ - បុគ្គលអិតការសិក្សា
មិនត្រូវធ្វើការប្រញាប់ប្រញាល់ទេ
ព្រោះការខ្វះខាតការពិចារណាត្រឹមត្រូវជាប្រភព នៃសេចក្ដីវិនាស
សេចក្ដីពិត ការពិចារណាត្រឹមត្រូវហើយ
សឹមធ្វើគឺបុគ្គលត្រូវការចង់បាន ព្រោះសម្បត្ដិគឺសេចក្ដីចំរើន
បុគ្គលដែលមានគុណសម្បត្ដិល្អត្រូវបានដោយខ្លួនអែង។ ទេវៈ!
បើលោកម្ចាស់ប្រាថ្នាធ្វើតាមពាក្យខ្ញុំបាទ អីលូវនេះសូមធ្វើសន្ដិភាពទៅ
ព្រោះថាៈ
៩៩ - សូម្បី
ហិតោបទេសគឺអុបាយក្នុងការការញ៉ាំងប្រយោជន៍អោយសំរេចតាមសេចក្ដីប្រាថ្នានេះមានដល់ទៅ
៤ប្រការក៏ពិតមែន តែក៏គ្រាន់តែជាផលសំខ្យា
គឺការរាប់ចំនួនដល់ទៅ៤ប៉ុណ្ណោះទេ, បណ្ដាអុបាយទាំង៤
ប្រការនេះ សេចក្ដីពិតៗ ស្ថិតនៅតែក្នុងការផ្សះផ្សាតែមួយប៉ុណ្ណោះទេ។
ក្ងោកចិត្រពណ៌សួរតទៅថាៈ «ធ្វើដូចម្ដេច ទើបបានសំរេចយ៉ាងនេះ?»។
ត្មាតទុរទសីជាប្រធានរដ្ឋមន្រ្ដីឆ្លើយប្រាប់ថាៈ «ទេវៈ!
ការនេះមិនមែនជាមិនបានសំរេចនោះទេ»ព្រោះថាៈ
១០០ - (2)មនុស្សល្ងង់គេធ្វើអោយពេញចិត្ដបានដោយងាយ
មនុស្សអ្នកចេះដឹងវិសេស គេធ្វើអោយពេញចិត្ដរឹតតែងាយទៅទៀត
តែបុគ្គលមានការចេះដឹងបន្ដិចបន្ដួចកុំថាឡើយត្រឹមមនុស្ស
សូម្បីព្រះព្រហ្មក៏ធ្វើអោយពេញចិត្ដមិនបានដែរ។ សេចក្ដីវិសេសតទៅទៀត
រាជហង្សហិរណ្យគភ៌នេះជាស្ដេចចេះដឹងរាជករណីយកិច្ចពិត
អែចាក្រពាកសវិជ្ញៈនេះ ជាប្រធានរដ្ឋមន្រ្តីចេះដឹងកិច្ចការទូទៅ
រឿងនេះ ខ្ញុំបាទបានដឹងតាំងពីកាលខាងដើមម៉្លេះ តាមពាក្យមេឃពណ៌ និង
កិច្ចការដែលធ្វើរឿយៗមកហើយ ព្រោះថាៈ
១០១ -គុណសម្បត្ដិ និង
សេចក្ដីប្រព្រឹត្ដិនៃជនដែលគេមើលមិនឃើញ បុគ្គលគប្បីទាយ
ទៅតាមអំពើនៃជននោះ ដែលបានសព្វកាលទាំងពួង មែនពិតហើយ
សេចក្ដីប្រព្រឹត្ដិនៃជន ដែលគេមើលមិនឃើញនោះ
គេអាចស្ទង់មើលឃើញនូវផលនៃអំពើរបស់ជននោះបាន។
ក្ងោកចិត្រពណ៌ពោលសំរេចថា «និយាយជជែកគ្នាយូរទៅទៀតអិតប្រយោជន៍ទេ
ចូរចាត់ការតាមដែលលោកប្រធានរដ្ឋមន្រ្តីប្រឹក្សាជាមួយក្ងោកចិត្រពណ៌រួចហើយសំរេចថា
«យើងគប្បីធ្វើការនេះតាមគួរដល់ការអោយសំរេចក្នុងទីនេះតែម្ដង»
គិតហើយក៏ធ្វើដំណើរទៅកាន់បន្ទាយនៃរាជហង្សហិរណ្យគភ៌នោះ។
ក្នុងខណៈនោះកុកទីឃ៌មុខ
ជាចារបុរសត្រលប់ចូលទៅប្រាប់រាជហង្សហិរណ្យគភ៌ថា «ទេវៈត្មាទុរទសីជាប្រធានរដ្ឋមន្រ្ដីនឹងមកកាន់សំណាក់យើង
ដើម្បីនិយាយប្រឹក្សាធ្វើសញ្ញាសន្ដិភាពស្ងប់សឹកហើយ។
រាជហង្សងាកបែរទៅមើលចាក្រពាកជាប្រធានរដ្ឋមន្រ្ដីហើយនិយាយថា៖ «នែលោកមន្រ្ដី! មានចារបុរសអីមកទៀតហើយហ៎ៈ?» ។ ចាក្រពាកសវិជ្ញៈសើចភ្លាង ហើយឆ្លើយតបទៅវិញថាៈ «ទេវៈ!រឿងនេះ មិនមែនជាហេតុនាំអោយបារម្ភខ្លាចទេ ព្រោះត្មាតទុរទសីនេះជាបុគ្គលមាន
មហាអធ្យាស្រ័យប្រសើរណាស់
មួយទៀតការបារម្ភខ្លាចនេះជាស្ថិតនៃមតិថោកទាបរបស់ជនល្ងង់ខ្លៅទេ
រឿងនេះជួនកាលគេមិនត្រូវខ្លាចផង ជួនកាលគេ
ក៏ត្រូវខ្លាចគ្រប់កាលទាំងពួង ព្រោះថា៖
១០២ - ហង្សមិនឆ្លៀវឆ្លាត
កាលស្វែងរកកមុទជាអាហារក្នុងវេលារាត្រីនៅក្នុងស្រះ បោក្ខរណី
ដែលមានឆាយានៃកងតារាចោលស្រមោលមកច្រើន
ក៏ព្រិលភ្នែកច្រលំសំគាល់ពន្លកកមុទថា ជាដួងតារាក្នុងមួយខណៈៗដែរ
សូម្បីក្នុងវេលាទិវាកាលដែលមើលឃើញច្បាស់ហើយក៏ញញើតញញើមមិនហ៊ានចឹកពន្លកកមុទ
ខ្លាចក្រែងថា ជាដួងតារាទៅវិញយ៉ាងណា អែមនុស្សលោកនេះ
ដែលត្រូវមនុស្សកុហកឆកោងមកបៀតបៀនច្រើនដងហើយ
មើលទៅសេចក្ដីពិតប្រាកដមែន
ក៏ភ័ន្ដពិលភ្នែកថាជាក្ដីអន្ដរាយទៅវិញយ៉ាងនោះ។
១០៣ - បុគ្គលដែលមានចិត្ដធ្លាប់ទុរជនប្រទូស្ដមកហើយ មិនហ៊ានធ្វើសេចក្ដីស្និតស្នាលទុកចិត្ដសូម្បីចំពោះសាធុជន ដូចកូនក្មេងដែលធ្លាប់រលាកដៃដោយបាយក្ដៅ សូម្បីបាយត្រជាក់ក៏ញញើតមិនហានលូកដៃចាប់យកមកស៊ីដែរ។
១០៣ - បុគ្គលដែលមានចិត្ដធ្លាប់ទុរជនប្រទូស្ដមកហើយ មិនហ៊ានធ្វើសេចក្ដីស្និតស្នាលទុកចិត្ដសូម្បីចំពោះសាធុជន ដូចកូនក្មេងដែលធ្លាប់រលាកដៃដោយបាយក្ដៅ សូម្បីបាយត្រជាក់ក៏ញញើតមិនហានលូកដៃចាប់យកមកស៊ីដែរ។
ទេវៈ! តាមដំណើរនេះ គួរលោកម្ចាស់ចាត់ចែងរកគ្រឿងបណ្ណាការដ៏មានតំលៃមានរតនវត្ថុជាដើម
តាមដែល នឹង អាចរកបានអោយមានព្រម
ដើម្បីបូជាកិត្ដិយសដល់ប្រធានរដ្ឋមន្រ្តីទុរទសី។
កាលកំពុងតែចាត់ចែងគ្រឿងបណ្ណាការនេះ
ត្មាទុរទសីប្រធានរដ្ឋមន្រ្តីមកដល់ ចាក្រពាកសវិជ្ញៈទៅទទួលនៅមាត់បន្ទាយដោយការគួរសមក្រៃលែង
ហើយនាំចូលទៅកាន់សំណាក់រាជហង្សហិរណ្យគភ៌
អោយអង្គុយក្នុងទីដ៏សមគួរមួយកន្លែងដែលបានរៀបចំទុកមុនស្រេច។
កាលនោះចាក្រពាកធ្វើដូចជាមិនដឹងខ្លួននិយាយថាៈ «លោកប្រធានរដ្ឋមន្រ្តី! វត្ថុទាំងពួងបណ្ដាលដែលមានក្នុងទីនេះ
ជាអាយ័តនៃលោកហើយ
លោកចូរគ្រប់គ្រងរាជ្យនេះតាមសេចក្ដីប្រាថ្នាលោកចុះ។
រាជហង្សហិរណ្យគភ៌ក៏និយាយស្របតាមថា «អើកិច្ចការនេះដូចលោកប្រធានរដ្ឋមន្ដ្រីមានប្រសាសន៍យ៉ាងនេះហើយ»។ ត្មាតទុរទសី ឆ្លើយតបភ្លាមថា «ត្រូវយ៉ាងនេះហើយ
តែអីលូវនេះ ការនិយាយពន្យារអោយយឺតយូរវែងពេលអិតប្រយោជន៍ទេ
ព្រោះថា៖
១០៤ - ជនគប្បីយកចិត្ដមនុស្សល្មោភដោយអោយទ្រព្យ
មនុស្សមានស្ដុកស្ដម្ភដោយអញ្ជលិកម្ម មនុស្សល្ងង់ដោយបណ្ដោយតាមចិត្ដ បណ្ឌិតដោយការនិយាយពាក្យសច្ចៈ។
១០៥ - ជនគប្បីប្រតិបត្ដិចំពោះមិត្រដោយសប្បុរសធម៌ ចំពោះផៅពង្សដោយការអើពើចរចារាក់ទាក់ ចំពោះស្រ្ដី និង ជនបំរើដោយអោយរង្វន់ និង កិត្ដិយស ចំពោះជនក្រៅពីនេះដោយការគោរព។
១០៥ - ជនគប្បីប្រតិបត្ដិចំពោះមិត្រដោយសប្បុរសធម៌ ចំពោះផៅពង្សដោយការអើពើចរចារាក់ទាក់ ចំពោះស្រ្ដី និង ជនបំរើដោយអោយរង្វន់ និង កិត្ដិយស ចំពោះជនក្រៅពីនេះដោយការគោរព។
រឿងនេះ គួរយើងធ្វើសន្ដិភាពស្ងប់សឹកអីលូវនេះ
ព្រោះស្ដេចក្ងោកចិត្រពណ៌មានតេជានុភាពធំមហិមាណាស់។ ចាក្រពាកសួរថាៈ «ធ្វើសន្ដិភាពស្ងប់សឹកនោះ តើធ្វើដូចម្ដេច
សូមប្រាប់មកខ្ញុំបាទមើល?» រាជហង្សហិរណ្យគភ៌សួរ
បន្ថែមទៀតថាៈ «សន្ធិសញ្ញាស្ងប់សឹកនោះតើមានប៉ុន្មានប្រការ?»។ ត្មាតទុរទសីឆ្លើយប្រាប់ថាៈ «ខ្ញុំបាទនឹងនិយាយប្រាប់
សូមលោកម្ចាស់ចាំស្ដាប់។
១០៦ - ព្រនរបតី
ដែលត្រូវសត្រូវមានកំលាំងជាងចូលមកប្រយុទ្ធខ្លាំងធ្លាក់ទៅក្នុងឋានៈដ៏លំបាក
ហើយមិនអាច នឹង ប្រយុទ្ធសងសឹកទៀតវិញបាននោះ
គួរគប្បីធ្វើសន្ដិភាពស្ងប់សឹកដើម្បីជាការពន្យាពេល។
១០៧ - សន្ដិភាពស្ងប់សឹក មានឈ្មោះ ១៦ប្រការគឺ កបាលៈ១ អុបហារៈ១ សន្ដានៈ១ សំគតៈ១ អុបន្យាសៈ១ ប្រតីការៈ១ សំយោគៈ១ ។
១០៨ - បុរុសាន្ដរៈ១ អទរិស្ដនរៈ១ អាទិស្តៈ១ អាត្មាទិស្តៈ១ អុបគ្រហៈ១ បរិក្រយៈ១ អុច្ឆិន្នៈ១ បរភូសណៈ១។
១០៩ - សកន្ធោបនេយៈ១ សន្ដិភាពទាំង១៦ ប្រការនេះបណ្ឌិតជាអ្នកជំនាញក្នុងការធ្វើ សន្ធិសញ្ញាស្ងប់សឹកបានពោលហើយ។

១១០ - ១ ដែលហៅថា កបាលសន្ធិសញ្ញា
បុគ្គលគប្បីដឹងថាស្ងប់សឹកមានលក្ខន្ដិកៈស្មើគ្នាទាំងសងខាង, ២ សន្ធិសញ្ញាណា ដែលកើតឡើងដោយការអោយ សន្ធិសញ្ញានោះឈ្មោះថា
អុបហារៈ។
១១១ - ៣ ដែលហៅថាសន្ដានសញ្ញា បុគ្គលគប្បីដឹងថា សញ្ញាមានការអោយធីតាជាភរិយាទុកជាខាងដើម, ៤ ការចងស្ពានមេត្រីមួយអន្លើដោយសប្បុរសទុកជាខាងដើម លោកអោយឈ្មោះថា សំគតសន្ធិសញ្ញា។
១១២ - សំគតសន្ធិសញ្ញានេះ មានថិរវេលាដរាបអស់អាយុមានអត្ថប្រយោជន៏ស្មើៗគ្នា ក្នុងគ្រាចំរើនក្ដី ក្នុងគ្រាវិបត្ដិក្ដី រឺក្នុងហេតុការណ៍ណាមួយក្ដី មិនដាច់ស្ពានមេត្រី នឹង គ្នាទេ។
១១៣ - សំគតសន្ធិសញ្ញានេះ មានគុណលក្ខណៈដូចសុវណ្ណ ព្រោះវីធីខ្ពង់ខ្ពស់បំផុតជួនកាល លោកដែលឆ្លៀវឆ្លាតក្នុងសន្ធិសញ្ញា អោយឈ្មោះថា កាញ្ចនសន្ធិសញ្ញា។
១១៤ - ៥ សន្ធិសញ្ញាណា ដែលបុគ្គលអុទ្ទិសខ្លួន រឺ ព្រមអោយខ្លួនគិតអោយតែបានសំរេច សន្ធិសញ្ញានោះ លោកអ្នកឆ្លៀវឆ្លាតក្នុងសន្ធិសញ្ញាអោយឈ្មោះថាអុបន្យាសៈ។
១១៥ - ៦សន្ធិសញ្ញាណាដែលធ្វើដូច្នេះគឺៈ កាលដើមយើងបានធ្វើអុបការគុណអោយគេ គេត្រូវធ្វើអុបការគុណតបវិញ សន្ធិសញ្ញានោះលោកអោយឈ្មោះ ថាប្រតីការៈ គឺតបស្នង។ ១១៦ - ពុំនោះយើងជួយគេ គេក៏ត្រូវជួយយើងវិញ ដូច្នេះក៏ឈ្មោះថាប្រតីការៈដែរ ដូចជាកាលព្រះរាម និង សុគ្រីពធ្វើសន្ធិសញ្ញានឹងគ្នាដូច្នោះ។
១១៧ - ៧ សន្ធិសញ្ញាណា ដែលអ្នកទាំងសងខាង មានចំណងដោយប្រពៃ ដើម្បីប្រយោជន៍តែមួយដូចគ្នា ហើយធ្វើសន្ធិសញ្ញា (ការរួបរួម) ព្រោះយកការរួបរួមគ្នាជាប្រមាណ។
១១៨ - ៨ ត្រូវទុកអោយសេនាជាប្រមុខនៃយោធាទាំងឡាយទាំងសងខាងធ្វើការស្ងប់សឹក សំរេចដើម្បីប្រយោជន៍ដល់យើងទាំងឡាយ សេចក្ដីព្រមព្រៀងយ៉ាងនេះហើយ ធ្វើក្នុងសន្ធិសញ្ញាណា លោកហៅសន្ធិសញ្ញានោះថា បុរុសន្ដរៈ។
១១៩ - ៩ មានតែមួយទេ ដែលអាចធ្វើសេចក្ដីប្រាថ្នារបស់ខ្ញុំអោយសំរេចបាន សត្រូវចូលមកសូមធ្វើការស្ងប់សឹកដូច្នេះក្នុងសន្ធិសញ្ញាណា សន្ធិសញ្ញនោះលោកហៅថា អទរិស្ដ បរុស។
១២០ - ១០ សត្រូវព្រមស្ងប់ ធ្វើសឹកដោយការបែងចែកដីមួយចំណែកអោយ សន្ធិសញ្ញាបែបនេះ លោកជាអ្នកឆ្លៀវឆ្លាតក្នុងសន្ធិសញ្ញាអោយឈ្មោះថា អាទិស្ត (ការបែងចែកអោយ)។
១២១ - ១១ សន្ធិសញ្ញាណាដែលសំរេចដោយសែន្យានុភាពរបស់ខ្លួន លោកហៅថា អាត្មាទិស្ដ (ការអោយខ្លួនអែង) ១២ សន្ធិសញ្ញា ដែលធ្វើដើម្បីរក្សាជីវិតខ្លួន ហើយព្រមប្រគល់សព្វវត្ថុអោយដល់សត្រូវ លោកហៅថា អុបគ្រហៈ (ការសូមលា)។
១២២ - ១៣ សន្ធិសញ្ញាណា ដែលព្រមបែងសម្បត្ដិក្នុងឃ្លាំងមួយចំណែក រឺ ពាក់កណ្ដាល ពុំនោះអោយទាំងអស់ដល់សត្រូវ ដើម្បីរក្សាទ្រព្យដែលនៅសល់ខ្លះ សន្ធិសញ្ញានោះ លោកអោយឈ្មោះថាបរិក្រយៈ។
១២៣ - ១៤ សន្ធិសញ្ញាណាដែលព្រម លើភូមិប្រទេសដែលអុត្ដមទីបំផុតអោយសត្រូវ លោកអោយឈ្មោះថា អុច្ឆិន្នៈ (ការគាស់រំលើង) ១៥ សន្ធិសញ្ញាណា ដែលព្រមលះបង់ផលព្រះធរណីដែលកើតក្នុងប្រទេសខ្លួនអោយសត្រូវ លោកហៅថាប្រភូសណៈ (ប្រដាប់ជនដទៃ)។
១២៤ - ១៦ អ្នកប្រាជ្ញឆ្លៀវឆ្លាតក្នុងសន្ធិសញ្ញាពោលថាៈ ការព្រមបែងចែកផលខ្លះក្នុងចំណែកដែលខ្លួនបេះបាន ហើយលីយកមកសន្ធិសញ្ញានេះអោយឈ្មោះថា សកន្ធោបនេយៈ។

១២៥ - សន្ធិសញ្ញា៤ប្រការទៀតដែលបុគ្គលគួរដឹងគឺ
បរស្បរោបការៈ (ការធ្វើអុបការទៅវិញទៅមក) ១ មេត្រី
(ការចងស្ពានមេត្រី)១ សម្ពន្ធៈ (ការទាក់ទងគ្នា)១ អុបហារ(ដង្វាយ)១ ។
១២៦ - មានតែអុបហារសញ្ញាមួយប៉ុណ្ណោះ ដែលខ្ញុំបានយល់ថាគួរ កាលបើលើកអុបហារចេញហើយ មេត្រីភាព ក៏មិនមាន។
១២៧ - ធម្មាតាសត្រូវដែលមានសែន្យនុភាពច្រើន កាលបើមិនបានធ្វើ ក៏មិនព្រមលើកថយទៅវិញ ព្រោះហេតុនោះកាលបើវៀរលែងអុបហារៈហើយ សន្ធិសញ្ញាដទៃទៀតមិនមានផ្លូវទេ។

រាជហង្សហិរណ្យគភ៌និយាយសរសើរថាៈ «លោកប្រធានរដ្ឋមន្រ្តីលោកជាមហាបណ្ឌិត ព្រោះហេតុនោះ
ក្នុងវារៈនេះគួរលោកប្រាប់ យើង នឹង
ចាត់ការយ៉ាងណាខ្លះសូមលោកពន្យល់អោយយើងស្ដាប់តទៅ។
ត្មាតទុរទសីឆ្លើយតបថាៈ «អ៎ា!
ហេតុអ្វីក៏លោកម្ចាស់ពោល ដូច្នេះ?»។
១២៨ - បើក្នុងថ្ងៃនេះ រឺ ក្នុងថ្ងៃស្អែក សត្វនឹងត្រូវវិនាសដោយក្ដីទុក្ខ និង ជំងឺបៀតបៀន នរណាហ្ន៎ ហ៊ានប្រព្រឹត្ដធ្វើអំពើខុសចាកគន្លងធម៌ព្រោះតែរក្សារាងកាយ?។
១២៩ - មែនពិត ជីវិតសត្វទាំងឡាយឃ្លេងឃ្លោងណាស់ ដូចជាការញាប់ញ័រនៃស្រមោលព្រះចន្ទនៅក្នុងទឹក កាលបើដឹងថា ជីវិតមានលក្ខណៈយ៉ាងនេះហើយ បុគ្គលគប្បីប្រព្រឹត្ដកល្យាណធម៌ជានិច្ច។
១៣០ - (3) កាលបើបុគ្គលពិចារណាឃើញច្បាស់នូវសំសារវដ្ដនេះថា បាក់បែកប្រេះឆា ឆាប់ក្នុងមួយខណៈ ប្រៀបដូចស្រមោលក្នុងទឹក គប្បីរកសេពគប់មួយអន្លើដោយសប្បុរសទាំងឡាយ ដើម្បីធម៌ផង ដើម្បីរកសេចក្ដីសុខផង។ ព្រោះហេតុនោះអែង តាមសេចក្ដីយល់ឃើញខ្ញុំបាទថាគួរតែធ្វើយ៉ាងនេះអែង ព្រោះថា៖
១៣១ - ថាបើយកអស្វមេធៈមួយពាន់ដង និង សច្ចៈតែមួយមកឡើងកាន់ត្រាជូ (ជញ្ជីង) ហើយ ថ្លឹងមើលសច្ចៈតែមួ យនេះអែងមានទឹកទំងន់ធ្ងន់អនេកជាងអស្វមេធៈទាំងពាន់ដោយពិត ព្រោះហេតុនោះអែង តាមសេចក្ដីយល់ឃើញខ្ញុំបាទថាគួរតែធ្វើយ៉ាងនេះអែង ព្រោះថា៖
១៣១ - ថាបើយកអស្វមេធៈមួយពាន់ដង និង សច្ចៈតែមួយមកឡើងកាន់ត្រាជូ (ជញ្ជីង) ហើយ ថ្លឹងមើលសច្ចៈតែមួយនេះអែងមានទឹកទំងន់ធ្ងន់អនេកជាងអស្វមេធៈទាំងពាន់ដោយពិត។

ព្រោះហេតុនោះ
សូមអោយភូមិបាលទាំងពីរធ្វើសច្ចាបណិធានស្បថទុកខាងដើមនៅក្នុងនាមនៃសច្ចៈធម៌
ហើយធ្វើសន្ធិសញ្ញាសន្ដិភាពឈ្មោះកាញ្ចនសច្ចៈនេះចុះ។
ចាក្រពាកសវិជ្ញៈជាប្រធានរដ្ឋមន្រ្តីពោលថាៈ «ធ្វើយ៉ាងនេះត្រឹមត្រូវហើយ»។
ក្នុងកាលនោះអែង រាជហង្សហិរណ្យគភ៌ បូជាត្មាទុរទសី
ជាប្រធានរដ្ឋមន្ត្រីដោយគ្រឿងប្រដាប់ទាំងឡាយ មានសំពត់គ្រឿងអលង្ការដ៏ច្រើន។
អែត្មាតទុរទសីបានគ្រឿងបណ្ណាការច្រើនហើយត្រេកអរសាទរក្រៃលែង
ហើយអញ្ជើញចាក្រពាកសវិជ្ញៈ
ជាប្រធានរដ្ឋមន្រ្តីទៅទីលំនៅនៃក្ងោកចិត្រពណ៌។
ស្ដេចក្ងោកចិត្រពណ៌រៀបចំទទួលចាក្រពាកសវិជ្ញៈជាប្រធានរដ្ឋមន្ត្រីដោយកិត្ដិយសដ៏ក្រៃលែងតាមពាក្យត្មាតទុរទសី
ធ្វើសន្ធិសញ្ញាសន្ដិភាពហើយបូជាចាក្រពាកប្រធានរដ្ឋមន្ត្រីដោយវត្ថុមានតំលៃផ្សេងៗ
រួចស្រេចហើយទើបបញ្ជូនត្រលប់ទៅកាន់សំណាក់រាជហង្សហិរណ្យគភ៌ៈវិញ។
ត្មាតទុរទសីជាប្រធានរដ្ឋមន្រ្ដីពោលពាក្យដាស់តឿនតទៅទៀតថា «ទេវៈ! សេចក្ដីប្រាថ្នា ដែលយើងតាំងទុកហើយនោះ
បានសមប្រកបសិទ្ធផលស្រេចបរិបូណ៌ហើយ
គួរយើងយាត្រាទ័ពទៅកាន់វិន្ធ្យបព៌ត
ជាទីឋានយើងវិញក្នុងកាលអីលូវនេះអែង»។
សព្វសត្វជាបរិពារទាំងឡាយ ក៏បានត្រលប់កាន់ទីឋានផ្ទះសំបែងជួប
មុខកូនប្រពន្ធ ញាតិមិត្តខ្លួនវិញ
បានទទួលកិត្ដិយសជាផលសមតាមចិត្ដប្រាថ្នា សុខក្សេមក្សាន្តរៀងខ្លួន
សព្វគ្នាទៅហោង។
មហាបណ្ឌិតវិស្ណុសម៌ន័ក្រាបបង្គំទូលព្រះរាជកុមារទោំងឡាយថាៈ
«ទ្រង់! នៅសល់អ្វី ដែលទូលបង្គំត្រូវថ្វាយទៀត
សូមទ្រង់ទាំងឡាយមានព្រះបន្ទូលមកចុះ? ។
ព្រះរាជកុមារទាំងឡាយមានព្រះបន្ទូលត្រាស់តបថាៈ «បពិត្រលោកអាយិៈ!
ដោយករុណធម៌ដ៏ខ្ពង់ខ្ពស់ របស់លោក
ទើបយើងខ្ញុំទាំងឡាយបានចេះដឹងអង្គការគ្រប់គ្រងរាជ្យគ្រប់ប្រការ អាស្រ័យគុណធម៌នេះ
យើងខ្ញុំ នឹង មានសេចក្ដីសុខសេចក្ដីចំរើនច្រើនប្រការណាស់។
មហាបណ្ឌិតវិស្ណុសម៌ន័ថ្វាយ សេចក្ដីបន្ថែមជាគ្រឿងបំពេញព្រទ័យថាៈ «សេចក្ដីនេះពិតយ៉ាងនេះហើយតែគួរបំពេញសេចក្ដីខាងចុងទីបំផុតថ្វាយទៀតថា៖
១៣២ - សូមសន្ដិភាពចូរមានដល់ព្រះរាជាទាំងពួងទាំងឡាយផង
ដល់ព្រះរាជាទាំងឡាយដែលមានជ័យផង
ហើយសូមអោយមានបីតិបាមោជ្ជរីករាយសប្បាយគ្រប់កាលទាំងពួង!
សូមកិត្ដយសខ្ពង់ខ្ពស់ចូរវឌ្ឍនាការចំរើនដល់លោក
ដែលប្រព្រឹត្ដកុសលកម្មអោយបានឋិតថេរចេរកាលវែងទៅ!
សូមនិតិសាស្រ្ដដែលទុកដូចជានាងវារវិលាសិនី
ចូរឋិតជិតស្និទ្ធនែបនិត្យអៃដ៏អុរានៃមន្រ្តីទាំងឡាយ
ហើយជុំជាប់នូវមាត់អស់កាលជានិច្ចនិរន្ត៍តទៅ! សូមសេចក្ដីសុខ
ក្សេមក្សាន្តដ៏ធំក្រៃលែងដ៏ច្រើនក្រៃលែង ចូរមានដល់ប្រជាជនទាំងឡាយរាល់ទិវារាត្រីគ្រប់កាលទៅហោង!។
១៣៣ - (4)ព្រះលក្សី
ជាបុត្រនៃបព៌តហិមពាន្ត ជាសក្ដិនៃព្រះនរាយណ៍ ជាមកុដនៃព្រះអាទិត្យ
និង ព្រះចន្ទ្រដែលជាអ្នកនាំលោក
ជាអ្នកប្រទានផលធារាហូរចេញពីដួងចិត្ដ គឺ ស្រះមានសៈ
ដូចផ្លេកបន្ទោរផ្សាយពន្លឺរស្មីភ្លឺឆ្វៀលច្រវាត់ ឋិតថេរនៅដរាបណា
សូមកថាសង្រ្គោះពោល គឺ ស្រីហិតោបទេសរបស់មហាបណ្ឌិតនារាយណៈ ដែលលោករច
នាចងក្រងមក ទុកដូចជាភ្នំមាស គឺ ភ្នំហិមាលយា រឺ
ព្រះអាទិត្យដែលមានពន្លឺភ្លឺរុងរឿងសន្ធោសន្ធៅប្រាកដដូចជាពន្លឺ
ភ្លើងប្រល័យលោកនេះ ផ្សាយចេញទូទៅពាសពេញសកលលោក
ហើយឋិតថេរចេរកាលនៅដរាបនោះ។ (4) ហិតោបទេសភាគិវៈ
បុស្ដកាលយ មានគាថាលើសដូច្នេះគឺ
សូមព្រះអិន្រ្ទាធិរាជវាសវៈបង្អុរនូវភ្លៀងដែលសព្វសត្វប្រាថ្នាអោយត្រូវតាមកាល
ដើម្បីអោយធញ្ញជាតិដុះលូតលាស់ បរិបូណ៌ដេរដាសពេញភូមិថានឡើង
សូមប្រមុខនៃ
ព្រាហ្មព្រឹទ្ធបណ្ឌិតកវីប្រព្រឹត្ដបំពេញព្រះទ័យទេពតាទាំងឡាយដោយគ្រឿងពលីទាំងឡាយទៅតាមយញ្ញពិធីសព្វៗ
កាល សូមសង្គមនៃសាធុជនទាំងឡាយ
មូលមិត្ដព្រមព្រៀងគ្នាកៀរគរប្រមែប្រមូល
សេចក្ដីសុខអោយកើតទូលំទូលាយ ត្រលុងត្រលាយឡើងរហូតដល់កលអវសាន្ដ
សូមអោយភ្នំធំ ទុរជនអាក្រក់សាមាន្យរឹងក្រៃលែងរងដូច
ស៊ីម៉ងត៍រឹងហើយ គេផ្ចាញ់បានដោយកម្រនោះ ដល់នូវសេចក្ដីវិនាសហិនហោច
ខ្លោចផ្សាសាបលាញសូន្យអន្ដរធានបាត់បង់ទៅ កុំអោយសេសសល់ដល់ម្នាក់ឡើយ
១៣៤ - កថាសង្រ្គោះនេះ
គឺព្រះរាជាអង្គណាបានសូមអោយមហាបណ្ឌិតសរសេរចង
ក្រងទុកផ្សាយទូទៅដោយព្យាយាមដ៏ប្រពៃ
សូមព្រះរាជាអង្គនោះដែលទុកដូចជាព្រះចន្ទ្រពេញវង់មានពន្លឺភ្លឺត្រចះ
ដ៏មានសិរីកណ្ដាលនភាល័យប្រទេស ឈ្នះអស់មារសត្រូវគ្រប់ប្រការទៅហោង!។
កថាសង្រ្គោះទី៤
ឈ្មោះសន្ដិភាព ដែលមានក្នុងហិតាបទេសចប់ប៉ុណ្ណេះ។
ហិតោបទេស ចប់តែប៉ុណ្ណេះ។
សូមសុភង្គល ដ៏ចំរើនក្រៃលែងកើតមានដល់សព្វសត្វទាំងឡាយ!
ហិតោបទេស ចប់តែប៉ុណ្ណេះ។
សូមសុភង្គល ដ៏ចំរើនក្រៃលែងកើតមានដល់សព្វសត្វទាំងឡាយ!
វត្ដអុណ្ណាលោមនៅថ្ងៃ
៧ ᧦ ១១ (អាទិត្យ ៦កើត) ខែកត្ដិក ឆ្នាំថោះត្រីស័ក ព.ស ២៤៩៤
ត្រូវនឹងថ្ងៃទី៦ ខែតុលា គ.ស ១៩៥១ សរសរចប់នៅម៉ោង១២ ខ្វះ ១៥នាទីពេលព្រឹក។
ជាទីរលឹកការនៅចាំវស្សា ព.ស ២៤៩៤
ត្រូវនឹងថ្ងៃទី៦ ខែតុលា គ.ស ១៩៥១ សរសរចប់នៅម៉ោង១២ ខ្វះ ១៥នាទីពេលព្រឹក។
ជាទីរលឹកការនៅចាំវស្សា ព.ស ២៤៩៤
………………………………………………….
(1) ទេយ្យទានដែលគេត្រូវបូជាក្នុងពិធីបុណ្យ
សំរាប់បូជាព្រាហ្មណ៍។
(2) ហិតោបទេសសេចក្ដីប្រែ ជាភាសាបារាំងនៃលោកឡង់សឺរ៉ូមានគាថាលើសដូច្នេះគឺ មនុស្សទុរជន ចិត្ដអាក្រក់សាមាន្យ ប្រៀបដូចឆ្នាំងដី បែកបាក់ប្រេះឆាក៏ឆាប់រហ័សណាស់ ដល់ តវិញមិនជាប់ទេ អែសាធុជនចិត្ដសប្បុរស ប្រៀបដូចឆ្នាំងមាស មិនងាយបាក់បែកប្រេះឆាទេ ដល់ផ្សារជាប់វិញក៏ងាយជាប់។
(3) ហិតោបទេសភាគវៈ បុស្ដកាលយៈ មានគាថាលើសដូច្នេះគឺ ភាពជាធំលើផែនដី (ស្ដេច) នេះរលត់រលាយទៅក្នុងមួយខណៈប្រៀបដូចពពកដែលខ្យល់ផាត់ ការបរិភោគកាម មានមធុរសតែមួយភ្លែត ប្រាណគឺជីវិតសត្វទាំងឡាយ ញាប់ញ័រឃ្លេងឃ្លោងដូចដំណក់ទឹកនៅលើចុងស្មៅ អែព្រះធម៌ទើបជាសំលាញ់ដ៏ក្រៃលែង ព្រោះដឹកនាំសត្វទៅកាន់លោកនាយ។
(4) ហិតោបទេសភាគិវៈ បុស្ដកាលយ មានគាថាលើសដូច្នេះគឺ សូមព្រះអិន្រ្ទាធិរាជវាសវៈបង្អុរនូវភ្លៀងដែលសព្វសត្វប្រាថ្នាអោយត្រូវតាមកាល ដើម្បីអោយធញ្ញជាតិដុះលូតលាស់ បរិបូណ៌ដេរដាសពេញភូមិថានឡើង សូមប្រមុខនៃ ព្រាហ្មព្រឹទ្ធបណ្ឌិតកវីប្រព្រឹត្ដបំពេញព្រះទ័យទេពតាទាំងឡាយដោយគ្រឿងពលីទាំងឡាយទៅតាមយញ្ញពិធីសព្វៗ កាល សូមសង្គមនៃសាធុជនទាំងឡាយ មូលមិត្ដព្រមព្រៀងគ្នាកៀរគរប្រមែប្រមូល សេចក្ដីសុខអោយកើតទូលំទូលាយ ត្រលុងត្រលាយឡើងរហូតដល់កលអវសាន្ដ សូមអោយភ្នំធំ ទុរជនអាក្រក់សាមាន្យរឹងក្រៃលែងរងដូច ស៊ីម៉ងត៍រឹងហើយ គេផ្ចាញ់បានដោយកម្រនោះ ដល់នូវសេចក្ដីវិនាសហិនហោច ខ្លោចផ្សាសាបលាញសូន្យអន្ដរធានបាត់បង់ទៅ កុំអោយសេសសល់ដល់ម្នាក់ឡើយ។

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment