គ្រឿងផ្សំ៖
- សាច់មាន់
- ដំឡូងជ្វា ឫ ដំឡូងបារាំង
- ត្រប់ (មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)
- ខ្ទឹមបារាំង
- គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច រមៀត រំដេង
ខ្ទឹមស ខ្ទឹមក្រហម
- សណ្តែកដីលីង
- ម្ទេសឆ្អើរ
- គ្រឿងការី
- ខ្ទិះដូង
- ប្រហុក ឫ កាពិ
- ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
- កាប់សាច់មាន់ជាដុំ
- ចិតសំបកដំឡូងហើយកាត់ជាដុំៗ។ បើប្រើដំឡូងជ្វា ត្រូវត្រាំទឹកកំបោរ
(កំបោរយាយៗពិសាម្លូ)
- ចិតសំបកត្រប់ ហើយចិតជាដុំៗ
- ខ្ទឹមបារាំង បកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេក
- កាត់ត្រប់ជាដុំៗ
- ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក)
អោយម៉ត់។
- បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀត
រំដេង ខ្ទឹមស ខ្ទឹមក្រហម
សណ្តែកដីលីង
រួចដាក់បុកច្របល់ជាមួយម្ទេសឆ្អើរចិញ្ច្រាំ និងគ្រឿងការី។
- ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
- ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល
លឺងច្របល់ចូលគ្នា រួចដាក់សាច់មាន់ច្របល់ចូលគ្នាមួយច្របក់ដាក់ទឹកត្រី
អំបិល ស្ករ
បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។
ថែមខ្ទិះដូងរួចរំងាស់រហូតសាច់មាន់ជិតផុយ ទើបដាក់ដំឡូង
និងត្រប់ចូល។ ទុកអោយពុះម្តងទៀត ដាក់ខ្ទឹមបារាំងចូល ភ្លក់ប្រៃផ្អែមរួចជាការស្រេច។
ចំណាំ៖ បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ
សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
No comments:
Post a Comment