រឿង៖ ការងារសម្រាប់ជនពិការ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 7, 2018

រឿង៖ ការងារសម្រាប់ជនពិការ


មាន ​ក្រុមហ៊ុន​ចិន​ថ្មី ទើប​តែ​បើក​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គេ​បាន​សរសេរ​ចុះផ្សាយ​នៅ​លើ​ទំព័រ​កាសែត​ថា “​ក្រុមហ៊ុន ​យើងខ្ញុំ​ទើប​តែ​បង្កើត​ថ្មី ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជា​ជន​ពិការ​សម្រាប់​ការងារ​ជា​តំណែង​ខ្ពស់ មាន​ប្រាក់ខែ​ខ្ពស់ ៥០០ ដុល្លារ ក្នុង​មួយ​ខែ និង​ប្រាក់​លើកទឹកចិត្ត​ទៅតាម​សេចក្ដីក្លាហាន​ព្យាយាម​” ។
គ្រាន់តែ​ឮ​ដំណឹង​នេះ មាន​ជន​ដែល​ពិការ​ដៃ ពិការ​ជើង ភ្នែក​….​ជាច្រើន ​យក​ប្រវត្តិរូប​មក​ដាក់​ព្រោងព្រាត ។ នៅ​ពេល​ចប់​ស្រាប់តែ​ឃើញ​ជាប់​ជន​ពិការ​ម្នាក់ ម្នាក់ៗ​បាន​ទៅ​មើល​មុខ​អ្នក​ជាប់​ដើម្បី​ចង់​ដឹង​ថា អ្នក​ពិការ​នោះ​គឺ​គេ​ពិការ​យ៉ាង​ម៉េច​​បាន​ជា​ជាប់ ក៏​ស្រាប់តែ​ឃើញ​អ្នក​ជាប់​នោះ​ជា​មនុស្ស​ធម្មតា​ដូច​គេឯង​គ្មាន​ពិការ​អ្វី ​សោះ ធ្វើ​ឲ្យ​គេ​រាល់គ្នា​ខឹង និង​ឆ្ងល់​ជា​ខ្លាំង ។
ក្រុម ​ជន​ពិការ ៖ មើល​លោក​ប្រធាន​ក្រុមហ៊ុន តើ​ក្រុមហ៊ុន​របស់​លោក​ជ្រើសរើស​ដូចម្ដេច បានជា​ជាប់​មនុស្ស​ធម្មតា​គ្មាន​ពិការ​អ្វី​សោះ ?
ប្រធាន ​ក្រុមហ៊ុន៖ អូ ! ក្រុមហ៊ុន ​របស់​ខ្ញុំ​ជ្រើសរើស​បុគ្គលិក​នេះ ពុំ​មែន​ជ្រើសរើស​អ្នក​ដែល​ពិការ​រាងកាយ​ទេ គឺ​ខ្ញុំ​ត្រូវ​ជ្រើសរើស​បុគ្គលិក​ណា​ដែល​មាន​ឈ្មោះថា “​ពិការ​” សម្រាប់​ធ្វើ​ការងារ​ឲ្យ​ត្រូវ​តាម​ហុងស៊ុយ​របស់ខ្ញុំ !
ក្រុម​ជន​ពិការ ៖ ….. !

No comments:

Post a Comment

Post Top Ad