រឿង៖ កាន់តែចាស់រឹតតែស្រលាញ់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 7, 2018

រឿង៖ កាន់តែចាស់រឹតតែស្រលាញ់


ថ្ងៃមួយ តាចឺម បាន​ជួប​នារីម្នាក់
តាចឺម ៖ សួស្ដី​នាង ! ខ្ញុំ​មាន​អាយុ ៥០ឆ្នាំ​ហើយ ! ខ្ញុំ ​ចង់​បាន​នាង​ធ្វើជា​ប្រពន្ធ ព្រោះ​ខ្ញុំ​ឃើញ​នាង​សុភាព​គួរ​អោយ​ស្រលាញ់ ហើយ​រឿង​ទ្រព្យសម្បត្តិ​នាង​កុំ​ព្រួយ​ខ្ញុំ​មាន​មិន​ខ្វះ​ទេ ។ នាង​គិត​យ៉ាងណា​ដែរ ?
នារី​នោះ​តប ៖ ខ្ញុំ​មិន​ស្រលាញ់​ទេ !
តាចឺម ៖ អូ៎ នែ​ច្រឡំ​ទេ ! ខ្ញុំ​មាន​អាយុ​ទើប​តែ ៣៨​ឆ្នាំ​ប៉ុណ្ណោះ
នារីម្នាក់​នោះ ៖ ថាម៉េច ? ជ្រុះ​សក់​អស់រលីង​ហើយ​បាក់ធ្មេញ​អស់​ទៀត ទើប​តែ​អាយុ ៣៨ឆ្នាំ ! ខ្ញុំ​មិន​ស្រលាញ់​ទេ !
តាចឺម ៖ ណ្ហើយ ! បើ​នាង​មិនព្រម​ស្រលាញ់​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​នាង​តាមត្រង់​ទៅចុះ ខ្ញុំ​នេះ​មាន​អាយុ ៨០​ឆ្នាំ​ហើយ ។
នារីនោះ ៖ អូ៎ ! យូរ ​ហើយ​មិន​ប្រាប់​តាមត្រង់ បើ​អាយុ​ប៉ុណ្ណឹង​ខ្ញុំ​ព្រម​ស្រលាញ់​ហើយ ហើយ​បើ​សិន​អាយុ​កាន់តែ​ច្រើន​ជាង​នេះ​រឹតតែ​ស្រលាញ់​ខ្លាំង​ជាង​នេះ​ទៀត ។

No comments:

Post a Comment

Post Top Ad