រឿង៖ កន្លែងលាក់សុវត្ថិភាព - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ កន្លែងលាក់សុវត្ថិភាព


ឪពុក ​បាន​និយាយ​ទៅកាន់ ណារី​ ជា​កូន​ក្រមុំ​វ័យ១៨​ឆ្នាំថាណារី​ថ្ងៃនេះ​ពុកត្រូវ​ទៅ​ធ្វើការ​ថែម​ម៉ោង កូន​នៅ​ចាំ​ផ្ទះ​ឲ្យ​ស្រួលបួល​ណា ព្រោះ​ម្ដាយ​ឯង​ក៏​មិន​នៅ”។ នៅ​ពេល​ឪពុក​ចេញ​ទៅ​ធ្វើការ​បាត់ ចោរ​មួយ​ក្រុម​ក៏​បាន​ចូល​មក​ប្លន់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៅអស់ ។ ឪពុក​ត្រឡប់​មកវិញ​ឃើញ​ផ្ទះ​ត្រូវ​ចោរ​គាស់​រលីង ក៏​និយាយ​ទៅកាន់​កូនស្រី​ថា ៖
ឪពុក ៖ កូន​មិនអី​ទេឬ? រួច​ចុះ​គ្រឿង​អលង្ការ​ចោរ​យក​ទៅ​អស់​ហើយ​មែនទេ?
ណារី ៖ អត់ទេ! គ្រឿង​មាសពេជ្រ​កូន​លាក់​បាន​ល្អណាស់!
ឪពុក ៖ រួច​ចុះកូនឯងលាក់ទុក​ឯណា ម៉េច​បាន​ជាពុក​មិនឃើញ?
ណារី ៖ គឺ​លាក់ទុក​ក្នុង​ខោទ្រនាប់​នោះអី!
ឪពុក ​ដកដង្ហើមធំ​ រួច​និយាយ​បន្ត​ទៅ​ទៀតថា ៖ម៉ែ​ឯង​មិនគួរ​ទៅ​ខេត្ត​សោះ ប្រហែល​កូនឯង អាចលាក់​គ្រឿង​មាសពេជ្រ​បាន​ប៉ុណ្ណឹងទៅហើយ ចុះ​ទម្រាំ​បើ​ម៉ែឯង​នៅ មុខ​ជា​លាក់​បាន​ច្រើន​ជាង​នេះ​​ទៀត” ។

No comments:

Post a Comment

Post Top Ad