រឿង៖ កម្មវិធីសម្រកទម្ងន់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ កម្មវិធីសម្រកទម្ងន់


​កម្មវិធី​សម្រក​ទម្ងន់់​ពិសេស​! ចំណាយ​លុយ​៣០​ដុល្លា​ស្រក​៣​គីឡូ​ក្នុង​៥​ថ្ងៃ ៦០​ដុល្លា​ស្រក​១០​គីឡូ​ក្នុង​៧​ថ្ងៃ ១០០​ដុល្លា​ស្រក​៣០​គីឡូ​ក្នុង​១០​ថ្ងៃ​”​។ ​ ពូ​មួន​អាន​ហើយ​ចាប់​អារម្មណ៍​ហើយ​បាន​ទៅ​ចុះ​ឈ្មោះ​យក​ជម្រើស ៣​គីឡូ​ក្នុង​៥​ថ្ងៃ​។ ​ស្អែក​ឡើង​ស្រី​ស្អាត​ម្នាក់​មក​ផ្ទះ​ពូមួន  “​ខ្ញុំ​ជា​ភ្នាក់​ងារ​សម្រក​ទម្ងន់់ បើ​ពូ​អាច​ចាប់​ខ្ញុំ​បាន ខ្ញុំ​ជា​របស់​ពូ​៥​ថ្ងៃ​”​។ ​ពូ​មួន​ចំណាយ​ពេល​ជិត​មួយ​ម៉ោង​ទើប​ចាប់​នាង​បាន។ ​៥​ថ្ងៃ​ក្រោយ​ពូ​មួន​ពិត​ជា​ស្រក​អស់​៣​គីឡូ​មែន គាត់​សប្បាយ​ចិត្ត​ណាស់ ហើយ​ក៏​ទៅ​ចុះ​ឈ្មោះ​យក​ជម្រើស ១០​គីឡូ​ក្នុង​៧​ថ្ងៃ។​ ស្អែក​ឡើង​នារី​ម្នាក់​ទៀត​ស្អាត​ដូច​ទេព​អប្សរ​មក​ផ្ទះ​ពូ​មួន  “​ខ្ញុំ​ជា​ភ្នាក់​ងារ​សម្រក​ទម្ងន់់​បើ​ពូ​អាច​ចាប់​ខ្ញុំ​បាន ខ្ញុំ​ជា​របស់​ពូ​៧​ថ្ងៃ​”​។ ​ចំណាយ​ពេល​ជិត​ពីរ​ម៉ោង​ទើប​ចាប់​នាង​បាន​។ ​ពូ​មួន​ឆ្លង​កាត់​៧​ថ្ងៃ​យ៉ាង​សប្បាយ​ឥត​ឧបមា​ហើយ​គាត់​ស្រក​អស់​១០​គីឡូ​ ពិត​មែន​។​លើក​នេះ​ពូ​មួន​ទៅ​ចុះ​ឈ្មោះ​ទាំង​ព្រលឹម​យក​ជម្រើស​៣០​គីឡូ​ ក្នុង​១០​ថ្ងៃ​។ ​ស្អែក​ឡើង​បុរស​ម្នាក់​មក​ផ្ទះ​ពូ​មួន  “​ខ្ញុំ​ជា​ភ្នាក់​ងារ​សម្រក​ទម្ងន់ ​ចា៎​! អួយ​! គួរ​ឲ្យ​ស្រលាញ់​ណាស់ បើ​អូន​ចាប់​បង​បាន បង​ជា​របស់​អូន​១០​ថ្ងៃ​”​៕

No comments:

Post a Comment

Post Top Ad